តើខ្ញុំធ្វើដូចម្តេចទើបដឹងថាកូនរបស់ខ្ញុំទល់លាមក?
កូនរបស់អ្នកប្រហែលជាអាចមានការទល់លាមកហើយប្រសិនបើគេមានបញ្ហាមួយឬច្រើនដូចខាងក្រោម៖
• ជុះតិចជាង ៣ដងក្នុងមួយសប្តាហ៍
• លាមកឡើងរឹង ស្ងួត និងមិនធំៗ
• មានការពិបាកក្នុងការជុះ
សំរាប់ក្មេងខ្លះ វាគឺជាការធម្មតាទេក្នុងការដែលការបន្ទោបង់ម្តងៗមានរយៈពេលយូរ ។ ខណៈពេលដែលកូនរបស់អ្នកមានការទល់លាមក ឬមិនមាន គឺអាស្រ័យទៅលើថាតើគេជាធម្មតាមានការបន្ទោរបង់ប៉ុន្មានដង ហើយតើការបន្ទោបង់ម្តងៗមានការងាយស្រួលដែរឬទេ? ប្រសិនបើលាមកមានលក្ខណៈទន់ ឬងាយស្រួលជុះ ហើយមិនសូវជុះច្រើនដង គឺមិនមានបញ្ហាទេ ។ ប្រសិនបើរឹង និងពិបាកជុះ កូនរបស់អ្នកអាចនឹងមានការទល់លាមកហើយ ។ ប្រសិនបើកូនរបស់អ្នកមានការពិបាកជាមួយនឹងការទល់លាមក ឬមានការទល់លាមកនេះច្រើនជាង ២សប្តាហ៍ មានន័យថាវាជាការទល់លាមករ៉ាំរ៉ៃហើយ ។
តើអ្វីដែលធ្វើអោយមានការទល់លាមកកើតឡើង?
ការទល់លាមកច្រើនកើតនៅពេលដែលកូនរបស់អ្នកមិនបានផឹងទឹក ទឹកដោះគោ ឬទឹកផ្សេងៗទៀតមិនបានគ្រប់គ្រាន់ ឬមិនបរិភោគអាហារដែលមានជាតិសរសៃ ។ ជាតិសរសៃអាចរកបាននៅក្នុងអាហារធ្វើអំពីគ្រាប់ធុញ្ញជាតិ ផ្លែឈើ និងបន្លែ ។ ប្រសិនបើកូនរបស់អ្នកបរិភោគអាហារដែលមានជាតិខ្លាញ់ខ្ពស់ និងស្ករច្រើន គេប្រហែលជាមិនអាចទទួលបានជាតិសរសៃគ្រប់គ្រាន់ទេ ដែលនេះជាបញ្ហាធ្វើអោយមានការទល់លាមក ។
ជំងឺទល់លាមកក៏ប្រហែលជាចាប់ផ្តើមនៅពេលដែលអ្នកធ្វើការផ្តាច់ការបៅទឹកដោះ ឬអោយកូនរបស់ប្រើម្សៅទឹកដោះគោ ឬទឹកដោះគោជំនួសវិញ និងពេលដែលអ្នកត្រូវការអោយកូនរបស់អ្នករៀនបរិភោគអាហាររឹង ។ ពេលខ្លះការទល់លាមកកើតឡើងក្រោយពេលដែលកូនរបស់អ្នកមានជំងឺ ឬប្រើថ្នាំ ។ អ្នកមិនគួរណាមានការបារម្ភនោះទេ ប្រសិនបើកូនរបស់អ្នកមានការទល់លាមកក្នុងរយៈពេលខ្លី ។ ការទល់លាមកជាធម្មតាតែងតែកើតទៅលើកូនក្មេង ហើយក៏ច្រើនតែបាត់ទៅវិញដោយខ្លួនឯងដែរ ។
ក្មេងៗដែលមានការទល់លាមកជារ៉ាំរ៉ៃ ច្រើនតែមិនដែលមានការចង់បត់ជើងនោះទេ ។ កូនរបស់អ្នកប្រហែលជាមិនចង់អោយមានការរំខាននូវការលេងរបស់គេដោយសារការបត់ជើងនោះទេ ឬប្រហែលជាគេខ្លាច ឬមានការសើចចំអកក្នុងការសុំគ្រូទៅបត់ជើង ឬប្រើបន្ទប់ទឹកសាធារណៈ ។ នៅពេលដែលក្មេងចេញតែគេចវេសពីការបត់ជើង លាមកនឹងផ្តុំឡើងៗនៅក្នុងពោះវៀនផ្នែកខាងក្រោម ។ លាមកនោះនឹងទៅជាធំទៅៗ និងកាន់តែរឹងទៅៗ ដែលជាហេតុធ្វើអោយមានការឈឺចាប់ក្នុងពេលជុះម្តងៗ និងធ្វើក្មេងចេះតែមិនចង់ជុះ ។
តើខ្ញុំត្រូវធ្វើអ្វីខ្លះប្រសិនបើកូនរបស់ខ្ញុំទល់លាមក?
មានរឿងជាច្រើនដែលអ្នកអាចធ្វើបានដូចជា៖
• របបអាហារ៖ អ្នកអាចចាប់ផ្តើមដោយការអោយទឹកកូនរបស់អ្នកផឹកអោយបានច្រើនជារៀងរាល់ថ្ងៃ ។ ប្រសិនបើកូនរបស់អ្នកកំពុងបរិភោគគ្រាប់ធុញ្ញជាតិ អ្នកអាចបន្ថែមនូវទឹកផ្លែ Prune បន្តិចបាន ។ ប្រសិនបើអ្នកមានកូនដែលធំហើយ ត្រូវប្រាកដថា គេកំពុងតែបរិភោគទឹកបានច្រើនហើយ ។ អ្នកក៏អាចអោយពួកគេបន្ថែមនូវទឹកផ្លៃ Prune ផ្លែឈើ និងបន្លែដើម្បីបង្កើនជាតិសរសៃនៅក្នុងរបបអាហាររបស់ពួកគេ និងអាចអោយពួកគេមានការជុះស្រួល ។ ចូរចៀសវាងការអោយស្ករគ្រាប់ និងស្ករផ្សេងៗ ។
• ទំលាប់នៃការបន្ទោរបង់៖ ចូរបង្រៀនកូនរបស់អ្នកអោយចូលបន្ទប់ទឹកនៅពេលដែលពួកគេចង់បត់ជើង ។ អ្នកអាចជួយកូនរបស់អ្នកអោយមានការបត់ជើងអោយបានទៀងទាត់ដោយអោយគេអង្គុយលើបង្គន់ អោយបានរយៈ ១០នាទីជារៀងរាល់ថ្ងៃ ក្រោយពេលបាយរួច ។ ត្រូវប្រាកដថាកូនរបស់អ្នកអាចអង្គុយបត់ជើងបានលើចានបង្គន់ ។ក្នុងពេលដែលកូនរបស់អ្នកកំពុងអង្គុយនៅលើបង្គន់ អ្នកប្រហែលជាអាចអោយកូនរបស់អ្នកអានសៀវភៅ ឬស្តាប់វិទ្យុទៀតផង ។
• ថ្នាំ៖ ថ្នាំបន្ទុនលាមកជាច្រើនអាចប្រើបានសំរាប់ព្យាបាលបញ្ហាទល់លាមកលើកូនក្មេង ។ ជំរើសនៃការប្រើថ្នាំបន្ទុនលាមកវាផ្អើកទៅលើអាយុរបស់ក្មេង និងភាពធ្ងន់ធ្ងររបស់ការទល់លាមក ។ ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានថ្នាំណាដែលល្អសំរាប់កូនរបស់អ្នកប្រើ ។
ប្រសិនបើការទល់លាមកកូនរបស់អ្នកមិនមានការធូស្រាលទេ ឬអ្នកគិតថាកូនរបស់អ្នកមានការទល់លាមករ៉ាំរ៉ៃ ចូរនាំគេទៅជួបគ្រូពេទ្យទៅ ។ ការទល់លាមកអាចពេលខ្លះជាសញ្ញារបស់ជំងឺធ្ងន់ធ្ងរច្រើនជាង ។
តើគ្រូពេទ្យអាចធ្វើអ្វីបានទៅប្រសិនបើកូនរបស់ខ្ញុំមានការទល់លាមក?
គ្រូពេទ្យនឹងសួរអ្នកអំពីរបៀបរបបនៃការបន្ទោរបង់របស់គេ ។ អ្នកអាចជួយគ្រូពេទ្យបានតាមរយៈបង្កើតជាតារាងនៃការបន្ទោរបង់របស់កូនអ្នក ។ អាចគួរតែធ្វើដូចជា៖
• ពេលដែលគេអង្គុយលើបង្គន់
• ការអង្គុយលើបង្គន់យូរប៉ុណ្ណា
• លាមកគេមានសភាពដូចម្តេច
• មានដីនៅក្នុងខោរបស់គេ
វាក៏ជារឿងសំខាន់ដែលក្នុងការកត់ចំណាំនូវការប្រែប្រួលដែលមិនធម្មតាទៅលើលាមកកូនរបស់អ្នក ឬអត្តចរិតរបស់វា ។ អ្វីដែលត្រូវមើលមាន៖
• លាមកមានទំហំធំៗ
• លាមករឹងៗ
• មានគ្រាប់ឈាមក្រហមតូចៗនៅលើក្រដាសអនាម័យក្រោយពីកូនរបស់អ្នកជុះរួច
• ឈឺពោះ
• អត់ឃ្លានបាយ
• យំ ឬស្រែកខ្លាំងពេលបត់ជើង
• មិនចង់ចូលបង្គន់
គ្រូពេទ្យនឹងពិនិត្យកូនរបស់អ្នក ។ ការពិនិត្យផ្នែករាងកាយប្រហែលជាពិនិត្យដល់ Rectum របស់គេទៀតផង ។ គ្រូពេទ្យប្រហែលជាអោយធ្វើការថតកាំរស្មីអ៊ិច លើពោះរបស់ក្មេង ។ ប្រសិនបើការទល់លាមកមានលក្ខណៈធ្ងន់ធ្ងរ ការប្រើ Enema ប្រហែលជាមានប្រយោជន៍ក្នុងការយកលាមកចេញពីពោះវៀន ។ Enema គឺជាដំនើរការដែលប្រើជាតិទឹកបាញ់ចូលទៅក្នុង Rectum ។ Enema នេះអាចជួយអោយលាមកមានភាពទន់ និងអាចរួចផុតពីការទល់លាមកធ្ងន់ធ្ងរ ។