សេរ៊ី ជាផ្លែឈើមួយប្រភេទដែលមានទំហំ និងគ្រាប់នៅក្នុង ហើយមានរសជាតិផ្អែមឆ្ងាញ់ដូចផ្លែប៉ោមដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានផ្លែឈើមួយនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់បានចាប់អារម្មណ៍ដឹងថាវាអាចផ្ដល់ផលល្អៗគួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពឡើយ! ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងលើកយកនូវអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានផ្លែសេរ៊ីជាប្រចាំចំពោះសុខភាពមកបង្ហាញជូន ប៉ុន្តែទោះជាយ៉ាងណាកុំទទួលទានច្រើនហួសពេក ៖
១. ជួយប្រឆាំងការរលាកក្នុងរាងកាយ ៖ ផ្លែសេរ៊ី មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងនឹងការរលាកដែលជួយកាត់បន្ថយទប់ស្កាត់បញ្ហារលាកសន្លាក់។
២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ៖ ផ្លែសេរ៊ី ជាប្រភពដ៏ប្រសើរនៃវីតាមីន B2, B3, B6, C ,វីតាមីន K រួមទាំងជាតិកាល់ស្យូម, Folate, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, ជាតិទង់ដែង និងម៉ង់កាណែស ដែលសុទ្ធសឹងតែជាសមាសធាតុជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង។
៣. បង្កើនថាមពល ៖ ផ្លែសេរ៊ី អាចផ្ដល់ឲ្យអ្នកនូវថាមពលបន្ថែមភ្លាមៗតាមបែបធម្មជាតិគួរឲ្យភ្ញាក់ផ្អើល ក៏ព្រោះតែបរិមាណនៃជាតិគ្លុយកូស និងជាតិស្ករក្នុងផ្លែឈើ fructose ដែលវាមានផ្ទុក។
៤. គ្រប់គ្រងជំងឺទឹកនោមផ្អែម ៖ ផ្លែសេរ៊ី មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលធ្វើឲ្យវាក្លាយជាជម្រើសនៃផ្លែឈើ ឬអាហារសម្រន់ដ៏សាកសមសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ លំហូរឈាមអាចស្រូបយកជាតិស្ករបានយឺតៗប៉ុណ្ណោះពីផ្លែសេរ៊ី ដូច្នេះបញ្ហាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នឹងត្រូវបានទប់ស្កាត់។
៥. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ ៖ ផ្លែសេរ៊ី ក៏មានផ្ទុកនូវសារធាតុ pectin ដែលធ្វើឲ្យវាក្លាយជាផ្លែឈើមានប្រយោជន៍បំផុតជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូល។
៦. ប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ៖ ផ្លែសេរ៊ី ជាប្រភពដ៏សម្បូរបែបនៃជាតិទង់ដែង, វីតាមីន C និងវីតាមីន K ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិកាមិនឲ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី។ គួរបញ្ជាក់ផងដែរថា រ៉ាឌីកាល់សេរី គឺជាមូលហេតុចម្បងបំផុតដែលបង្កជំងឺគួរឲ្យព្រួយបារម្ភផ្សេងៗ។
៧. សុខភាពបេះដូង ៖ ផ្លែសេរ៊ី មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary fiber ដែលល្អបំផុតសម្រាប់រក្សា ក៏ដូចជាបង្កើនពង្រឹងសុខភាពបេះដូង ដោយជាតិសសៃជួយកាត់បន្ថយនូវកម្រិតកូឡេស្តេរ៉ូលមិនល្អ។
៨. ប្រឆាំងនឹងប្រតិកម្មអាឡែកស៊ី ៖ ផ្លែសេរ៊ី ត្រូវបានវេជ្ជបណ្ឌិតជាច្រើនចាត់ទុកថាជាផ្លែឈើមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងទប់ស្កាត់ប្រតិកម្មអាឡែកស៊ី នោះក៏ព្រោះតែបើប្រៀបធៀបនឹងផ្លែឈើដទៃទៀត គឺសេរ៊ីមិនងាយបង្កប្រតិកម្មណាមួយពេលទទួលទានឡើយ។
៩. ទប់ស្កាត់ជំងឺពុកឆ្អឹង ៖ ផ្លែសេរ៊ី មានផ្ទុកសម្បូរទៅដោយសារធាតុ boron ដែលមានប្រសិទ្ធិភាពរក្សាជាតិកាល់ស្យូមក្នុងរាងកាយ ដូច្នេះបញ្ហានៃជំងឺពុកឆ្អឹងត្រូវបានកាត់បន្ថយ និងទប់ស្កាត់។
១០. កាត់បន្ថយសម្ពាធឈាម ៖ ផ្លែសេរ៊ី ជាប្រភពដ៏ប្រសើរនៃ quercetin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមានវត្តមានក្នុងសំបកផ្លែឈើនេះ។ សារធាតុ quercetin ជួយកាត់បន្ថយសម្ពាធឈាម និងថែមទាំងទប់ស្កាត់ជំងឺមហារីកផងដែរ៕