វេជ្ជបណ្ឌិតជំនាញបាននិយាយថា អ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់សម្រាប់ហេតុផលល្អៗជាច្រើន។ ផ្ទុយទៅវិញ ការធ្វើឱ្យខ្លួនឯងបិទភ្នែកមិនគ្រប់មានផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់អ្នកតាមវិធីជាច្រើន។
ការគេងមិនគ្រប់ក្នុងរយៈពេលខ្លីអាចធ្វើឱ្យអ្នកមានបញ្ហាដូចជា ៖
• ខ្វះការប្រុងប្រយ័ត្ន ៖ សូម្បីតែការបាត់បង់ការគេងត្រឹមតែ ១,៥ ម៉ោងក្នុងមួយថ្ងៃអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នក។
• ងងុយគេងពេលថ្ងៃខ្លាំង ៖ វាអាចធ្វើឱ្យអ្នកងងុយគេង និងអស់កម្លាំងខ្លាំងនៅពេលថ្ងៃ។
• ការចងចាំខ្សោយ ៖ កង្វះការគេងអាចប៉ះពាល់ដល់សមត្ថភាពគិត ការចងចាំ និងដំណើរការព័ត៌មានរបស់អ្នក។
• ភាពតានតឹង ៖ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ហើយអ្នកអាចងាយមានទំនាស់ជាមួយអ្នកដទៃ។
• គុណភាពនៃជីវិត ៖ អ្នកប្រហែលជាមិនសូវចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃធម្មតា ឬហាត់ប្រាណទេ។
ការគេងមិនគ្រប់ក្នុងរយៈពេលខ្លីអាចធ្វើឱ្យអ្នកមានបញ្ហាដូចជា ៖
• បញ្ហាធ្ងន់ធ្ងរជាងនេះ គឺគ្រោះថ្នាក់រថយន្ត។ យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិបានឱ្យដឹងថា ការបើកដោយងងុយគេងបណ្តាលឱ្យមានគ្រោះថ្នាក់ របួស និងស្លាប់រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។
• ប្រសិនបើអ្នកបន្តការគេងមិនបានគ្រប់គ្រាន់ អ្នកអាចនឹងឃើញកើតមានបញ្ហាសុខភាពរយៈពេលវែង និងធ្ងន់ធ្ងរថែមទៀត។
• បញ្ហាធ្ងន់ធ្ងរបំផុតមួយចំនួនដែលទាក់ទងនឹងការគេងមិនលក់រ៉ាំរ៉ៃ គឺជំងឺលើសឈាម ទឹកនោមផ្អែម រោគគាំងបេះដូង ខ្សោយបេះដូង ឬដាច់សរសៃឈាមខួរក្បាល ការធាត់ការធ្លាក់ទឹកចិត្ត ការចុះខ្សោយនៃភាពស៊ាំ និងការថយចុះចំណង់ផ្លូវភេទ។
ការគេងមិនបានគ្រប់គ្រាន់ក្នុងរយៈពេលយូរអង្វែងអាចប៉ះពាល់ដល់រូបរាងរបស់អ្នក។ យូរៗទៅ វាអាចនាំឱ្យមានភាពជ្រីវជ្រួញ និងរង្វង់ខ្មៅក្រោមភ្នែក។ វាក៏មានទំនាក់ទំនងរវាងកង្វះការគេង និងការកើនឡើងនៃអ័រម៉ូនស្ត្រេស cortisol នៅក្នុងខ្លួនផងដែរ។ Cortisol អាចបំបែកខូឡាជែនដែលជាប្រូតេអ៊ីនរក្សាស្បែកឱ្យរលោង។
ដូច្នេះការគេងមិនលក់អាចមានន័យថាមានភាពជ្រីវជ្រួញថែមទៀត!
យល់ពីមូលហេតុដែលការគេងមានសារៈសំខាន់ហើយឬនៅ?