តើការបៀមមេដៃគឺជារឿងធម្មតាឬ?
ការបៀមមេដៃគឺជាទម្លាប់ធម្មតារបស់ទារក និងក្មេងតូចៗទេ។ សភាវៈគតិនៃការជញ្ជក់ពីធម្មជាតិធ្វើមានមកចាប់តាំងពីពេលបានពីរបីខែដំបូងឬក៏អាចពីមុនពេលចាប់កំនើតទៀតផង។ទារកក៏ប្រហែលជាអាចជញ្ជក់ម្រាមដៃនិង ប្រអប់ដៃ ឬក៏ក្បាលដោះជ័រទៀតផង។
ហេតុអ្វីបានជាក្មេងបៀមមេដៃរបស់ពួកគេ?
ទារកកើតមកមានចង់ជញ្ជក់ពីធម្មតាជាតិតែម្តង ដែលវាជាធម្មតានឹងថយចុះទោវិញក្រោយពីអាយុបាន ៦ខែហើយ។ ប៉ុន្តែទារកជាច្រើននៅតែបន្តបៀមមេដៃរបស់ពួកគេទៀតដដែល។ ការបៀមមេដៃអាចក្លាយជាទម្លាប់របស់ទារក និងក្មេងតូចៗ ដែលការធ្វើដូច្នេះគឺអោយក្នុងខ្លួនរបស់ពួកគេមានផាសុខភាពនៅពេលឃ្លាន ខ្លាច អស់កម្លាំង នៅស្ងាត់ ងងុយដេក ឬធុញទ្រាន់។
ភាគច្រើនទារកទើបនឹងកើតគឺជញ្ជក់មេដៃរបស់ពួកគេ។ រយៈពេលបន្តិចម្តងៗ ក្មេងភាគច្រើននឹងឈប់បៀមដៃដោយខ្លួនឯនៅពេលពួកគេអាយុបានពី ៣ ទៅ៦ឆ្នាំ។
តើការបៀមមេដៃធ្វើអោយមានបញ្ហាអ្វីដែរទេ?
ការបន្តអោយមានការបៀមមេដៃកាន់តែយូរប្រហែលជាធ្វើអោយក្មេងមានបញ្ហាមាត់ធ្មេញ។ ការបៀមមេដៃអាចធ្វើអោយធ្មេញរបស់ក្មេងដុះមិនបានត្រឹមត្រូវ (ដុះខុសទំនង) ឬដុះចេញមកខាងក្រៅ ពេលខ្លះក៏មានភាពមិនប្រក្រតីនៃឬសធ្មេញផ្នែកខាងលើផងដែរ។ ធ្មេញដែលដុះមកខុសទំនងអាចនឹងទៅរកសភាពដើមវិញដោយខ្លួនឯងនៅពេលដែលក្មេងឈប់បៀមមេដៃ។ ប៉ុន្តែការដែលបន្តបៀមមេដៃកាន់តែយូរ តម្រូវការនៃការព្យាបាលខាងផ្នែកដកដាក់ធ្មេញក៏កាន់តែច្រើនដែរ ដើម្បីប៉ះប៉ូវរាល់បញ្ហារបស់ធ្មេញ។
តើចំនុចណាដែលការបៀមមេដៃធ្វើអោយមានបញ្ហា?
ការបៀមមេដៃក្នុងវ័យតិចជាង៤ឆ្នាំ ជាធម្មតាមិនបង្កអោយមានបញ្ហាអ្វីនោះទេ។ ក្មេងដែលបៀមមេដៃច្រើនដង ឬបៀមជាប់រហូតក្រោយពីអាយុបាន ៤ទៅ ៥ឆ្នាំ ឬលើពី៥ឆ្នាំទៀត គឺប្រឈមនឹងមានបញ្ហាមាត់ធ្មេញ និងការនិយាយស្តី។
ករណីដែលកម្រគឺ ការបៀមមេដៃក្រោយពេលអាយុបាន ៥ឆ្នាំ គឺធ្វើអោយមានបញ្ហាទៅលើផ្នែកសតិអារម្មណ៍ ឬភាពមិនប្រក្រតីផ្សេងៗទៀតដូចជាការជំងឺថប់អារម្មណ៍។ ក្មេងដែលមានបញ្ហាប្រភេទនេះត្រូវតែមានការវាយតម្លៃពីគ្រូពេទ្យ។ ក្មេងផ្សេងៗទៀតភាគច្រើនឈប់បៀមមេដៃហើយក្រោយពីមានការព្យាបាលធម្មតាពីគ្រូពេទ្យ។
តើបញ្ហានៃការបៀមមេដៃព្យាបាលយ៉ាងដូចម្តេច?
អ្នកឯកទេសជាច្រើនណែនាំថាមិនបាច់ខ្វល់អំពីការបៀមមេដៃរបស់ក្មេងៗនោះទេនៅពេលដែលពួកគេត្រៀមចូលរៀន ឬនៅក្មេងពេក។ ក្មេងតូចៗភាគច្រើននឹងឈប់បៀមមេដៃរបស់ពួកគេដោយខ្លួនឯង។
ក្មេងបៀមដៃប្រហែលជាត្រូវព្យាបាលនៅពេលដែល៖
• ទាញសក់របស់ពួកគេបៀមទៀត ជាពិសេសនៅពេលពួកគេអាយុពី ១២ ទៅ២៤ខែ។
• បន្តបៀមដៃច្រើនដង ឬបៀមជាប់រហូតក្រោយពីអាយុបាន ៤ ទៅ៥ឆ្នាំ។
• មានការស្នើសុំរកវិធីព្យាបាលបញ្ឈប់ការបៀមដៃនេះ
• មានបញ្ហាមាត់ធ្មេញ ឬនិយាយ
• មានភាពអាម៉ាសចំពោះអ្នកដទៃ
ជាធម្មតា ការព្យាបាលអាចធ្វើឡើងនៅតាមផ្ទះតែម្តងរួមទាំងការដាក់កំហិតរបស់ឪពុកម្តាយ និងការអោយអ្វីជំនួសវិញ។ វាប្រហែលជាមានប្រយោជន៍ក្នុងការកំណត់ពេលវេលា និងកន្លែងដែលអនុញ្ញាតអោយកូនរបស់អ្នកបៀមមេដៃបាន និងអោយអ្វីពួកគេបៀមជំនួសដែលវាមានសភាពដូចមេដៃដែរ។ ការធំលូតលាស់របស់កូនជាធម្មតានៅក្នុងអាយុខ្ទង់ ៥ឆ្នាំ គេប្រហែលជាអាចទទួលយកវិធីនៃការព្យាបាលបានហើយ។
• និយាយបើកចំហរផ្ទាល់ជាមួយកូនរបស់អ្នកអំពីផលប៉ះពាលនៃការបៀមមេដៃ
• ពាក់ស្រោមដៃ ឬរុំមេដៃហើយពន្យល់ថា ស្រោមដៃ ឬក៏ការុំមេដៃមិនមែនជាការធ្វើទារុណកម្មទេ ប៉ុន្តែវាគឺជាវិធីតែមួយគត់ក្នុងការរំលឹកដល់ពួកគេកុំអោយបៀមមេដៃទៀត។
• ប្រើប្រព័ន្ធលើកទឹកចិត្ត ដូចជាដាក់ស្ទីកឃឺនៅលើកាលបរិច្ឆេទ ឬកត់ចំនាំថ្ងៃដែលកូនរបស់អ្នកមិនបៀមមេដៃ។ បន្ទាប់មកដល់ចំនួនថ្ងៃដែលត្រូវកំនត់នឹងអោយរង្វាន់ ត្រូវធ្វើពិធីអបអរមួយដល់កូនរបស់អ្នកភ្លាម។
• ប្រើរបស់ដែលមិនមានជាតិពុល ដូចជាអ្វីដែលល្វីង ហើយលាបវាលើក្រចកមេដៃរបស់កូនអ្នករៀងរាល់ព្រឹក មុនចូលដេក និងពេលណាដែលអ្នកឃើញគេបៀមមេដៃទៀត ។ ការព្យាបាលបែបនេះភាគច្រើនទទួលបានជោគជ័យណាស់នៅពេលប្រើរួមគ្នាជាមួយនឹងប្រព័ន្ធលើកទឹកចិត្ត។
ប្រសិនបើការព្យាបាលទាំងនេះមិនទទួលបានលទ្ធផលទេ វាត្រូវតែមានការព្យាបាលដោយអាកប្បកិរិយាផ្សេងទៀត ឧបករណ៍មានសភាពដូចមេដៃ ឬក្បាលដោះជ័រ ។