គូស្វាមីភរិយាជាច្រើនដែលមានការលំបាកក្នុងការមានផ្ទៃពោះក្រោយពីរួមភេទមិនបានការពាររយៈពេលមួយឆ្នាំ មានការប្រឈមមុខកាន់តែខ្ពស់នឹងបញ្ហាអត់កូនតែម្តង ហើយវាក៏មិនមែនត្រឹមតែជាបញ្ហារបស់មនុស្សស្រីនោះទេ ព្រោះបុរសក៏អាចជួបបញ្ហានេះដែរ។ មួយភាគបីនៃបញ្ហាគ្មានកូន គឺដោយសារតែបញ្ហាបុរស។
បុរសអារ ច្រើនតែកើតឡើងដោយសារតែចំនួនមេជីវិតឈ្មោលតិច មេជីវិតឈ្មោលមិនសូវមានគុណភាព និងបញ្ហាអ័រម៉ូន។ ដើម្បីពិនិត្យលើគុណភាពរបស់មេជីវិតឈ្មោល អ្នកត្រូវតែអោយគេធ្វើតេស្តលើទឹកកាមរបស់អ្នក។ ទឹកកាម គឺជាជាតិទឹកដែលផ្ទុកទៅដោយមេជីវិតឈ្មោល។
ការវិភាគលើទឹកកាម
រឿងនេះត្រូវបានធ្វើឡើងដើម្បីពិនិត្យចំនួន និងគុណភាពរបស់មេជីវិតឈ្មោលតែម្តង។ ដើម្បីអាចធ្វើតេស្តបាន អ្នកត្រូវតែមានទឹកកាមពី ១,៥ ទៅ ៥,៥ មីលីលីត្រ។
- ចំនួនមេជីវិតឈ្មោល ៖ នេះគឺជាការរាប់ចំនួនមេជីវិតឈ្មោលក្នុងមួយមីលីលីត្រទឹកកាម។ កាលណាមានមេជីវិតឈ្មោលចំនួន ២០ លានក្បាលឡើងទៅ វាគឺជារឿងធម្មតា។ តែបើតិចជាងនេះ គឺមិនអាចអោយមានកូនបានទេ។
- គុណភាពរបស់មេជីវិតឈ្មោល ៖ គុណភាពមេជីវិតឈ្មោលត្រូវបានកំណត់ដោយផ្អែកទៅលើរូបរាង និងការធ្វើចលនារបស់មេជីវិតឈ្មោល។ បើសិនជាមេជីវិតឈ្មោលចាប់ពី ៥០ ភាគរយឡើងទៅ ត្រូវបានគេរកឃើញថាមានចលនាក្រោយពីប្រើប្រាស់ក្នុងថ្នាលគំរូ រយៈពេលមួយម៉ោងនោះ មានន័យថា វាគឺជារឿងធម្មតាទេ។ ជាមួយគ្នានេះដែរ វាគួរតែធ្វើចលនាដោយល្បឿនដ៏ល្អមួយដើម្បីឆ្ពោះទៅមុខត្រង់។
- រូបរាងមេជីវិតឈ្មោល ៖ រចនាសម្ព័ន្ធ ទំហំ រូបរាង និងលក្ខណៈរបស់មេជីវិតឈ្មោលនឹងត្រូវបានគេសង្កេតមើល។ មេជីវិតឈ្មោលដែលខុសធម្មតាប្រហែលជាអាចអត់ក្បាល មានរូបរាងតែពាក់កណ្តាល និងលូតលាស់មិនពេញលេញ។ ប៉ុន្តែ ករណីដែលមានមេជីវិតឈ្មោលបែបនេះ ១៤ ភាគរយនោះ វាក៏ជារឿងធម្មតាដែរ។ មេជីវិតឈ្មោលគួរតែមានកម្រិត pH ពី ៧,២ ទៅ ៧,៨។
ការបណ្តុះទឹកកាម
ការបណ្តុះទឹកកាមត្រូវបានធ្វើឡើងដើម្បីពិនិត្យរកមើលការបង្ករោគរបស់ជាតិទឹកជាមួយនឹងសារធាតុបង្ករោគធ្ងន់ធ្ងរ។ បើសិនជាទឹកកាមត្រូវបានឆ្លងរោគដោយបាក់តេរី វាប្រហែលជាប៉ះពាល់ដល់គុណភាពទឹកកាម និងមេជីវិតឈ្មោលហើយ។ លទ្ធផលវិជ្ជមានប្រហែលជាបញ្ជាក់អោយដឹងថាមានការបង្ករោគនៅផ្លូវបង្ហូរទឹកនោមហើយ។
អ័រម៉ូនភេទប្រុស តេស្តូស្តេរ៉ូន
វាគឺជាអ័រម៉ូនបន្តពូជរបស់បុរសដែលដើរតួនាទីយ៉ាងសំខាន់មួយក្នុងការផលិតរបស់ជាលិកាក្នុងមេជីវិតឈ្មោល និងក្រពេញប្រូស្តាត។ វាគឺជាអ្នកកំណត់លក្ខណៈភេទរបស់បុរស៕