ការប៉ះពាល់នឹងការហឺតផ្សែងបារី គឺជាកត្តាហានិភ័យមួយចំពោះការកើតមានការគាំងបេះដូង។ វាត្រូវបានគេគិតថា សារធាតុគីមីនៅក្នុងផ្សែងបារីអាចធ្វើអោយរលាកដល់ស្រទាប់នៃសរសៃឈាមអារទែ ដែលបណ្តាលអោយសរសៃឈាមអារទែនោះរលាក ដែលធ្វើអោយហើម។ ការរលាកនេះអាចធ្វើអោយសរសៃឈាមរួមតូច, ដែលបង្កើនហានិភ័យនៃការកើតមានការគាំងបេះដូង។

ការដកដង្ហើមយកផ្សែងបារីក៏អាចបណ្តាលអោយកោសិកានៅក្នុងឈាមដែលទទួលខុសត្រូវខាងកំណកឈាម (ផ្លាកែត) បង្កើនចំនួន, ដែលធ្វើអោយឈាមងាយនឹងកកផងដែរ។ ចំនួនផ្លាកែតច្រើនពេកអាចបណ្តាលអោយកំណកឈាមកកើតឡើងដែលអាចធ្វើអោយស្ទះសរសៃឈាមអារទែ ដែលនាំអោយកើតមានការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។
វាក៏បង្ហាញឡើងថា អត្រានៃការគាំងបេះដូងធ្លាក់ចុះក្នុងតំបន់មួយចំនួនបន្ទាប់ពីតំបន់នោះបានហាមមិនអោយមានការជក់បារី។ ប្រសិនបើអ្នកជក់បារី, មធ្យោបាយល្អបំផុតដើម្បីបន្ថយហានិភ័យនៃការគាំងបេះដូង គឺបញ្ឈប់ការជក់។ ប្រសិនបើអ្នកនៅជិតអ្នកជក់បារីជាញឹកញាប់, សូមជម្រុញពួកគេអោយឈប់ជក់បារី ឬជក់បារីនៅ កន្លែងដែលនឹងថយចុះចំនួននៃអ្នកហឺតផ្សែងបារី។ ជាពិសេស វាជារឿងសំខាន់ប្រសិនបើអ្នក ធ្លាប់មានការគាំងបេះដូងរួចម្តងហើយ ឬអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺបេះដូងនោះ៕