ចង់ឱ្យរោមចិញ្ចើមដុះក្រាស់មិនពិបាកឡើយ! ធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិជួយឱ្យរោមភ្នែកដុះក្រាស់ ៖
១. ខ្ទឹមបារាំងស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនខ្ទឹមបារាំងស្រស់ចំនួនម្ខាងជាមួយទឹកធម្មតាបន្តិចឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកសឹមលាបល្បាយខ្ទឹមបារាំងលើរោមចិញ្ចើមដោយប្រយ័ត្នកុំឱ្យចូលភ្នែក។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានម្ដងក្នុងមួយថ្ងៃជាប្រចាំ។
២. យ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរប្រូបាយអូទិក ១ចានគោមតូចម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៣. ផ្នែកពណ៌លឿងនៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ រួចសឹមប្រើប្រាស់សំឡីត្បារត្រចៀកជ្រលក់លាបស៊ុតលើរោមចិញ្ចើម។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានម្ដងក្នុងមួយថ្ងៃជាប្រចាំ។ អ្នកក៏អាចបន្ថែមស៊ុតក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។
៤. តែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ៥ ទៅ ៧នាទី សឹមត្រងកាកចេញ។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហៗម្ដងទៅ ២ដងក្នុងមួយថ្ងៃជាប្រចាំ។
៥. ប្រេងជីអង្កាម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជីអង្កាមពី ២ ទៅ ៣ដំណក់ជាមួយប្រេងអូលីវ ឬប្រេងដូង ១ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើរោមចិញ្ចើម និងរងចាំសម្រាប់រយៈពេលពេញមួយយប់។ លាងសម្អាតចេញនៅព្រឹមបន្ទាប់ជាមួយផលិតផលលាងសម្អាតស្បែកកម្រិតស្រាល។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕