ការហាត់ប្រាណអាចកាត់បន្ថយសម្ពាធឈាមនិងសម្រកទម្ងន់។វាក៏អាចកាត់បន្ថយស្ថានភាពតានតឹងអារម្មណ៍ផងដែរ។ការហាត់ប្រាណដូចជាដើរហែលទឹកជិះកង់រត់តិចៗរាំនិងការថែសួន សុទ្ឋតែមានផលល្អសំរាប់អ្នក។អ្វីដែលសំខាន់នោះអ្នកត្រូវជ្រើសរើសប្រភេទហាត់ប្រាណ ណាមួយដែលអ្នកចូលចិត្តពីព្រោះថាបើសិនជាអ្នកមិនចូលចិត្តវាទេនោះអ្នកនឹងមិនអាចហាត់ប្រាណបានទៀងទាត់ឡើយ។

ការហាត់ប្រាណមិនចាំបាច់អោយមានការប្រឹងហួសហេតុនោះឡើយ។អ្នកអាចចាប់ផ្តើមហាត់តិចៗជាបណ្តើរៗហើយបង្កើនការហាត់នោះ។ ចូរអ្នកហាត់យ៉ាងម៉េចអោយបានក្នុងរយះពេល២០ទៅ៣០នាទីនៅក្នុងមួយថ្ងៃហើយអោយបានយ៉ាងតិច៣ដងនៅក្នុងមួយសប្តាហ៍។អ្នកអាចចតរថយន្តអោយឆ្ងាយបន្តិចពីបន្ទប់ការិយាល័យការងាររបស់អ្នកដូច្នេះអ្នកត្រូវចំណាយពេលវេលាដែលត្រូវដើរទៅកាន់និងចាកចេញពី រថយន្ត។ វាមានតម្លៃដូចជាការហាត់ប្រាណដែរ។
ពេលកំពុងធ្វើការងារនៅក្នុងការិយាល័យអ្នកគួរតែមានពេលក្រោកចេញពីកៅអីធ្វើការងារហើយដើរចុះឡើងនៅក្នុងអគារការងារនោះ។ម្យ៉ាងវាអាចធ្វើអោយអ្នកអាចធ្វើចលនារាងកាយនិងម្យ៉ាងទៀតនោះវាជួយដល់សុខភាពផងដែរពីព្រោះការសិក្សាស្រាវជ្រាវបង្ហាញថាការអង្គុយយូរពេកមួយកន្លែងអាចនឹងធ្វើអោយប៉ះពាល់ដល់សុខភាពរបស់អ្នក។
សំរាប់អ្នកខ្លះមិនគួរនឹងលើករបស់ធ្ងន់និងធ្វើការហាត់ប្រាណណាមួយដែលប្រើកម្លាំងហួសហេតុនោះឡើយ។