ចង់បំបាត់អាការៈពុលឡាន, ពុលរលក, ពុលរថភ្លើង និងពុលយន្តហោះ? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិព្យាបាលអាការៈពុលពេលធ្វើដំណើរ ៖
១. ខ្ញីឆៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកខ្ញីឆៅតែកោសសំបករួចមួយដុំតូចតាមខ្លួន ហើយយកមកជញ្ជក់នៅពេលចាប់ផ្ដើមធ្វើដំណើរជាការស្រេច។
២. ប្រេងជីអង្កាម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងជីអង្កាមពី ២ ទៅ ៣ដំណក់លើកូនកន្សែងដៃ និងយកមកហិតនៅពេលធ្វើដំណើរ។
៣. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកក្រូចឆ្មារស្រស់ៗតាមខ្លួននៅពេលធ្វើដំណើរ។ ក្រៅពីយកមកហិតក្លិន អ្នកក៏អាចជញ្ជក់ចំណិតក្រូចឆ្មារបានផងដែរ។
៤. វីតាមីន
វីតាមីនក្រុម B ដូចជាវីតាមីន B6 និងវីតាមីន B12 គឺល្អណាស់សម្រាប់បំបាត់អាការៈពុលពេលធ្វើដំណើរ។ អ្នកគួរទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីនក្រុម B ដូចជាត្រី, សាច់គោ, សាច់ជ្រូក, សាច់មាន់, ទឹកដោះគោ និងស៊ុត។ ទោះជាយ៉ាងណាកុំញ៊ាំអាហារទាំងនេះ ប្រសិនបើអ្នកកំពុងជួបប្រទះអាការៈពុលរួចទៅហើយ។ ក្នុងករណីចង់ប្រើប្រាស់ថ្នាំគ្រាប់វីតាមីនទាំងនេះ ចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
៥. តែផ្កា Chamomile
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែផ្កា Chamomile ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ៥ ទៅ ៧នាទី សឹមត្រងកាកតែចេញ។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហៗនៅពេលធ្វើដំណើរ ឬមានអារម្មណ៍ចង់ពុល។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕