វីរ៉ុសដែលឆ្លងតាមរយៈការរួមភេទ (sexually transmitted virus) ឈ្មោះហៅថា human papillomavirus (HPV) ជាភ្នាក់ងារបង្កជំងឺមហារីកមាត់ស្បូន។ជំងឺបង្កដោយ HPV តែងតែបាត់ទៅវិញ ដោយខ្លួនឯងដែលជាហេតុធ្វើអោយមនុស្សជាច្រើនមិនបានដឹងថាខ្លួនឯងធ្លាប់ឆ្លង មេរោគប្រភេទនេះនោះទេ ។ ប៉ុន្តែ, ពេលខ្លះ ការចំលងមេរោគ HPV អាចបណ្តាលអោយ ក្លាយទៅជាបញ្ហាធំបាន ។
គេអាចធ្វើការបែងចែក HPVជា ២ ប្រភេទ គឺក្រុមមេរោគដែលមានហានិភ័យខ្ពស់ (high risk)និងក្រុមមេរោគដែលមានហានិភ័យទាប(low risk)។
ពពួកមេរោគដែលមានហានិភ័យខ្ពស់អាចធ្វើអោយមានការលូតលាស់កោសិកាត្រៀមកើតមហារីក(precancerous cell) នៅតាមមាត់ ស្បូន ។ ប្រសិនបើគេមិនអាចរកឃើញ និង ធ្វើការព្យាបាលកោសិកាមិនធម្មតា (abnormal cells) នេះទេ, វានឹងក្លាយទៅជាកោសិកាមហារីក (cancerous) ។ប្រភេទមេរោគមានហានិភ័យខ្ពស់គឺ HPV 16 and 18។
ចំណែកមេរោគដែលមានហានិភ័យទាបគឺf HPV 6 and 11។មេរោគទាំងបួនប្រភេទនេះគឺអាចការពារបានដោយការចាក់វ៉ាក់សាំងGardasil ។មេរោគHPV១៦និង១៨តំណាងអោយការកើយជំងឺមហារីកមាត់ស្បូនចំនួនប្រហែល៧០ភាគរយ។គេកំពុងស្រាវជ្រាវរកវ៉ាក់សាំងដើម្បីការពារមហារីកមាត់ស្បូននេះចំនួន៣០ភាគរយផ្សេងទៀត។
ចំណែកមេរោគប្រភេទ HPV៦និង១១អាចបង្កជាឬសនៅតាមប្រដាប់ភេទប៉ុន្តែមិននាំអោយមានជាមហារីកទេ។មេរោគទាំងនេះតំណាងអោយ៩០ភាគរយនៃឬសនៅតាមប្រដាប់បន្តពូជ។