បើអ្នកកាន់តែចាស់ នោះអ្នកនឹងចំនាយពេលកាន់តែយូរក្នុងការមានគភ៌ ដូច្នេះចូរចងចាំថា នៅពេលអ្នកកំពុង សំរេចចិត្តអ្នកគួរនិយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីបញ្ហាដែលអាចកើតមាន។ម្តងទៀតប្រសិនបើ អ្នក កាន់ តែចាស់ នោះអ្នកកាន់តែមានឱកាសតិចតួចក្នុងការមានកូន ដូចនេះ អ្នកប្រហែលជាចង់ឆាប់ ទទួលយកដំបូន្មាន ។
• ចំនួននៃស្ត្រីដែលមិនអាចមានកូនកើនឡើងជាមួយនឹងអាយុ ៖ ស្ត្រីម្នាក់ក្នុងចំណោម ១០នាក់ ចន្លោះអាយុពី ២០ ទៅ ២៤ឆ្នាំគឺមិនអាចមានកូន ប៉ុន្តែវាមានការកើនឡើងជិតដល់ ៣០ភាគរយនៃស្ត្រីដែលមានអាយុពី ៤០ ទៅ ៤៤ឆ្នាំ ។
• គ្រប់ការព្យាបាលទាំងអស់សម្រាប់ភាពមិនមានកូន គឺអាចមានភាពជោគជ័យសំរាប់គូស្វាមីភរិយា
ដែលមានអាយុក្រោម ៣០ឆ្នាំ ។
• គុណភាពទាំងអស់នៃមេជីវិតញីរបស់ស្ត្រី មានការអន់ថយទៅតាមអាយុ ក៏ដូចជាចំនួននៃមេជីវិតញីដែលមានសុខភាពបានបង្កើតក្នុងពេលណាមួយ ។
• ស្បូនរបស់ស្ត្រី គឺមិនសូវទទួលយកស៊ុតបង្កកំណើត នៅពេលដែលនាងកាន់តែចាស់ ដូច្នេះការរីក
លូតលាស់នៃមេជីវិតញីគឺ ហាក់ដូចជាមិនអាចកើតមាន ។
• កម្រិតមិនត្រឹមត្រូវនៃអរម៉ូន luteinizing hormone (LH) និង follicle-stimulating hormone (FSH) អាចប៉ះពាល់ដល់ការបញ្ចេញអូវុលរបស់ស្ត្រី ។ ចំពោះបុរស ក៏មានអរម៉ូនពីរនេះផងដែរ គឺ (LH) និង (FSH) ដែលជួយជំរុញពងស្វាសអោយផលិតមេជីវិតឈ្មោល ។ ដូចនេះ ប្រសិនបើក្រពេញបញ្ចេញទឹករំអិលរបស់បុរស មិនបញ្ចេញអរម៉ូន (LH) និង (FSH) គ្រប់គ្រាន់ទេ នោះសម្ថភាពរបស់គាត់ក្នុងការផលិតមេជីវិតឈ្មោលនឹងចុះអន់ខ្សោយ ។
• ចំពោះបុរស និង ស្ត្រី ប្រសិនបើក្រពេញ ទីរ៉ូអ៊ីត និង អាដ្រេណាល់មិនដំណើរការបានត្រឹមត្រូវទេ នោះ
ការផលិតស្ពែម៉ាតូសូអ៊ីត និង ការបញ្ចេញអូវុលនឹងមានផលប៉ះពាល់ ។
តើអ្នកមានបញ្ហារឺទេ ?
ប្រសិនបើអ្នកកំពុងមានភាពពិបាកក្នុងការមានគភ៌ វាមិនមែនមានន័យថាអ្នកមិនមានលទ្ធភាពមានកូននោះទេ។ភាពមិនមានកូន មានន័យខុសៗគ្នា ទៅតាមមនុស្សផ្សេងៗគ្នា។ វាពិតជាមានន័យផ្សេងគ្នា ចំពោះវេជ្ជបណ្ឌិត និងគូស្វាមីភរិយា។ ប្តីប្រពន្ធភាគច្រើនដែលគិតថា ពួកគេមិនអាចមានកូនបាននោះ គឺការពិតពួកគេគ្រាន់តែពិបាកក្នុងការមានកូនប៉ុណ្ណោះ។ ជាមួយនឹង ជំនួយពួកគេពិតជាអាចមានគភ៌ដោយជោគជ័យបាន ។
តើភាពមិនអាចមានកូនបាន ជាអ្វី0x017d7
ភាពមិនអាចមានកូន មិនមែនជាករណីដែលតែងតែអាច រឺមិនអាចមានគភ៌បាននោះទេ។ ស្វាមីភរិយាមួយគូប្រហែលជាមិនមានភាពពិបាក ក្នុងការមានគភ៌កូនទី១ ប៉ុន្តែក្រោយមកទៀតបានរកឃើញថាពួកគេ មិនអាចមានគភ៌កូនលើកទី២បាន។ ក្នុងករណីនេះគេហៅថា ភាពមិនអាចមានកូនក្នុងកំរិតមធ្យម។ ដៃគូផ្សេងទៀត ដែលពូកគេទាំងពីរនាក់ធ្លាប់មានកូនជាមួយនឹងដៃគូចាស់របស់ពួកគេ បែរជាឥលូវនេះ រកឃើញថាពួកគេមិនអាចមានកូនជាមួយគ្នាបាន ។
លទ្ធភាពនៃការបង្កកំណើតរបស់គូស្វាមីភរិយាមួយគូ គឺជាផលបូករវាងលទ្ធភាពមានកូនរបស់ពួកគេម្នាក់ៗ ។ប្រសិនបើពួកគេទាំងពីរអ្នកមានបញ្ហាក្នុងការបង្កកំណើត នោះវាប្រហែលជាពិបាកសំរាប់ពួកគេ ក្នុងការមានកូន។ប៉ុន្តែប្រសិនបើមានដៃគូម្នាក់ មានសមត្ថភាពខ្លាំងក្នុងការបង្កកំណើត វាប្រហែលជានៅតែអាចទៅរួចចំពោះពួកគេក្នុងការមានគភ៌។ គូស្វាមីភរិយាភាគច្រើន អាចមានគភ៌បានក្នុងរយៈពេល ៤ទៅ ៦ខែនៃការព្យាយាម ។ប្រសិនបើស្វាមីភរិយាមួយគូ មិនអាចមានកូនបានបន្ទាប់ពីរយៈពេល ៦ខែ ហើយទៅសុំយោបល់ពីវេជ្ជបណ្ឌិត ពួកគេទំនងជាត្រូវបានប្រាប់អោយត្រលប់មកវិញ ហើយបន្តព្យាយាម និងត្រលប់មកវិញបន្ទាប់ពីរយៈពេលមួយឆ្នាំ ប្រសិនបើពុំមានអ្វីកើតឡើងទេ ។
អាយុគឺជាកត្តាមួយសំរាប់ស្ត្រី។ តាមដែលស្ត្រីម្នាក់កាន់តែចាស់ នោះគុណភាពនៃមេជីវិតញីរបស់នាងក៏ត្រូវបានធ្លាក់ចុះដែរ។ តាមស្ថិតិបានបង្ហាញថា ប្រហែលជា ៩០ភាគរយនៃស្ត្រីដែលមានអាយុខ្ទង់២០ឆ្នាំ នឹងអាចមានកូនបានក្នុងរយៈពេល១ឆ្នាំនៃការព្យាយាម ហើយអ្នកដែលនៅសល់ទៀត នៅតែអាចមានឱកាសល្អក្នុងការមានកូនដោយធម្មតាបាន ក្នុងរយៈពេលមួយឆ្នាំមកទៀត រឺលើសពីនេះ។ ប៉ុន្តែចំពោះស្ត្រីដែលមានអាយុ ៣០ឆ្នាំ គឺមានស្ថិតិប្រូបាប៊ីលីតេទាប ក្នុងការមានកូនបន្ទាប់ពីរយៈពេល ១ឆ្នាំនៃការព្យាយាម។ពួកគេ មិនគួររង់ចាំយូរក្នុងការទទួលយកដំបូន្មាននោះទេ។
វិធីជាច្រើនដែលអាចជួយ អោយស្វាមីភរិយាមានកូនបាន គឺមានចាប់ពីដំបូន្មានសាមញ្ញធម្មតា អំពីវិធីសាស្ត្ររួមភេទ រហូតដល់ការព្យាបាលដោយថ្នាំ ការវះកាត់ និងចុងក្រោយបំផុតនោះគឺ បច្ចេកទេសវិទ្យាថ្មីជំនួយដល់ប្រព័ន្ធបន្តពូជ (Assisted reproductive technology ART ) ។ជំនួយគឺមាននៅទីនោះ ប៉ុន្តែការស្រាវជ្រាវពីអសម្ថភាពមានកូន អាចសាកល្បងការព្យាយាម និងដំណោះស្រាយរបស់អ្នក។ មិនថាដៃគូណាមានបញ្ហាក្នុងការមានកូនប្រហែលជាអាចមានអារម្មណ៍គំរាមកំហែង និងថែមទាំងមានកំហុសដូច្នេះចូរអ្នកត្រៀមមានចិត្តសណ្តោស និងគាំទ្រ ។
ផលប៉ះពាល់ផ្នែកអារម្មណ៍
គូស្វាមីភរិយាដែលកំពុងមានបញ្ហា ក្នុងការមានគភ៌ ក៏ប្រហែលជាអាចកំពុងមានភាពពិបាកផ្សេងទៀតផងដែរ។ហើយប្រសិនបើពួកគេ ទៅទទួលយកការព្យាបាលសំរាប់ភាពមិនមានកូន ពួកគេប្រហែលជាយល់ឃើញថា វាពិតជាពោរពេញទៅដោយស្ត្រេស។ វាស្ទើរតែមានការជ្រៀតជ្រែកដែលមិនអាចទទួលយកបាន ជាមួយនឹងជីវិតរួមភេទរបស់ពួកគេ ហើយថែមទាំងអាចបំផ្លាញសេចក្តីស្នេហាដែលដៃគូមានចំពោះគ្នា ។ ការចំណាយដ៏ច្រើនសំរាប់ការព្យាបាល ក៏អាចជាប្រភពដ៏ធំនៃស្ត្រេស ហើយដូចនេះវាពិតជា ចាំបាច់ណាស់សំរាប់អ្នកទាំងពីរ ក្នុងការតាំងចិត្តប្រឈមនឹងបញ្ហានេះ ។
ភាពមិនអាចមានកូនបាន អាចជាភាពមិនពិត នៃមូលដ្ឋានគ្រិះសិទិ្ធរបស់មនុស្ស ហើយគូស្វាមីភរិយាដែលអសម្ថភាពមានកូន អាចមានអារម្មណ៍មិនយុតិ្តធម៌ ខកចិត្ត និងទុក្ខសោក។ ការមិនអាចបំពេញសេចក្តីត្រូវការចង់មានកូនបាន គឺជាវិបត្តិដ៏ធ្ងន់ធ្ងរ នៅក្នុងជីវិតរស់នៅរបស់គូស្វាមីភរិយាមួយចំនួន ហើយវាក៏អាចអោយពួកគេ មានអារម្មណ៍មិនល្អចំពោះគ្រប់ទិដ្ឋភាពក្នុងជីវិត។ ម្នាក់ រឺដៃគូទាំងពីរនាក់ អាចក្លាយជាឯកោ និងប្រឆាំងនឹងសង្គម ហើយទំនាក់ទំនងក៏ប្រហែលជាអាចបែកបាក់នៅក្រោមសម្ពាធមួយ។
ផលប្រយោជន៍នៃការពិភាក្សា
ជាមួយនឹងភាពតានតឹងទាំងឡាយដែលនៅជុំវិញ ការព្យាបាលអសម្ថភាពក្នុងការបង្កកំណើត គូស្វាមីភរិយាត្រូវការ និងសាកសមទទួលយកការគាំទ្រផ្នែកចិត្តសាស្ត្រ។ ប្រសិនបើអ្នកសំរេចចិត្តចាប់ផ្តើម ទទួលយកវគ្គស្រាវជ្រាវនិងព្យាបាល សូមធ្វើការសាកសួរវេជ្ជបណ្ឌិត អោយគាត់ណែនាំអ្នក ទៅជួបនឹងអ្នកប្រឹក្សាដើម្បីជួយអ្នកប្រឈមមុខនឹងស្ត្រេស។ កុំមានអារម្មណ៍ថា អ្នកត្រូវរង់ចាំ រហូតដល់អ្នកយល់ឃើញថា អ្នកត្រូវទទួលយកការព្យាបាលក្នុងកំរិតមធ្យម អ្នកត្រូវទទួលយកដំបូន្មានចាប់តាំងពីដំបូងមកម្ល៉េះ។ ទំរង់ការមួយចំនួន រួមមានការសួរសំនួរខ្លួនឯងយ៉ាងស៊ីជំរៅ ដែលអាចមានឥទ្ធិពលដល់ទំនាក់ទំនងស្នេហារបស់អ្នក ហើយគូស្វាមីភរិយានឹងត្រូវការ ការគាំទ្រយ៉ាងធំធេងការព្យាបាលក៏អាចមានរយៈពេលយូរ និងជ្រៀតជ្រែកផងដែរ ហើយវាក៏មានបញ្ហាក្រមសីលធម៌ជាច្រើនដែលនៅជុំវិញបច្ចេកវិទ្យាជំនួយដល់ប្រព័ន្ធបន្តពូជ, ការដាក់ទឹកកាមឈ្មោលចូលក្នុងស្បូន និងការប្រើប្រាស់ជំនួយពីអ្នកដទៃ។
កត្តាចិត្តសាស្ត្រដែលប៉ះពាល់ដល់ភាពមានកូន
ឥទិ្ធពលនៃអារម្មណ៍របស់អ្នកអាចប៉ះពាល់ដល់ សម្ថភាពមានកូនរបស់អ្នកដោយបណ្តាលអោយមានផលរំខានដល់អរម៉ូន ឬ អសម្ថភាព។ ដូច្នេះបើគ្មានការគាំទ្រត្រឹមត្រូវទេ ការព្យាបាលភាពមិនអាចមានកូន អាចធ្វើអោយបញ្ហាកាន់តែអាក្រក់ឡើង ។ម្យ៉ាងវិញទៀត វេជ្ជបណ្ឌិតមានភស្តុតាងដែលគូស្វាមីភរិយាមួយចំនួន អាចមានកូនវិញភ្លាមៗបាន បន្ទាប់ពីការសំរេចចិត្តទទួលយកការស្រាវជ្រាវពីភាពមិនអាចមានកូនរបស់ពួកគេ។ វាហាក់ដូចជាការសំរេចចិត្តធ្វើអ្វីសំរាប់បញ្ហានេះ គឺអាចបញ្ចេញភាពតានតឹង ដែលអាចបញ្ឈប់ពួកគេពីការមានគភ៌បាន។
ភាពមិនអាចមានកូនដែលមិនអាចពន្យល់បាន
នៅក្នុងចក្រភពអង់គ្លេស ១២ភាគរយនៃគូស្វាមីភរិយា ដែលមានបញ្ហាក្នុងការមានកូន អាចប្រឈមមុខនឹងការពិតដែលអសម្ថភាពក្នុងការមានកូនរបស់ពួកគេមិនអាចបកស្រាយបាន។ ចំពោះគូស្វាមីភរិយាទាំងនោះ ហាក់ដូច ជាត្រូវការពិចារណា នូវការព្យាបាលជាមូលដ្ឋាន ប៉ុន្តែជាទូទៅវាត្រូវបានគេគាំទ្រថា វាពិតជាល្អបំផុតសំរាប់ពួកគេក្នុងការរង់ចាំ ៣ឆ្នាំទៀត អាស្រ័យទៅលើអាយុរបស់ស្ត្រី និងរង់ចាំប្រសិនបើមានអ្វីកើតឡើងជាធម្មជាតិ ។ បន្ទាប់ពីនេះវាមានការព្យាបាលជាច្រើន ដែលអាចសំរេចជោគជ័យបាន ដូចជា ការចាក់បញ្ចូលទឹកកាមឈ្មោលចូលក្នុងស្បូន រួមទាំងការជំរុញពី ក្លមីហ្វែន ( clomiphene) ឬ follicle-stimulating hormone (FSH), GIFT,និង IVF ។ការព្យាបាលដោយថ្នាំ ជាមួយនឹង ប្រូម៉ូគ្រីបទីន(bromocriptine) គឺមិនសូវមានប្រសិទិ្ធភាពទេ។ ការស្រាវជ្រាវដែលត្រូវធ្វើឡើងដើម្បីស្វែងរកថា តើវាអាចមានការចូលរួមពីកត្តាភាពសុំា ប្រហែលជាអាចទទួលបានផ្លែផ្កាផងដែរ។