សម្រាប់អ្នកចង់ស្រកគីឡូ ឬចង់បានសាច់ស្អាត អ្នកគួរតែហូបផ្លែឈើ និងបន្លែឲ្យបានច្រើន ។ ជាពិសេសមិត្តនារីភាគច្រើនចង់សម្រកទម្ងន់ ឬចង់បានរាងស្អាត នេះផ្លែឈើទាំង៥ ប្រភេទដែលមានជាតិស្ករទាប
១- ផ្លែស្ត្របឺរី
ជាផ្លែឈើ ដែលមានបរិមាណស្ករធម្មជាតិទាប ហើយមានវីតាមីន C ជួយក្នុងការចិញ្ចឹមសរីរាង្គជាច្រើនផ្សេងទៀត។ ជាមធ្យមផ្លែស្ត្របឺរីទំហំមធ្យមចំនួន ៤ ផ្លែមានជាតិស្ករតែ ៤,១ ក្រាមប៉ុណ្ណោះ។
២- ផ្លែបឺរ
យើងនិយាយតែទទួលទានផ្លែបឺរសុទ្ធ គឺវាល្អខ្លាំងណាស់សម្រាប់អ្នកចង់សម្រកទម្ងន់ ជាពិសេសសម្រាប់អ្នកចង់ដុតជាតិខ្លាញ់ពីរាងកាយបានឆាប់រហ័ស។ ជាមធ្យមផ្លែបឺរពាក់កណ្តាលមានជាតិស្ករតែ ១,៦ ក្រាម ហើយគេនិយមទូទៅមិនងាយទទួលទានអស់មួយផ្លែពេញទេ។
៣- ត្រប់វែង
វាក៏ជាផ្លែឈើ ហើយក៏រាប់ក្នុងថ្នាក់បន្លែដែរ ដោយអាហារពណ៌ស្វាយមួយនេះ មានជាតិសរសៃ ប៉ូតាស្យូម ហ្វូឡាត និងសារជាតិ Flavonoids ល្អច្រើន មានឥទ្ធិពលចូលទៅរារាំងការកើតជំងឺមហារីក។
ជាងនេះវាក៏មានសារធាតុដែលជួយដុតខ្លាញ់ ហើយមានជាតិស្ករទាប ដោយមនុស្សភាគច្រើនគេយកទឹករបស់វាមកទទួលទាន ហើយកន្លះកែវនៃទឹកនោះ មានជាតិស្ករត្រឹម ៣ ក្រាមប៉ុណ្ណោះ។
៤- ផ្លែក្រូច
ជាផ្លែឈើធម្មជាតិដែលត្រជាក់ និងសម្បូរវីតាមីន ហើយជាតិសរសៃក្នុងផ្លែក្រូច ល្អសម្រាប់ប្រព័ន្ធរំលាយអាហារថែមទៀត។ រីឯវីតាមីន C ខាងក្នុងនោះ វាជួយកាត់បន្ថយសម្ពាធឈាម និងស្ត្រេស ហើយនិយាយពីជាតិស្ករ ក៏មានទាប ត្រឹមតែ ៨ ក្រាម/ផ្លែ។
៥- ផ្លែល្ហុង
ជាផ្លែឈើដែលមានជាតិផ្អែម ស្រទន់ប្រៀបដូចជាផ្លែបឺរទុំមួយអ៊ីចឹងដែរ។ ផ្លែឈើនេះល្អសម្រាប់សុខភាពមនុស្សដែលវាមានអង់ស៊ីមម្យ៉ាងឲ្យឈ្មោះថា Chymopapain ដែលអាចកាត់បន្ថយការរលាក និងផ្តល់នូវវីតាមីន C ជាប្រចាំដល់រាងកាយ ៕