ផ្នែកសំខាន់ និងងាយឈឺចាប់បំផុតនៃរាងកាយបុរសគឺ ពងស្វាស។ ពងស្វាស អាចនឹងមានជម្ងឺ និងមានបញ្ហាស្រដៀងគ្នាទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ។
ការឈឺចាប់មួយរំពេចនៅលើប្រដាប់ភេទអាចធ្វើអោយមានការរំខាន និងបង្កជាការថប់បារម្ភ។ ការឈឺចាប់លើពងស្វាស (ម្ខាង ឬទាំងសងខាង) គឺជាបញ្ហាធម្មតាបំផុត ដែលប៉ះពាល់លើបុរស មិនគិតពីអាយុនោះទេ។ ការឈឺចាប់យឺតៗ ហើយមិនមានការប្រប្រួល និងការឈឺឡើងមួយរំពេចហើយធ្ងន់ធ្ងរ គឺជាប្រភេទខុសគ្នានៃការឈឺពងស្វាស។
ប្រសិនបើលក្ខខណ្ឌទាំងនេះមិនត្រូវបានព្យាបាលនោះទេវាអាចបណ្តាលអោយអ្នកមានជំងឺងាប់លិង្គ គ្មានកូន និងអាចធ្វើអោយបាត់បង់ពងស្វាសតែម្តង។ មនុស្សដែលមានការឈឺចាប់មួយរំពេច និងធ្ងន់ធ្ងរគួរតែទៅជួបនឹងគ្រូពេទ្យឯកទេសផ្លូវទឹកនោមភ្លាមៗ មិនត្រូវពន្យាពេលនោះទេ។ ការឈឺចាប់យឺតៗ ហើយមិនមានការប្រែប្រួល អាចបាត់ទៅវិញដោយខ្លួនឯងនៅក្នុងពេលប៉ុន្មានថ្ងៃ ប៉ុន្តែការព្យាបាលដោយខ្លួនឯងជួយពីសម្រួលការឈឺចាប់។
ការឈឺពងស្វាសធ្ងន់ធ្ងរ បង្កឡើងដោយសារតែការរមួលពងស្វាស ហើយធ្វើអោយបាត់បង់ការផ្គត់ផ្គង់ឈាមទៅកាន់ពងស្វាស។ ស្ថានភាពបន្ទាន់មួយនេះ តម្រូវអោយមានការវះកាត់ជាបន្ទាន់ដើម្បីស្រាយភាពរមួល និងដើម្បីបងា្ករការបាត់បង់ពងស្វាស។
ការឈឺយឺតៗហើយមិនមានភាពប្រែប្រួល អាចត្រូវបានបង្កឡើងដោយបញ្ហាជាច្រើនដូចជា ៖
- ការរងរបួស
- ការប៉ះទង្គិច
- ជំងឺស្រឡទែន
- ជំងឺមហារីក
- ជំងឺពងកោប
- ជំងឺក្លន
- រលាកក្បាលពងស្វាស
- គ្រួសក្នុងតម្រងនោម
- និងការរលាកពងស្វាស់។
រោគសញ្ញាទូទៅ បំផុតនៃការឈឺពងស្វាសរួមមាន ៖
- គ្រុនក្តៅ
- ក្អួត
- ក្រហមលើស្បែកពងស្វាស
- ឈឺពោះ
- មានឈាមនៅក្នុងទឹកនោម
- នោមទាស់
- ថយចុះបរិមាណទឹកនោម
- ហូរទឹករំអិលមិនធម្មតាចេញពីបង្ហួរនោម
- ការហើមពងស្វាស
- ចង្អោរ
- និងការឈឺចាប់នៅក្នុងពងស្វាស៕