ការកើតកន្ទួលលើស្បែកដោយសារតែក្តៅមានន័យថា ជាការចេញជាគ្រាប់ៗលើស្បែក រមាស់ ក្នុងពេលដែលស្ថិតក្រោមអាកាសធាតុក្តៅ។ ដើម្បីសម្រួលដល់បញ្ហានេះវិញ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោម៖
- ចូរនៅក្នុងម្លប់នៅពេលមានអាកាសធាតុក្តៅខ្លាំង។ ចូរបើកម៉ាស៊ីនត្រជាក់ ឬកង្ហាដើម្បីជួយឲ្យរាងកាយត្រជាក់វិញ
- ចូរលាបរបស់ត្រជាក់ៗលើស្បែកដែលមានកន្ទួលរមាស់
- ចូររក្សាស្បែកដែលមានបញ្ហានោះឲ្យនៅស្ងួតល្អ
- ចូរស្លៀកសម្លៀកបំពាក់ដែលរលត់ៗបានហើយដើម្បីកុំឲ្យមានការកកិតបន្ថែមលើកន្លែងដែលមានបញ្ហា៕