ជំងឺមហារីកមាត់ស្បួន គឺជាជំងឺមហារីកដែលមានកើតជាញឹកញាប់ជាងគេចំពោះស្ត្រីភេទ ។ មូលហេតុចំបងនៃជំងឺនេះគឺបណ្តាល មកពីការឆ្លងវីរ៉ុស human papillomavirus (HPV) ។
មុនពេលជំងឺមហារីកមាត់ស្បូនលេចចេញជារូបរាងឡើង, កោសិកាស្បូនបានឆ្លងកាត់ ដំណាក់កាលការផ្លាស់ប្តូរមុនពេលក្លាយជាមហារីក (precancerous changes) ហៅថា dysplasia, ដែលកោសិកាចំលែក និង មិនធម្មតា (abnormal cells) ចាប់ផ្តើមមានវត្តមាន នៅក្នុងជាលិកាស្បូន ។ នេះគឺជាការផ្លាស់ប្តូរមុនពេលក្លាយជាមហារីក។ សំរាប់ ស្ត្រី មួយចំនួន, ការផ្លាស់ប្តូរ នេះមិនចាំបាច់មានការព្យាបាលនោះទេ ។ ប៉ុន្តែ, ជារឿយៗ គេតែងតែព្យាបាល ដើម្បី ការពារវាមិនអោយក្លាយទៅជាជំងឺមហារីក ។
ដោយសារតែស្ត្រីជាច្រើនបានធ្វើ Pap tests ជារៀងរាល់ឆ្នាំ ធ្វើអោយការស្លាប់ដោយសារ ជំងឺមហារីកមាត់ស្បូន (cervical cancer) ត្រូវបានកាត់បន្ថយគួរអោយកត់សំគាល់ ។ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ ដោយ ការស្លាប់នៅតែមាន ។ ឳកាសក្នុងការព្យាបាលអោយបានជាសះស្បើយមានច្រើន ជាទីបំផុត ប្រសិនបើយើងដឹង និង រកឃើញថានរណាម្នាក់មានផ្ទុកជំងឺនេះឆាប់រហ័ស ទាន់ពេលវេលា ។