ក្រោកពីគេងស្រាប់តែក្នុងភ្នែកឡើងក្រហម? ជាធម្មតាវាបណ្ដាលពីការរលាក ឬហើមសសៃឈាមក្នុងភ្នែក និងអាចជាអាការៈនៃបញ្ហាសុខភាពមួយចំនួនផងដែរ។ កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិជួយព្យាបាលអាការៈភ្នែកក្រហម ៖
១. ស្អំត្រជាក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើកញ្ចប់ទឹកកកស្អំលើភ្នែកដែលមានបញ្ហាសម្រាប់រយៈពេលប្រហែល ១នាទី សឹមយកចេញ។ អនុវត្តសារឡើងវិញពី ២ ទៅ ៣ដងរាល់ពេល ៥នាទី។
២. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិតត្រសក់ជាបន្ទះៗ រួចសឹមដាក់ក្លាសេ ឬទុកក្នុងទូរទឹកកកឱ្យត្រជាក់ជាមុនសិន។ បន្ទាប់មកសឹមប្រើប្រាស់បន្ទះត្រសក់ស្អំ ឬដាក់បិតលើភ្នែកទាំងសងខាង។ រងចាំសម្រាប់រយៈពេលប្រហែល ៣០នាទី សឹមយកចេញ។ អនុវត្តឱ្យបាន ២ដងជាប្រចាំ។
៣. កញ្ចប់តែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកថង់តែតូចៗដែលឆុងរួចចំនួន ២ ដាក់ក្លាសេឱ្យត្រជាក់ ឬទុកក្នុងទូរទឹកកកសម្រាប់រយៈពេល ១ម៉ោង។ បន្ទាប់មកសឹមដាក់ស្អំលើភ្នែកទាំងសងខាងសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទីជាការស្រេច។ អនុវត្តយ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃជាប្រចាំ។
៤. ទឹកឃ្មុំនិងទឹកដោះគោ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ស្លាបព្រាបាយជាមួយទឹកដោះគោក្ដៅឧណ្ហៗ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមយកបន្ទះសំឡីចំនួន ២ ដាក់ត្រាំក្នុងទឹកល្បាយនេះមុនស្អំផ្ទាល់លើភ្នែកទាំងសងខាង។ រងចាំសម្រាប់រយៈពេលប្រហែល ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៥. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនជែលប្រទាលកន្ទុយក្រពើស្រស់មួយចំនួនជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា។ បន្ទាប់សឹមយកល្បាយដាក់ក្លាសេឱ្យត្រជាក់ ឬទុកក្នុងទូរទឹកកកសម្រាប់រយៈពេល ១ម៉ោង។ បន្ទាប់មកសឹមប្រើប្រាស់បន្ទះសំឡីចំនួន ២ត្រាំក្នុងល្បាយប្រទាលកន្ទុយក្រពើត្រជាក់ រួចដាក់ស្អំលើភ្នែកទាំងសងខាង។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី។ អនុវត្តឱ្យបានយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៦. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយជាមួយទឹកធម្មតា ១ពែងឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមយកសំឡីចំនួន ២ ជ្រលក់ក្នុងទឹកល្បាយ និងដាក់ស្អំលើភ្នែកទាំងសងខាង។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមយកចេញ និងអនុវត្តឱ្យម្ដងទៅ ២ដងក្នុងមួយថ្ងៃ។
ចំណុចគួរចងចាំ៖ ទោះជាយ៉ាងណាប្រសិនបើស្ថានភាពនេះមិនព្រមជាសះស្បើយសោះ ឬកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឬអមមកជាមួយនូវអាការៈមិនប្រក្រតីផ្សេងទៀត ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕