ទឹកដោះពពែតែងតែត្រូវបានទទួលស្គាល់ថាងាយស្រួលរំលាយតាមលក្ខណៈធម្មជាតិ។ Kabrita បានទាញយកអត្ថប្រយោជន៍នៃទឹកដោះពពែចូលទៅក្នុងរូបមន្តអាហារទឹកដោះពពែរបស់យើងដែលត្រូវបានរចនាឡើងសម្រាប់ទារកនិងកុមារតូចៗ។ ទឹកដោះគោនិងទឹកដោះពពែមានភាពខុសគ្នាសំខាន់ៗមួយចំនួន។ តើទឹកដោះពពែពិតជាអស្ចារ្យមែនទេ?
ស្វែងយល់ពីហេតុផលដែលទឹកដោះពពែល្អជាង
១. ប្រូតេអ៊ីនងាយរំលាយ៖ បើប្រៀបធៀបទៅនឹងទឹកដោះគោ ប្រូតេអ៊ីនទឹកដោះពពែមានលក្ខណៈតូចជាងនិងទន់ជាង ហើយជូយបង្កើតស្រទាប់ទន់ក្នុងក្រពះដែលនាំឱ្យមានការរំលាយបានរហ័សនិងងាយស្រួល។
២. ខ្លាញ់ល្អ៖ ខ្លាញ់ដែលមាននៅក្នុងទឹកដោះពពែក៏ងាយរំលាយតាមលក្ខណៈធម្មជាតិផងដែរ។ វាតូចជាងខ្លាញ់នៅក្នុងទឹកដោះគោហើយសំបូរទៅដោយអាស៊ីតខ្លាញ់ចង្វាក់ខ្លីនិងមធ្យម ងាយនឹងត្រូវបានបំបែកក្នុងប្រព័ន្ធរំលាយអាហារ។
៣. ប្រ៊ីបាយអូទិច៖ បើប្រៀបធៀបទៅនឹងទឹកដោះគោ ទឹកដោះពពែមានផ្ទុកនូវសារធាតុ gut-supportive prebiotic oligosaccharides ៦ដងលើសទឹកដោះគោ
៤. មានរូបត្ថម្ភច្រើនពីធម្មជាតិ៖ ទឹកដោះពពែសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ។ បើប្រៀបធៀបទៅនឹងទឹកដោះគោវាថែមទាំងមានផ្ទុកនូវជីវចំរុះរ៉ែដែលមានគុណភាពខ្ពស់។
ការជ្រើសរើសរូបមន្តទឹកដោះពពែ Kabrita
ទឹកដោះពពែងាយរំលាយតាមលក្ខណៈធម្មជាតិជាមួយនឹងប្រូតេអ៊ីនដ៏ល្អសម្រាប់ទារក។ ដូចគ្នានឹងទឹកដោះគោដែរ ទឹកដោះពពែក៏ត្រូវការកែសម្រួល និងបន្ថែមជីវជាតិដើម្បីបំពេញតំរូវការអាហារូបត្ថម្ភជាក់លាក់សម្រាប់ក្មេងតូចៗ។
Kabrita យើងស្រាវជ្រាវ និង អភិវឌ្ឍរូបមន្តអាហាររូបត្ថម្ភ Kabrita យ៉ាងផ្ចិតផ្ចង់ និងប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់ non-GMO ដោយបង្កើតរូបមន្តដែលមានសុវត្ថិភាពជាមួយនឹងរសជាតិស្រាលងាយស្រួលទទួលទាន៕
ទន់ល្អងាយរំលាយក្នុងក្រពះ
ជាមួយនឹងសារធាតុ casein ដែលស្រដៀងទៅនឹងទឹកដោះម្តាយ និងការរំលាយអាហារល្អប្រសើរជាងទឹកដោះគោ រូបមន្តទឹកដោះពពែ Kabrita ងាយរំលាយតាមបែបធម្មជាតិនិងទន់ល្អក្នុងក្រពះ។
ការបន្ថែមជីវជាតិអោយសមស្រប
រូបមន្តទឹកដោះពពែត្រូវបានបំពេញបន្ថែមជាមួយនឹងសារធាតុចិញ្ចឹម វីតាមីនចំនួន២២ និងជាតិរ៉ែរួមបញ្ចូលទាំងអាស៊ីតហ្វូលិក ដែក និង DHA។
គុណភាពខ្ពស់និងរសជាតិស្រទន់
ត្រូវបានផលិតជាមួយទឹកដោះពពែដែលមានគុណភាពខ្ពស់ non GMO រូបមន្តទឹកដោះពពែ Kabrita គឺជារូបមន្តតែមួយគត់ដែលត្រូវបានបញ្ជាក់ថាគ្មានជាតិ glyphosate-residue ដែលអាចប៉ះពាល់ដល់សុខភាព។