ទោះបីជាឧស្សាហ៍ទទួលទានតែខ្ញីជាញឹកញាប់ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាភេសជ្ជៈនេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាព។ ថាតើតែខ្ញីអាចផ្ដល់ផលល្អៗអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានតែខ្ញីរាល់ថ្ងៃ ៖
១. ជួយគ្រប់គ្រងទម្ងន់
មានអារម្មណ៍ចេះតែចង់ញ៊ាំរាល់ ៥វិនាទីម្ដងអាចជាមូលហេតុមួយដែលធ្វើឱ្យអ្នកមិនអាចគ្រប់គ្រងទម្ងន់បាន។ ទោះជាយ៉ាងណាការទទួលទានតែខ្ញីអាចជួយអ្នកដោះស្រាយបញ្ហានេះបានយ៉ាងប្រសើរ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា អាហារហើមនេះអាចកាត់បន្ថយភាពឃ្លាន ក៏ដូចជាការញ៊ាំអាហារច្រើនលើស ហើយអាចធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរទៀតផង។ បន្ថែមពីតែខ្ញីអាចជួយសំរួលការរំលាយអាហារនិងមានលក្ខណៈសម្បត្តិជាភ្នាក់ងារ thermogenic បង្កើនសីតុណ្ហភាពក្នុងរាងកាយល្អណាស់សម្រាប់ការដុតបំផ្លាញជាតិខ្លាញ់ដែលលើស។ ការទទួលទានតែខ្ញីជាប្រចាំក៏ជួយបង្កើនសមត្ថភាពក្នុងការដុតបំផ្លាញជាតិខ្លាញ់ដែលមិនត្រឹមតែធ្វើឱ្យស្រកខ្លាញ់ក្បាលពោះប៉ុណ្ណោះទេ ប៉ុន្តែអាចកម្ចាត់ខ្លាញ់ដែលលើសពេញក្នុងរាងកាយតែម្ដង។
២. បំបាត់អាការៈឈឺសន្លាក់ជង្គង់
ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលល្អណាស់សម្រាប់បំបាត់ ឬបន្ធូរអាការៈឈឺចាប់នៃសន្លាក់ជង្គង់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានតែខ្ញីឱ្យបានជាប្រចាំ។
៣. ទប់ស្កាត់ជំងឺមហារីក
យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ខ្ញីមានសមត្ថភាពខ្លាំងក្លាណាស់ក្នុងការទប់ស្កាត់នូវជំងឺមហារីកមួយចំនួនដូចជាជំងឺមហារីកក្រពះ, ថ្លើម, លំពែង និងមហារីកពោះវៀនធំ។
៤. ធ្វើឱ្យប្រព័ន្ធភាពស៊ាំនៃរាងកាយរឹងមាំជាងមុន
ខ្ញីជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងមេរោគបាក់តេរីដែលជួយប្រយុទ្ធប្រឆាំងនឹងរាល់បាក់តេរីបង្កគ្រោះថ្នាក់។ ប្រសិនបើអ្នកទទួលទានខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយកើតជំងឺផ្ដាសាយឡើយ។ ខ្ញីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ការរលាកផ្សេងៗក្នុងប្រព័ន្ធប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។
៥. គ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម
យោងតាមការស្រាវជ្រាវជាច្រើនបានរកឃើញថា ការទទួលទានខ្ញី ឬតែខ្ញីជាប្រចាំអាចកាត់បន្ថយផលវិបាកនៃជំងឺទឹកនោមផ្អែម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកចាំបាច់គួរពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិនទើបប្រសើរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕