ជំងឺផ្តាសាយធំគឺជាជំងឺឆ្លងដោយសារវីរុសដែលវាយប្រហារទៅលើប្រព័ន្ធដកដង្ហើមរបស់អ្នក ដូចជាច្រមុះ, បំពង់ក និងសួត។ ជំងឺផ្តាសាយធំនេះគឺមិនដូចទៅនឹងមេរោគវីរុសដែលនៅនឹងក្រពះដែលបណ្តាលអោយរាគ ឬក្អួតនោះទេ។
ជំងឺផ្តាសាយធំ និងផលវិបាករបស់វាអាចអោយស្លាប់បាន។ មជ្ឈមណ្ឌលនៃការគ្រប់គ្រង និងការពារជំងឺប៉ាន់ស្មានថា ១០នាក់ក្នុងចំនោមមនុស្ស១០០០នាក់ក្នុងសហរដ្ឋអាមេរិកស្លាប់ជារៀងរាល់ឆ្នាំដោយសារផលវិបាកនៃជំងឺផ្តាសាយធំនេះ។

អ្នកដែលមានហានិភ័យខ្ពស់នៃការវិវត្តទៅជាផលវិបាកនៃជំងឺផ្តាសាយធំនេះរួមមានៈ
-កុមារ
-មនុស្សចាស់
-ស្ត្រីមានផ្ទៃពោះ
-អ្នកដែលមានប្រព័ន្ធភាពសុំាខ្សោយ
-អ្នកដែលមានជំងឺរុំារ៉ៃ
ការការពារដែលល្អបំផុតរបស់អ្នកប្រឆាំងនឹងជំងឺផ្តាសាយធំនេះគឺទទួលការចាក់វ៉ាក់សាំងប្រចាំឆ្នាំ។
រោគសញ្ញា
ជាដំបូង, ជំងឺផ្តាសាយធំអាចដូចទៅនឹងជំងឺផ្តាសាយធម្មតាដែលមានហៀរសំបោរ, កណ្តាស និងជំងឺបំពង់ក។ ប៉ុន្តែការផ្តាសាយវិវត្តជាធម្មតាយឺតៗ បើប្រៀបនឹងជំងឺផ្តាសាយធំវិញគឺទំនោរវិវត្តលឿន។
រោគសញ្ញាទូទៅនៃជំងឺផ្តាសាយធំរួមមានៈ
-កម្តៅលើសពី៣៨អង្សាសេ
-បែកញើស និងញាក់
-ឈឺក្បាល
-ក្អកស្ងួត
-ឈឺសាច់ដុំ ជាពិសេសខ្នង, ដៃ និងជើង
-អស់កំលាំង និងល្ហិតល្ហៃ
-តឹងច្រមុះ
នៅពេលណាដែលទៅជួបនឹងគ្រូពេទ្យ
ប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺផ្តាសាយធំ និងហានិភ័យនៃផលវិបាក, សូមប្រញាប់ទៅជួបនឹងគ្រូពេទ្យ។ ការទទួលទានថ្នាំប្រឆាំងនឹងវីរុសក្នុងអំឡុងពេល៤៨ម៉ោងដំបូងបន្ទាប់ពីអ្នកសម្គាល់នូវរោគសញ្ញា អាចបន្ថយនូវភាពធ្ងន់ធ្ងរនៃការឈឺ និងជួយការពារបញ្ហាធ្ងន់ធ្ងរដទៃទៀត។
មូលហេតុ
មេរោគវីរុសផ្តាសាយធំនេះធ្វើដំនើរតាមខ្យល់នៅក្នុងបរិយាកាស នៅពេលដែលមនុស្សមានការក្អក, កណ្តាស និងនិយាយ។ អ្នកអាចស្រូបចូលកម្ទេចតូចៗផ្ទាល់ ឬអ្នកអាចទទួលនូវមេរោគពីរបស់អ្វីមួយដូចជាទូរស័ព្ទដៃ, កុំព្យូទ័រ និងបន្ទាប់មកនឹងបញ្ចូនពួកវាទៅភ្នែក, ច្រមុះ និងមាត់របស់អ្នក។
មេរោគវីរុសនៃជំងឺផ្តាសាយធំគឺផ្លាស់ប្តូរ ជាមួយនឹងការមានថ្មីដែលលេចឡើងយ៉ាងទៀងទាត់។ ប្រសិនបើអ្នកធ្លាប់មានជំងឺផ្តាសាយធំ, ខ្លួនរបស់អ្នកបានបង្កើតនូវអង់ទីកររួចរាល់ដើម្បីវាយប្រហារទៅនឹងមេរោគវីរុសនោះ។ ប្រសិនបើមេរោគផ្តាសាយថ្ងៃក្រោយគឺដូចទៅនឹងមេរោគដែលអ្នកធ្លាប់មានពីមុន, ដូចគ្នាដែរដោយការមានជំងឺនេះ ឬដោយសារការចាក់វ៉ាក់សាំង, អង់ទីករទាំងនោះអាចការពារការឆ្លងនេះបាន។
ប៉ុន្តែអង់ទីកររបស់អ្នកមិនអាចការពារអ្នកពីការមានមេរោគផ្តាសាយធំថ្មីដែលមានលក្ខណៈខុសប្លែកពីមេរោគដែលអ្នកមានពីមុននោះទេ។
កត្តាហានិភ័យ
កត្តាដែលអាចបង្កើននូវហានិភ័យនៃការវិវត្តនៃជំងឺផ្តាសាយធំ ឬផលវិបាករបស់វានោះរួមមានៈ
-អាយុៈ រដូវកាលដែលមានជំងឺផ្តាសាយធំគឺទំនោរទៅរកកុមារ និងមនុស្សចាស់ដែលមានអាយុលើសពី៦៥ឆ្នាំ។ ការឆ្លងមេរោគវីរុស H1N1ដែលមានឡើងនៅក្នុងឆ្នាំ២០០៩ បានលេចឡើងទៅលើអ្នកមានវ័យជំទង់ និងមនុស្សពេញវ័យយ៉ាងច្រើនបំផុត។
-ការងារៈ អ្នកធ្វើការនៅក្នុងមជ្ឈមណ្ឌលថែទាំសុខភាព និងថែទាំកុមារគឺហាក់ដូច ជាមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលបានឆ្លងជំងឺផ្តាសាយធំនេះ។
-ស្ថានភាពរស់នៅៈ អ្នកដែលរស់នៅដោយភាពងាយស្រួលជាលំនៅដ្ឋានផ្សេងៗ គ្នាហាក់ដូចជាមានការវិវត្តទៅនឹងជំងឺផ្តាសាយធំនេះផងដែរ។
-ប្រព័ន្ធភាពសុំាខ្សោយៈ ការព្យាបាលជំងឺមហារីកុំ ថ្នាំករទីកូអ៊ីតអាចងាយ នឹង កើត ជំងឺផ្តាសាយធំ និងអាចបង្កើននូវហានិភ័យវិវត្តទៅជាផលវិបាករបស់វា។
-ជំងឺរុំារ៉ៃៈ ជំងឺមួយចំនួនដូចជា ជំងឺហឺត, ជំងឺទឹកនោមផ្អែម ឬបញ្ហាបេះដូងអាច បង្កើន នូវ ហានិភ័យនៃផលវិបាកនៃជំងឺផ្តាសាយធំ។
-អ្នកមានផ្ទៃពោះ: ស្ត្រីមានផ្ទៃពោះគឺហាក់ដូចជាងាយស្រួលទៅនឹង ការវិវត្តទៅជា ផលវិបាកនៃជំងឺផ្តាសាយធំនេះ, ជាពិសេសក្នុងត្រីមាសទី២ ឬទី៣។
ផលវិបាក
ប្រសិនបើអ្នកនៅក្មេង និងមានសុខភាពល្អ, ជំងឺផ្តាសាយតាមរដូវកាលធំគឺជាធម្មតាមិនមានភាពធ្ងន់ធ្ងរនោះទេ។ ទោះបីជាអ្នកមានអារម្មណ៍មិនសុខស្រួលនៅពេលដែលអ្នកមានវាក៏ដោយ, ក៏ជំងឺផ្តាសាយធំនេះជាធម្មតានឹងបាត់ទៅវិញដោយគ្មានប៉ះពាល់អ្វីទាំងអស់។ ប៉ុន្តែហានិភ័យខ្ពស់លើកុមារ និងមនុស្សពេញវ័យអាចវិវត្តជាផលវិបាកមួយចំនួនដូចជាៈ
-ជំងឺរលាកសួត
-ជំងឺរលាកទងសួត
-រលាកឆ្អឹងស៊ីនុស
-ជំងឺឆ្លងទៅលើត្រចៀក
ជំងឺរលាកសួតគឺជាជំងឺដែលកើតជាទូទៅ និងធ្ងន់ធ្ងរបំផុត។ សំរាប់មនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺរុំារ៉ៃ, ជំងឺរលាកសួតនេះអាចបណ្តាលអោយស្លាប់បាន។ ការការពារដែលល្អបំផុតគឺចាក់វ៉ាក់សាំងការពារនឹងជំងឺរលាកសួតផង និងជំងឺផ្តាសាយធំផង។
ការព្យាបាល និងថ្នាំ
ជាធម្មតា, អ្នកនឹងមិនត្រូវការអ្វីទាំងអស់ជាជាងការសំរាកបានស្រួល និងទទួលទានទឹកអោយបានច្រើនដើម្បីព្យាបាលជំងឺផ្តាសាយធំនេះ។ ប៉ុន្តែក្នុងករណីខ្លះ, គ្រូពេទ្យអាចចេញវេជ្ជបញ្ជាទិញថ្នាំប្រឆាំងនឹងវីរុសដូចជា oseltamivir (Tamiflu) ឬzanamivir (Relenza)។ ប្រសិនបើអ្នកលេបវាឆាប់បន្ទាប់ពីអ្នកសម្គាល់នូវរោគសញ្ញា, ថ្នាំទាំងនេះអាចធ្វើអោយជំងឺនេះមានរយៈពេលខ្លី និងជួយការពារពីផលវិបាកធ្ងន់ធ្ងរ។
Oseltamivir គឺជាថ្នាំសំរាប់លេបតាមមាត់។ Zanamivirត្រូវបានស្រូបតាមឧបករណ៍ស្រដៀងទៅនឹងឧបករណ៍ស្រូបសំរាប់អ្នកជំងឺហឺត និងមិនគួរត្រូវបានប្រើប្រាស់ចំពោះអ្នកដែលមានបញ្ហាលើផ្លូវដង្ហើម ដូចជាអ្នកជំងឺហឺត និងអ្នកជំងឺសួតជាដើម។ ការជះឥទ្ធិពលនៃថ្នាំប្រឆាំងនឹងវីរុសរួមមានក្អួត និងចង្អោរ។ Oseltamivirត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរវើរវាយជាដើម។
ប្រភេទមួយចំនួននៃវីរុសរបស់ជំងឺផ្តាសាយធំនេះបានក្លាយជាសុំានឹង oseltamivir និង amantadine និងថ្នាំប្រឆាំងនឹងវីរុសដែលប្រើពីមុនយូរហើយ។
របៀបរស់នៅ និងថ្នាំដែលមាននៅផ្ទះ
ប្រសិនបើអ្នកអាចធ្វើអោយផ្តាសាយធំនោះធូរស្រាល, មធ្យោបាយទាំង នេះអាច ជួយ អោយធូរស្រាលនូវរោគសញ្ញារបស់អ្នកៈ
-ផឹកទឹកអោយបានច្រើនៈ ជ្រើសរើសទឹក, ទឹកផ្លែឈឺ និងស៊ុបក្តៅៗដើម្បីការពារការ បាត់បង់ជាតិទឹក។ ការទទួលទឹកបានគ្រប់គ្រាប់ដែលទឹកនោមរបស់អ្នកក្លាយជាថ្លា ឬលឿងព្រឿងៗ។
-សំរាកៈ សំរាកបន្ថែមដើម្បីជួយប្រព័ន្ធភាពសុំារបស់អ្នកប្រឆាំងនឹងការឆ្លងមេរោគ។
-ពិចារណានូវថ្នាំបំបាត់ការឈឺចាប់ៈ ប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់ដែលមាន លក់លើទី ផ្សារដូចជា acetaminophen (Tylenol, ដទៃទៀត) ឬ ibuprofen (Advil, Motrin, ផ្សេងទៀត) ដើម្បីប្រឆាំងនឹងការឈឺដែលគួបផ្សំជាមួយនឹងជំងឺផ្តាសាយធំនេះ។ កុំអោយថ្នាំ អាស្ពីរីនទៅកុមារ ឬមនុស្សវ័យជំទង់។
ការការពារ
ការគ្រប់គ្រងពីការរាលដាលនៃការឆ្លង
វ៉ាក់សាំងនៃជំងឺផ្តាសាយធំគឺមិនមានប្រសិទ្ធិភាព១០០%នោះទេ, ដូចនេះវាជារឿងសំខាន់ អោយប្រើប្រាស់មធ្យោបាយមួយចំនួនដើម្បីបន្ថយនៃការរាលដាលការឆ្លងនេះ:
-លាងសំអាតដៃៈ ការលាងសំអាតដៃជាញឹកញាប់គឺជាមធ្យោបាយដែល ល្អបំផុត ដើម្បីការពារការឆ្លងមេរោគជាច្រើន។ លាងដៃរបស់អ្នកអោយបាន ស្អាតយ៉ាង តិច ១៥នាទី។ ឬប្រើប្រាស់ទឹកសំអាតដៃ។
-ខ្ទប់មាត់ពេលក្អក និងកណ្តាសៈ យកអីខ្ទប់មាត់ និងច្រមុះនៅពេលដែលអ្នកកណ្តាស ឬក្អក។ ដើម្បីចៀសវាងពីការឆ្លងដៃទៅដៃរបស់អ្នក, ពេលក្អក ឬកណ្តាសយកក្រដាស មកជំនួស។
-ចៀសវាងកន្លែងចង្អៀតៈ ជំងឺផ្តាសាយធំរាលដាលយ៉ាងស្រួល នៅកន្លែងដែល មនុស្ស ប្រមូលផ្តុំគ្នា, កន្លែងមើលក្មេង, សាលារៀន, អាគារការិយាល័យ និងកន្លែងដឹក អ្នកដំនើរ ផ្សេងៗ។