គ្រាប់ក្រួស វាបង្កឡើងដោយសារទឹកនោមរបស់យើងមានផ្ទុកទៅដោយសារធាតុមួយចំនួនដែលមិនរលាយ ។ ក្រួសក្នុងតម្រងនោម កើតឡើង នៅពេលដែលមានការថយចុះ នៃចំនួនទឹកនោម (decrease in urine volume ) ព្រោះតែបរិភោគទឹកតិចពេក នោះសារធាតុដែលបង្កជាកំហាប់ក្នុងទឹកនោម មានជាអាទិ៍ កាល់ស្យូម អុកសាលាដ អាស៊ីតអុយរិក ព្រមទាំងសារធាតុមួយចំនួនផ្សេងៗទៀត ក៏មានខ្ពស់ ។
ដូច្នេះ គ្រោះថ្នាក់នៃការបង្កបង្កើតជាក្រួសក៏មានច្រើនទៅតាមនោះ ដែរ ។ គ្មានក្រួសណាមួយដែលបង្កឡើងដោយសារធាតុតែមួយមុខទេ។ ក្រួសដែលគេជួបប្រទះញឹកញាប់ជាគេជាក្រួសបង្កឡើងដោយសារធាតុកាល់ស្យូម (calcium) រួមផ្សំជាមួយ អុកសាលាដ (oxalate) ឬ ផូហ្វ័រ (phosphate) ។ សារធាតុគីមីដទៃទៀតដែលអាចបង្កើត ជាក្រួសនៅក្នុងផ្លូវទឹកនោមនោះ រួមបញ្ចូលទាំង ជាតិអាស៊ីតអ៊ុយរិច (uric acid) និង amino acid cystine ។
កង្វះជាតិទឹក (dehydration) ដែលបណ្តាលមកពីបរិភោគទឹកមិនគ្រប់គ្រាន់ ឬ ការប្រើកម្លាំងពលកម្មច្រើនពេក ដោយគ្មានការបង្គ្រប់ជាតិទឹកវិញនោះទេ បង្កើនការ ប្រឈមដល់ជម្ងឺគ្រាប់ក្រួសក្នុងតម្រងនោមខ្លាំងណាស់ ។ ឧបសគ្គ ឬ ដុំអ្វីដែលរារាំងលំហូរ របស់ទឹកនោម (flow of urine) អាចបណ្តាលអោយមានជម្ងឺនេះផងដែរ ។ ជាមួយគ្នានេះ, អាកាសធាតុអាចជាបញ្ហាមួយដែលបណ្តាលអោយមានការវិវត្តទៅជាគ្រាប់ក្រួស ពិសេស នៅតំបន់ដែលមានអាកាសធាតុក្តៅហើយស្ងួត ។ គ្រាប់ក្រួសនៅក្នុងតម្រងនោមអាចជា លទ្ធផលនៃការរលាកបំពង់ទឹកបង្ហូរនោម (infection in the urinary tract); ដែលគេហៅវាជាគ្រាប់ក្រួស struvite ឬ ក្រួសចំលងរោគ (infection
stones) ។
លក្ខណៈនៃជំងឺមួយចំនួនអាចបណ្តាលអោយបង្កើនការប្រឈមមុខទៅនឹងការវិវត្តិនៃជំងឺគ្រាប់ក្រួសក្នុងតម្រងនោម
(kidney stones) ដូចជា ៖
-ជំងឺប្រគ្រីវ (Gout) ជាលទ្ធផលនៃការកើនឡើងនៃកំរិតជាតិអាស៊ីតអ៊ុយរិចនៅក្នុង ឈាម និង ទឹកនោម ហើយអាចបណ្តាលអោយបង្កើតជាគ្រាប់ក្រួសអាស៊ីតអ៊ុយរិច បាន (uric acid stones) ។
-ជាតិកាល់ស្យូមឡើងខ្ពស់នៅក្នុងទឹកនោម (Hypercalciuria) គឺជាលក្ខណៈមួយផ្សេងទៀត ដែលបណ្តាលអោយមានគ្រាប់ក្រួស (មាន ជាងពាក់កណ្តាលនៃករណីទាំងអស់) ។ ក្នុងលក្ខខ័ណ្ឌនេះ, កំរិតជាតិកាល់ស្យូម ច្រើនលើសលុបត្រូវបានស្រូបតាមរយៈចំណីអាហារ និង បញ្ចេញមកវិញតាមរយៈ ទឹកនោម ដែលជាកន្លែងបង្កើតជាក្រួស calcium phosphate ឬគ្រាប់ក្រួស calcium oxalate ។
-លក្ខណៈផ្សេងៗទៀត ដូចជា hyperparathyroidism, ជម្ងឺតម្រងនោម (renal tubular acidosis), និងបញ្ហាមេតាបូលិក( inherited metabolic conditions), រួមបញ្ចូលទាំងcystine ច្រើននៅក្នុងទឹកនោម( cystinuria )និង oxalate ច្រើននៅក្នុងទឹកនោម( hyperoxaluria )ព្រមទាំងជម្ងឺឈឺរ៉ាំរ៉ៃ ដូចជា ជម្ងឺទឹកនោមផ្អែម និង ជម្ងឺលើសឈាម (សំពាធឈាមលើស) ក៏មាន
ជាប់ពាក់ព័ន្ធ នឹងជម្ងឺគ្រាប់ក្រួសក្នុងតម្រងនោមនេះផងដែរ ។
-អ្នកដែលមានជំងឺរលាកពោះវៀន (inflammatory bowel disease), អ្នកដែលមានវះកាត់ពោះវៀនតាមបច្ចេកទេស intestinal bypass ឬ អ្នកដែលធ្លាប់វះកាត់បើកប្រហោងតាមពោះ (ostomy surgery) ហាក់ដូចជាអាចវិវត្តទៅជាជំងឺនេះដែរ ។
-ថ្នាំពេទ្យមួយចំនួនក៏ចូលរួមលើកកំពស់ការប្រឈមមុខទៅនឹងជំងឺក្រួសក្នុង តម្រងនោម ផងដែរ ដូចជាពពួកថ្នាំបញ្ចុះទឹកនោម (diuretics), ថ្នាំបញ្ចុះជាតិអាស៊ីត មានលាយជាតិ កាល់ស្យូម (calcium-containing antacids), និង protease inhibitor indinavir (Crixivan), ថ្នាំដើម្បីព្យាបាលការឆ្លងនៃមេរោគអេដស៍ (treat HIV infection) ។
-របបអាហារប្រចាំថ្ងៃ និង ការប្រតិបត្តិផ្សេងៗអាចបង្កើនការប្រឈមមុខទៅនឹងជំងឺ ក្រួសក្នុង តម្រងនោម ។ ការទទួលទានជាតិទឹកមិនបានគ្រាប់គ្រាន់ជាបញ្ហាប្រឈម មុខមួយ យ៉ាង សំខាន់ ។ អ្នកដែលមានទំលាប់ចូលចិត្តទទួលទានជាតិសាច់ (animal protein), អំបិល (អាហារមានជាតិប្រៃខ្លាំង), បរិភោគជាតិស្ករច្រើន, ទទួលទាន វីតាមីន D អាចនឹងប្រឈមមុខខ្លាំងទៅនឹងជំងឺនេះ ។ ចំណី អាហារដែលសំបូរទៅដោយជាតិអុកសាឡាត ដូចជា សូកូឡា និង តែ … ក៏ជា ដើមចមក៏ជាបញ្ហាផងដែរ។