ជំងឺមហារីកស្បែកគឺជាប្រភេទនៃជំងឺមហារីកទូទៅបំផុត ប៉ុន្តែប្រសិនបើវាត្រូវបានគេរកឃើញទាន់ពេលវេលា, ជារឿយៗវាអាចព្យាបាលបាន។ ការពិនិត្យមើលដោយខ្លួនឯងអាចជួយកំណត់ភ្លាមៗពីភាពមិនធម្មតានៃស្បែក។
Skin Cancer Foundation បាននិយាយថា អ្នកគួរតែមើលពីសញ្ញាគម្រាមកំហែងខាងក្រោយនេះអំឡុងពេលពិនិត្យៈ
- ការប្រែប្រួល ឬភាពមិនធម្មតានានានៅនឹងស្បែកដែលបានរីកលូតលាស់ធំឡើងៗ, មានពណ៌ច្រើន, ស្រអាប់, ពណ៌ត្នោត ឬពណ៌ខ្មៅ
- ប្រជ្រុយនានា, ដៅពីកំណើតដែលប្រែប្រួល, ក្លាយជាក្រាស់, ធំ, មានគែមមិនច្បាស់លាស់, លេចឡើងក្រោយអាយុ២១ឆ្នាំ ឬធំជាងជ័រលុប
- កន្លែងដទៃទៀតដែលបន្តអោយមានការហូរឈាម, ឈឺ, រឹង ឬរហែក
- មុខរបួសនានាដែលមិនជាសះស្បើយក្រោយពី៣សប្តាហ៍៕