ជំងឺមហារីកស្បែកមានបីប្រភេទគឺ៖ basal cell carcinoma, squamous cell carcinoma, និង malignant melanoma។ ប្រភេទនីមួយៗខុសគ្នាដោយសារកម្រិតមហារីករបស់វា កម្រិតគ្រោះថ្នាក់ដែលប៉ះពាល់ដល់សុខភាពស្បែក, និងវិធីព្យាបាលដែលត្រូវប្រើ។ កម្តៅថ្ងៃគឺជាមូលហេតុចំបងនៃជំងឺ ជំងឺមហារីកស្បែកច្រើនតែកើតមាននៅផ្នែកនៃរាងកាយអ្នកដែលត្រូវកម្តៅថ្ងៃ។ តំនពូជក៏មានឥទ្ធិពលលើជំងឺមហារីកស្បែកនេះផងដែរ។ ដូច្នេះ បើអ្នកមានសាច់ញាតិដែលមានជំងឺមហារីកស្បែកនោះ អ្នកគួរតែកុំធ្វេសប្រហែសក្នុងការការពារពីកម្តៅថ្ងៃនិងធ្វើការពិនិត្យជាប្រចាំ។ ហើយមនុស្សគ្រប់រូបគួរប្រើឡេការពារកម្តៅថ្ងៃឱ្យបានគ្រប់ពេល។
Basal cell carcinoma គឺជាប្រភេទមហារីកស្បែកដែលមានគ្រោះថ្នាក់តិចបំផុត ទោះជាវានៅតែត្រូវព្យាបាលយ៉ាងយកចិត្តទុកដាក់។ វាមានលក្ខណៈជាដំបៅក្រហមតូចៗ ប្រហែលជាលេចឬមិនលេចចេញមកក្រៅនោះទេ។ ជាទូទៅដំបៅនោះមានកន្ទួលពណ៌សរលោងតូចៗ ដែលពេទ្យសើរស្បែកហៅថា “គុជខ្យង”។ ពេលខ្លះ ដំបៅនេះអាចទៅជារលួយនិងចេញឈាម។ កោសិកាដែលបង្កជាមហារីកស្បែកនេះមានលក្ខណៈរាតត្បាតតែមួយកន្លែង មានន័យថា វាកម្រនឹងរីករាលដាលទៅកន្លែងផ្សេងទៀតនៃរាងកាយណាស់ ដែលវាជាមូលហេតុដែលគេចាត់ទុកវាថាជាជំងឺមហារីកដែលបង្កការគ្រោះថ្នាក់តិចជាងមហារីកស្បែកពីរប្រភេទទៀតដែលអាចរាតត្បាត។ ប៉ុន្តែទោះជាវាមិនរីករាលដាលទៅកន្លែដទៃទៀតក៏ដោយ វានឹងកាន់តែធ្ងន់ធ្ងរប្រសិនបើមិនព្យាបាលទាន់ពេលវេលាផងដែរ។
ដំបៅកោសិកា (Basal cell lesion) អាចព្យាបាលដោយប្រើថ្នាំលាប និងការវះកាត់ ដែលវិធីទាំងពីរនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង។ ថ្នាំលាប Efudex (5-fluorouracil cream ដែលគេប្រើសម្រាប់ព្យាបាលជំងឺមហារីកផ្សេងៗ) ដែលគេប្រើសម្រាប់លាបនៅលើដំបៅនោះជារៀងរាល់ថ្ងៃ។ គុណវិបត្តិនៃការព្យាបាលនេះគឺកន្លែងដែលមានដំបៅនោះអាចជ្រាប ឬហូរទឹក នៅពេលដែលថ្នាំនោះជ្រាបចូលទៅក្នុងដំបៅ។ ប៉ុន្តែ Efudex អាចទទួលបានជោគជ័យ ៩១ ភាគរយ ក្នុងការធ្វើឱ្យកោសិកាមហារីកស្បែកនោះជាសះស្បើយ។ នេះជាវិធីព្យាបាលដែលល្អបំផុតសម្រាប់អ្នកជំងឺដែលមិនអាចធ្វើការវះកាត់បាន។
ប្រសិនបើអ្នកចង់ព្យាបាលមហារីកកោសិកាស្បែកដោយការវះកាត់នោះ អ្នកអាចទៅជួបជាមួយពេទ្យសើរស្បែក ឬ ពេទ្យវះកាត់។ កោសិកាសាច់ដុះ (basal cell) ភាគច្រើនត្រូវការការវះកាត់ធម្មតាប៉ុណ្ណោះ តែបើសិនជាវានៅជិតត្របកភ្នែក ច្រមុះ បបូរមាត់នោះ អ្នកត្រូវប្រាកដថាគ្រូពេទ្យនឹងប្រើវិធីវះកាត់ Mohs surgical technique។ វិធីនេះតម្រូវឱ្យកាត់សាច់ត្រង់កន្លែងនោះចេញជាចំរៀកស្ដើងៗម្ដងមួយៗ, ពិនិត្យមើលជាលិកានៅក្រោម microscope ដើម្បីបញ្ជាក់ថាវាមានកោសិកាមហារីកឬទេ ហើយបន្តដំណើរការរហូតទាល់តែកោសិកាមហារីកនោះត្រូវបានកាត់ចេញអស់។ វាកំហិតពីកម្រិតដែលវះកាត់សាច់ចេញ និងត្រូវប្រាកដថាកោសិកាមហារីកត្រូវបានយកចេញអស់។ ការវះកាត់នេះទទួលបានជោគជ័យ ៩៩ ភាគរយ។
Squamous Cell Carcinoma៖ ជារឿយៗ squamous cell lesions មានលក្ខណៈដូចជាឬសដែលដុះចេញឡើង ហើយមានដុំពកដូចជាមើមឈើដែលដុះចេញពីដី ហើយពេលខ្លះមានស្រទាប់។ អ្នកគួរតែដឹងថា Squamous cell អាចកើតចេញពីដំបៅដែលមិនមានមហារីក (noncancerous lesion) ដែលគេឱ្យឈ្មោះថា actinic Keratoses។ ដំបៅគ្រៀមក្រហមទាំងនេះ មានឱកាស ២០ ភាគរយ ក្នុងការវិវត្តន៍ទៅជា squamous cell ដូច្នេះវាត្រូវតែព្យាបាលដូចជាជំងឺមហារីកដែរ។ និយាយទៅ អ្នកត្រូវព្យាបាលវាឱ្យទាន់ពេល។
វាមិនអាចព្យាបាលដោយប្រើថ្នាំលាបបានទេ− ជាលិកានោះត្រូវតែកាត់ចេញ។ ហើយដោយសារតែមហារីកនេះអាចរីករាលដាល វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវធ្វើការវះកាត់យកកោសិកាមហារីកនោះចេញទាំងអស់។ ដូច្នេះ ជាលិកាមួយផ្នែកធំត្រូវតែកាត់ចេញ។
The noncancerous actinic keratoses ដែលមិនចាំបាច់ធ្វើការកាត់ចេញទេ ជាធម្មតាត្រូវព្យាបាលដោយប្រើថ្នាំលាបឈ្មោះថា Carac។ Carac គឺជាថ្នាំដែលមាន 5-flourouracil មានជោគជ័យក្នុងការកំចាត់ actinic keratoses ក៏ដូចជា premalignant lesions ផងដែរ។
Malignant Melanoma៖ នេះជាប្រភេទមហារីកទីបីដែលអាចបង្ករគ្រោះថ្នាក់ដល់ជីវិត។ អត្រានៃការរស់នៅគឺល្អ ប្រសិនបើវាព្យាបាលបានទាន់ពេលវេលា ហើយអ្នកជំងឺទទួលការព្យាបាលត្រឹមត្រូវ។ Malignant melanoma កើតចេញពីប្រជ្រុយនៅលើស្បែករបស់អ្នក។ ការពិតទៅ ប្រជ្រុយភាគច្រើនមិនមែនបង្ករជំងឺមហារីកនោះទេ ដូច្នេះអ្នកមិនចាំបាច់ភ័យនោះទេបើអ្នកមានប្រជ្រុយនោះ។ វិធីដោះស្រាយគឺសម្គាល់រាល់បំលាស់ប្ដូរទាំងឡាយនៃប្រជ្រុយ ហើយបើមានបម្រែបម្រួលអ្វីនោះ សូមទៅឱ្យគ្រូពេទ្យពិនិត្យភ្លាម។ បន្ថែមពីនេះទៀតនោះ ប្រជ្រុយដែលដុះថ្មី ត្រូវតែពិនិត្យដោយប្រុងប្រយ័ត្ន ដើម្បីឱ្យច្បាស់ថាវាមិនបង្ករលក្ខណៈដូចដែលបានរៀបរាប់ខាងក្រោមនេះ។
The American Academy of Dermatology បានបង្កើតសេចក្ដីណែនាំដើម្បីប្រើប្រាស់សម្រាប់វាយតម្លៃប្រជ្រុយដោយខ្លួនឯង។ អ្នកជំងឺរបស់ខ្ញុំចងចាំវាបានយ៉ាងងាយស្រួលក្នុង ព្រោះវាមានតាមលំដាប់លំដោយ A-B-C-D។
A សំដៅទៅលើពាក្យថា Asymmetry។ ប្រជ្រុយដែលដុះគួរតែមានភាពស៊ីមេទ្រី។ បើសិនវាធំម្ខាងតូចម្ខាង អ្នកគួរតែទៅឱ្យពេទ្យពិនិត្យ។
B សំដៅទៅលើពាក្យថា Border។ ផ្នែកនៅជុំវិញប្រជ្រុយដែលជ្រួញឬប៉ោងអាចជាសញ្ញាបង្ហាញថា មានសុខភាពមិនល្អ។ ប្រសិនបើប្រជ្រុយទាំងឡាយណា មិនថាចាស់ឬថ្មី មានផ្នែកដែលនៅជុំវិញមិនប៉ុនគ្នា នោះអ្នកគួរតែទៅជួបពេទ្យ។
C សំដៅទៅលើពាក្យថា Color។ ប្រជ្រុយដែលមានសុខភាពល្អបញ្ជាក់ដោយពណ៌របស់វា។ ប្រសិនបើវាមានពណ៌ច្រើន នេះជាសញ្ញាបង្ហាញថា អ្នកមានបញ្ហាហើយ។ ប្រសិនបើអ្នកមិនច្បាស់ឬច្រឡំ អ្នកគួរតែពិនិត្យវាមើល។
D សំដៅទៅលើពាក្យថា Diameter។ ប្រជ្រុយដែលមានបីទំហំ ជាធម្មតា វាដុះឡើង លិបចុះ និង លានចេញ។ ប្រជ្រុយណាដែលធំជាងអង្កត់ផ្ចិតនៃជ័រលុបខ្មៅដៃ អ្នកគួរតែទៅឱ្យពេទ្យពិនិត្យ។
Malignant melanoma cancer គឺទាក់ទងផ្ទាល់ទៅនឹងការប៉ះទៅនឹងកម្តៅថ្ងៃ ហើយក៏ពាក់ព័ន្ធទៅនឹងដំនពូជផងដែរ។ មនុស្សភាគច្រើនគិតថា នេះដោយសារតែស្រទាប់អូហ្សូនរហែក ដែលអនុញ្ញាតិឱ្យរស្មី ultraviolet ចូលក្នុងបរិយាកាសកាន់តែខ្លាំង។ ការប្រើឡេការពារកម្តៅថ្ងៃគឺពិតជាមានសារៈប្រយោជន៍ក្នុងការការពារខ្លួនអ្នកពីកម្តៅថ្ងៃ។ Retin-A ក៏បានបង្ហាញថា អាចបន្ថយឱកាសក្នុងការកើនឡើងនូវជំងឺមហារីកស្បែកមួយចំនួនដែរ (basal cell និង squamous cancer) ដោយសារតែវាមានប្រសិទ្ធក្នុងការផ្ទេរចំនួនដងនៃកោសិកានៅក្នុងស្រទាប់ស្បែកខាងក្រៅ។