តើអ្នកចង់ដឹងអំពីការព្យាបាលដោយខ្លួនឯងមួយប្រភេទដែលអាចបញ្ចុះសម្ពាធឈាម និងរំលាយកំណកឈាមក្នុងសរសៃឈាម ក្នុងរយៈពេលដ៏ខ្លីដែរទេ។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីគ្រឿងផ្សំសម្រាប់ធ្វើឱសថមួយនេះ ដែលវាមានប្រភពមកពីប្រទេសអាឡឺម៉ងតែម្តង។ ឱសថធម្មជាតិនេះមានគ្រឿងផ្សំអស្ចារ្យបីប្រភេទគឺ ក្រូចឆ្មា ខ្ទឹមស និងខ្ញី។ គ្រឿងផ្សំទាំងបីនេះមានប្រយោជន៍រៀងៗខ្លួន ប៉ុន្តែនៅពេលប្រើវាចូលគ្នា វានឹងក្លាយទៅជាឱសថធម្មជាតិដ៏អស្ចារ្យក្នុងការបញ្ចុះសម្ពាធឈាម និងរំលាយកំណកឈាមក្នុងសរសៃឈាម។
គ្រឿងផ្សំ៖
ក្រូចឆ្មា ៤ផ្លែ
ក្បាលខ្ទឹមស ៤មឺម
ខ្ញី ៤សង់ទីម៉ែត្រ
ទឹក ៤លីត្រ
របៀបធ្វើ៖
ចូរលាងសម្អាត ខ្ញី និងក្រូចឆ្មាឲ្យបានស្អាតល្អ
ចូរចិត្តក្រូចឆ្មាជាចំណិតស្តើងៗ
ចូរបកសម្បកខ្ញី និងខ្ទឹមស បន្ទាប់មក ដាក់គ្រឿងផ្សំទាំងអស់ចូលទៅក្នុងម៉ាស៊ីនក្រឡុក ហើយក្រឡុកវាឲ្យស្មើសាច់ល្អ
ចូរចាក់វាចូលទៅក្នុងឆ្នាំដើម្បីកម្តៅ
ចូរចាក់ទឹកចូលទៅក្នុងឆ្នាំនោះយឺត ហើយទុកឲ្យពុះ
ចូរដាក់វាឲ្យត្រជាក់
ចាក់វាចូលទៅក្នុងដប ហើយទុកក្នុងទូរទឹកកក
អ្នកអាចញ៉ាំវាមួយកែវនៅពេលព្រឹកមុនញ៉ាំអ្វីទាំងអស់ ជារៀងរាល់ព្រឹក។ អ្នកក៏អាចញ៉ាំវា ២ម៉ោងមុនពេលចូលគេងបានដែរ៕