ការគាំងបេះដូងកើតឡើងនៅពេលដែលលំហូរឈាមសម្រាប់ទៅចិញ្ចឹមសាច់ដុំបេះដូងត្រូវបានរាំងស្ទះ ។ ការដែលគ្មានវត្តមានឈាម និងអុកស៊ីសែនទៅចិញ្ចឹមផ្នែកណាមួយនៃបេះដូង ផ្នែកនោះនឹងត្រូវស្លាប់ ។ ជម្ងឺគាំងបេះដូងមិនធ្វើអោយស្លាប់ទាំងអស់នោះទេ ។ ការដែលមានការព្យាបាលបានទាន់ពេលវេលា និងលឿនអាចស្ការឡើងវិញនូវលំហូរឈាមទៅដល់សាច់បេះដូង ក៏ដូចជាសង្គ្រោះជីវិតបាន ។
ប្រសិនបើអ្នកមានរោគសញ្ញានៃជម្ងឺគាំងបេះដូង ត្រូវតែព្យាបាលអោយលឿន ។ ការព្យាបាលបានទាន់ពេលវេលាអាចជួយសង្គ្រោះជីវិតអ្នកបាន ។
ប្រសិនបើអ្នកមានការឈឺទ្រូង ហើយគ្រូពេទ្យនឹងត្រូវចេញថ្នាំ Nitroglycerin សម្រាប់ Angina
· ប្រើថ្នាំ Nitroglycerin មួយគ្រាប់ ហើយរងចាំ ៥នាទី
· ប្រសិនបើការឈឺទ្រូងរបស់អ្នកមិនធូស្រាលទេ ឬកាន់តែធ្ងន់ទៅៗ ចូរទូរស័ព្ទទៅកាន់ ៩១១ ឬសេវាសង្គ្រោះបន្ទាន់ ។ ចូរនិយាយអំពីរោគសញ្ញារបស់អ្នក និងប្រាប់ថាអ្នកកំពុងមានជម្ងឺគាំងបេះដូងហើយ ។
· បន្ទាប់ពីអ្នកទូរស័ព្ទសុំជំនួយហើយ ចូរទំពារថ្នាំ Aspirin ឬ ថ្នាំដែលមានកំរិត Aspirin ទាប ២ ទៅ ៤គ្រាប់ប្រសិនបើអ្នកមានបញ្ហាអាឡឺហ្សីជាមួយ Aspirin ។ ថ្នាំ Aspirin ជួយធ្វើអោយឈាមមិនអាចកកបាន ដូច្នេះវាប្រហែលជាជួយអោយអ្នករួចផុតពីជម្ងឺគាំងបេះដូង ។
ប្រសិនបើអ្នកកំពុងមានការឈឺទ្រូង និងមិនមានថ្នាំ Nitroglycerin ទេ
· ចូរទូរស័ព្ទទៅកាន់ ៩១១ ឬសេវាសង្គ្រោះបន្ទាន់ ។ ចូរពីពណ៌នាអំពីរោគសញ្ញារបស់អ្នក និងប្រាប់ថាអ្នកកំពុងមានបញ្ហាគាំងបេះដូង ។
· ចូរនៅស្តាប់ទូរស័ព្ទរហូត នៅពេលនោះអ្នកសង្គ្រោះនឹងប្រាប់អ្នកនូវអ្វីដែលអ្នកត្រូវធ្វើ ។
· បន្ទាប់ពីអ្នកទូរស័ព្ទសុំជំនួយហើយ ចូរទំពារថ្នាំ Aspirin ឬ ថ្នាំដែលមានកំរិត Aspirin ទាប ២ ទៅ ៤គ្រាប់ប្រសិនបើអ្នកមានបញ្ហាអាឡឺហ្សីជាមួយ Aspirin ។ ថ្នាំ Aspirin ជួយធ្វើអោយឈាមមិនអាចកកបាន ដូច្នេះវាប្រហែលជាជួយអោយអ្នករួចផុតពីជម្ងឺគាំងបេះដូង ។
មធ្យោបាយដ៏ល្អបំផុតគឺការទៅមន្ទីរពេទ្យ ។ ការប្រើថ្នាំនៅតាមផ្ទះអាចនឹងជួយសង្គ្រោះជីវិតអ្នកបានទោះបីជាមុនពេលទៅដល់មន្ទីរពេទ្យក៏ដោយ ។ ប្រសិនបើអ្នកមិនអាចមានសេវាសង្គ្រោះបន្ទាន់ទេ ត្រូវតែអោយនរណាម្នាក់ជួយបើកបរបញ្ជូនអ្នកទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ។ មិនត្រូវបើកបរដោយខ្លួនឯងនោះទេ លុះត្រាតែអ្នកគ្មានជម្រើសសោះ ។
ប្រសិនបើអ្នកគិតថាអ្នកកំពុងមាន Unstable Angina ប៉ុន្តែអ្នកមិនប្រាកខ្លួនឯង ចូរធ្វើតាមជំហានដូចខាងលើនេះ ។ Unstable Angina អាចធ្វើអោយគាំងបេះដូង ឬស្លាប់បាន ដូច្នេះអ្នកត្រូវតែទៅពិនិត្យវាអោយបានលឿនបំផុត ៕