អ្នកម្ដាយគ្រប់រូបមានអារម្មណ៍ខ្វាយខ្វល់ជាខ្លាំងនៅពេលដែលកូនជាទីស្រលាញ់មានរោគសញ្ញាក្ដៅខ្លួន។ ប៉ុន្ដែជាអកុសល ក្នុងមួយជីវិតមនុស្សយើងមិនអាចគេចផុតពីការមាន ជម្ងឺ និងឆ្លង កាត់ស្ថាន ភាពដែលត្រូវប្រឈម មុខនឹងការ ឡើងកំដៅខ្លួនឡើយ។ ដំណឹងដែលល្អនោះ គឺរោគសញ្ញាក្ដៅខ្លួនមិន មែនសុទ្ឋតែ ជាគ្រោះថ្នាក់ខ្លាំង ដល់ជីវិតឡើយ ហើយយើងជាអ្នកម្ដាយពេលខ្លះអាច ជួយកូននៅក្នុងពេល ដែលពួកគេឡើងកម្ដៅខ្លួន។
ទោះជាយ៉ាងណាក៏ដោយអ្នកម្ដាយគ្រប់រូបត្រូវតែចងចាំថាត្រូវឆាប់ យកកូនទៅកាន់មន្ទីរពេទ្យ បើសិនជាកូនរបស់ ខ្លួនមានការកើនកំដៅខ្លាំង និងមានលេចចេញជាមួយ រោគសញ្ញាគួរអោបារម្ភមួយចំនួនទៀត។
ជាបឋមនោះ វាជាការចាំបាច់ដែលអ្នកម្ដាយគ្រប់រូប ត្រូវដឹងថាកុមារមានសីតុណ្ហភាពធម្មតាចំនួន ៩៨ ,៦ហ្វារិនហៃ នៅពេលវាស់កំដៅតាមមាត់ និង ៩៩, ៦ ហ្វារិនហៃ នៅពេលវាស់កម្ដៅតាមរន្ឋគូថ។ វេជ្ជបណ្ឌិតភាគច្រើន កំណត់ថាមានគ្រុនក្ដៅនៅ ពេលសីតុណ្ហភាពស្ទង់តាមមាត់លើសពី ៩៩,៤ ហ្វារិនហៃនិង សីតុណ្ហភាពស្ទង់តាមចរន្ឋគូថលីសពី ១,៤ ហ្វារិនហៃ។
ធ្វើដូចម្ដេចដើម្បីវាស់កម្ដៅកូនរបស់អ្នកអោយបានត្រឹមត្រូវ ?
ម្ដាយគ្រប់រូបត្រូវតែដឹងអំពីរបៀប វាស់កម្ដៅ ខ្លួន ពីព្រោះវាមិនស្មុគ្រស្មាញនិងចំណាយ ថវិការច្រើនឡើយ។ ប៉ុន្ដែ ដោយដឹង អំពីកម្ដៅរបស់កូនទាន់ពេល វេលានោះ អ្នកម្ដាយអាចជួយជីវិតកូនបាន។ មធ្យោបាយស្ទង់ កម្ដៅកូន ដ៏ត្រឹមត្រូវបំផុតនោះគឺ ប្រើឧបករណ៏វាស់កំដៅឬហៅថាទែម៉ូម៉ែត្រឌីជីថល តាមមាត់ និងតាមរន្ឋគូថ។ សំរាប់ ក្មេងដែល មានអាយុក្រោម ៤ឆ្នាំ គេច្រើនស្ទង់កំដៅតាមរន្ឋគូថហើយ បើក្មេងអាយុច្រើនជាងនេះ គេចូលចិត្ដស្ទង់ កម្ដៅតាមមាត់។ ដើម្បីវាស់កំដៅអោយបានត្រឹមត្រូវនោះ អ្នកម្ដាយត្រូវៈ
កុំប្រើទែម៉ូម្រែត្របារ៉ត ពីព្រោះ បារ៉តគឺជាជាតិពុលដែលអាចប៉ះពាល់ដល់សុខភាព របស់កូនអ្នកបាន ។ ដូច្នេះប្រសិនបើអ្នកមានទែម៉ូម្រែត្រ បារ៉តនៅផ្ទះ សូមបោះវាចោលទៅរួចងាក មកប្រើទែម៉ូម៉ែត្រ ឌីជីថលវិញ ។
កុំដណ្ដប់ឬរុំកូនរបស់អ្នកខ្លាំង ពេក មុនពេលវាស់កំដៅខ្លួនកូនរបស់អ្នក
កុំទុកអោយកូននៅម្នាក់ឯងក្នុង ពេលវាស់កម្ដៅ
ត្រូវប្រាកដថាអ្នកប្រើទែម៉ូម្រែត្របាន ត្រឹមត្រូវ ។ អានការណែនាំថា តើអ្នកគួរស្ទង់តាមមាត់ ឬតាមរន្ឋគូថ ។
ប្រសិនបើអ្នកស្ទង់សីតុណ្ហភាពកូនរបស់ អ្នកតាមរន្ឋគូថនោះ អ្នកត្រូវលាបចុងទែម៉ូម៉ែត្រជាមួយនឹង ប្រេង វ៉ាស៊ីលីន មុនពេលអ្នកដាក់ទែម៉ូម៉ែត្រនោះចូលទៅក្នុងរន្ឋគូថប្រវែងជា ពាក់កណ្ដាលអ៊ីញ។ អ្នកត្រូវ កាន់ទែម៉ូម៉ែត្រអោយជាប់កុំអោយរបូត នៅពេលដែលទែម៉ូម៉ែត្របង្ហាញលេខ ហើយត្រូវដកវាចេញរួចត្រួត ពិនិត្យមើលតួរលេខ កម្ដៅនៅលើទែម៉ូម៉ែត្រនោះ ។
ប្រសិនបើអ្នកស្ទង់កម្ដៅកូនរបស់អ្នក តាមមាត់ អ្នកត្រូវដាក់ចុងទែម៉ូម៉ែត្រទៅក្រោម អន្ដាតហើយ ទុក វានៅ ក្នុងនោះរហូតដល់វាលោតសំលេង។ ពន្ទាប់មក អ្នកដកវាចេញរួចត្រួត ពិនិត្យមើលតួរលេខ កម្ដៅនៅ លើទែម៉ូម៉ែត្រ។
បន្ទាប់ពីប្រើប្រាស់ទែម៉ូម៉ែត្ររួច ត្រូវលាងសំអាតវាជាមួយ នឹងទឺកត្រជាក់ លាយសាប៊ូតិចៗ ។
តើពេលណាដែលអ្នកគួរតែបន្ថយកម្ដៅនៅក្នុងខ្លួនកូនអ្នក?
ក្ដៅខ្លួនគឺជាការអោយ សញ្ញាអោយដឹងថារាងកាយ កំពុងតែប្រយុទ្ធជាមួយនឹង មេរោគឆ្លង ដូច្នេះអ្នកអាចមិនបាច់ ប្រើថ្នាំបញ្ចុះកំដៅទេ ប្រសិនបើកូនរបស់ អ្នកមានកម្ដៅទាបក្រោម ១,២ហ្វារិនហៃ។ អ្វីដែលអ្នកគួរយក ចិត្ដទុកដាក់នោះគឺធ្វើយ៉ាងណាអោយកូនរបស់អ្នកមានអារម្មណ៏ ល្អ ។ នៅពេលដែលកូនរបស់អ្នករមាស់ និង មរួម៉ៅ ឬក៏សីតុណ្ហភាពរបស់គាត់លើសពី ១,២ អ្នកអាចប្រើថ្នាំបញ្ចុះកំដៅបាន។
តើអ្នកគួរប្រើថ្នាំអ្វីដើម្បីបញ្ចុះកម្ដៅកូនរបស់អ្នក ?
ថ្នាំប្រភេទអាសេតាមីណូហ្វែន ត្រូវបានគេយកមកប្រើដើម្បីបញ្ចុះកំដៅ។ ថ្នាំនេះមានឈ្មោះពាណិជ្ជកម្ម ជាច្រើនដូចជាប៉ារាសេតាម៉ុល ទិឡេណុល និងគីណាល់ដែលផលិតដោយកម្ពុជាជាដើម។ កូន របស់អ្នកត្រូវការ អាសេតាមីណូផែន ប៉ុន្មាននោះគឺអាស្រ័យទៅលើ ទម្ងន់ និងអាយុ របស់គាត់ ។ ចូរពិនិត្យ មើល ការណែនាំនៅលើសំបកកញ្ចប់ ថ្មាំឬសួរទៅកាន់វេជ្ជបណ្ឌិតពីរបៀប អោយថ្នាំកូនអោយបានត្រឹម ត្រូវ ។
របៀបអោយថ្នាំ
មិនត្រូវអោយថ្នាំលើសពី ៥ដងក្នុង១ថ្ងៃទេ
មិនត្រូវអោយថ្នាំទៅកូន ដែលមានអាយុតិចជាង ៣ខែ ប្រសិនបើគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ ។
អានការណែនាំដោយប្រុងប្រយ័ត្ន ដើម្បីអោយប្រាកដថាអ្នក នឹងផ្ដល់ថ្នាំអោយកូនរបស់អ្នកបានត្រឹមត្រូវ ។
សំរាប់ថ្នាំទឹក សូមប្រើសម្ភារៈសំរាប់វាស់ចែកថ្នាំអោយ បានត្រឺមត្រូវទៅតាមចំនួនដែលគេកំណត់។
ចៀសវាងការប្រើថ្នាំ អាស្ពីរីន (aspirin) ដើម្បីបញ្ចុះកម្ដៅកូនរបស់អ្នក
វេជ្ជបណ្ឌិតបានអោយយោបល់ ថា អាណាព្យាបាល ទាំងអស់ត្រូវចៀសវាងប្រើថ្នាំអាស្ពីរីន ដើម្បីបញ្ចុះ កំដៅ កូនដែលមានអាយុក្រោម ១៨ឆ្នាំ ។ ការប្រើថ្នាំអាស្ពីរីនអាចបណ្ដាលអោយកុមារមាន ប្រជុំរោគសញ្ញា Reye ដែលអាចឈានទៅរកការស្លាប់បាន ។
មធ្យោបាយបញ្ចុះកំដៅដោយមិនបាច់ប្រើថ្នាំ
អ្នកក៏អាចប្រើវិធីមួយចំនួនផង ដែរដើម្បីបញ្ចុះ កំដៅកូនដោយមិន បាច់ប្រើថ្នាំ។ ខាងក្រោមនេះជាវិធីងាយៗ ដែលអ្នកម្ដាយគួរតែយក មកអនុវត្ដន៍ដើម្បីបញ្ចុះកំដៅកូន។
អោយកូនអ្នកផឹកទឹកអោយបាន ច្រើនដើម្បីការពារការខ្វះជាតិ ទឹកក្នុងរាងកាយ និងធ្វើអោយរាង កាយត្រជាក់ដោយខ្លួនឯង ។
ត្រូវអោយកូនអ្នកគេង អោយបានច្រើន
ត្រូវរក្សាកម្ដៅនៅក្នុងខ្លួនប្រមាណជា៧ហ្វារិនហៃទៅ៧៤ហ្វារិនហៃ
អោយកូនស្លៀកសំលៀកបំពាក់ស្ដើងៗនៅ ពេលគេង យប់។ ដូច្នេះកំដៅក្នុងខ្លួនអាច កាត់បន្ថយបាន។
ប្រសិនបើកូនរបស់អ្នករងារខ្លាំង ដណ្ដប់ភួយអោយ គេថែមទៀត តែត្រូវយកភួយចេញ ភ្លាមបន្ទាប់ពី ឈប់រងារ ។
តើការងូតទឹកអាចជួយកាត់បន្ថយកម្ដៅបានទេ ?
ការប្រើថ្នាំអាសេតាមីណូហ្វែន និងការងូតទឺកក្ដៅឧណ្ឌៗអាចជួយកាត់បន្ថយ កម្ដៅបាន ។ ចូរអ្នកអោយ ថ្នាំអាសេតាមីណូហ្វែន មុនងូតទឺកអោយ កូនរបស់អ្នក ។ ប្រសិនបើងូតទឹកដោយមិនប្រើថ្នាំ កូនអ្នកអាច នឹងចាប់ផ្ដើម រងារ ញាក់ដែលធ្វើអោយរាងកាយរបស់គាត់កើនកម្ដៅម្ដងទៀត ។ វានឹងធ្វើអោយជំងឺកូនអ្នកកាន់ តែធ្ងន់ធ្ងរថែម ទៀត ។ កុំប្រើអាល់កុល ឬទឹក ត្រជាក់សំរាប់មុជទឹកអោយសោះ ។
តើពេលណាទើបអ្នកគួរតែទៅរកវេជ្ជបណ្ឌិត?
ប្រសិនបើកូនអ្នកមានសញ្ញាគួរអោយ បារម្ភដូចនៅក្នុងតារាងខាងក្រោមនេះ សូមទៅរកគ្រួពេទ្យដើម្បីព្យាបាល។
អាយុក្រោម៣ខែ ៖ ទៅជួបវេជ្ជបណ្ឌិតអ្នកភ្លាម ប្រសិនបើកំដៅកូនតូចអ្នកឡើងដល់១,៤ហ្វារិនហៃដោយ ស្ទង់តាមរន្ឋគូថ ទោះបីជាគាត់មើលទៅហាក់ដូចជាមិនឈឺក៏ដោយ ។ កូនងែតដែលក្មេង វ័យដូចនេះឆាប់ឈឺ ធ្ងន់លឿនណាស់។
អាយុ ៣ខែ ទៅ ៦ខែ ៖ ទៅជួបវេជ្ជបណ្ឌិតអ្នកភ្លាមប្រសិនបើកំដៅ កូនតូចអ្នកឡើងដល់ ១១ហ្វារិនហៃ ឬខ្ពស់ ជាងនេះ (ទោះបីជាកូនអ្នកមើលទៅ ហាក់ដូចជាមិនឈឺក៏ដោយ) ។
អាយុ ៦ខែ និងលើសពីនេះ ៖ ប្រសិនបើកូនអ្នកមាន កម្ដៅ១២ហ្វារិនហៃ មើលសកម្មភាពរបស់គាត់ ។ ទៅ ជួប វេជ្ជបណ្ឌិតប្រសិនបើក ម្ដៅកើនឡើងខ្ពស់លើសពី ៣ថ្ងៃ ។ សំរាប់កូនក្មេងដែល មានអាយុចាប់ពី ៣ខែ ដល់ ២ ឆ្នាំ ប្រសិនបើសីតុណ្ហភាពឡើងដល់១៣ហ្វារិនហៃ ទៅជួបគ្រូពេទ្យរបស់ អ្នកទោះ បីជាកូនអ្នកមើល ទៅហាក់ ដូចជា មានសុខភាពល្អក៏ដោយ។
ចូរអ្នកនាំកូនទៅជួបគ្រូពេទ្យ ប្រសិន បើកូនរបស់អ្នកមានសញ្ញាគួរអោយ បារម្ភមួយចំនួនដូចខាងក្រោមនេះ ៖
ក្អួតចង្អោរ ឬរាគរូសញឹកញាប់
ស្ងួតមាត់
ឈឺត្រចៀក ឬទាញត្រចៀក
កម្ដៅឡើងចុះលើសពី ២ ឬ ៣ថ្ងៃ
យំសម្លេងខ្ពស់
មួរម៉ៅ
មិនឃ្លានអាហារ
ស្លេកស្លាំង
ឈឺភ្លាមៗ
ឈឺក្បាលខ្លាំង
ស្បែកឡើងរោលកន្ទួល
ឈឺឬ ហើមសន្លាក់
ឈឺក
មិនទន់ភ្លន់
ឈឺពោះ
បង្ហើយឡើងប៉ោង
ខ្សោយ
ដកដង្ហើមឮសូរសម្លេង ឬមានបញ្ហាផ្លូវដង្ហើម
ថ្ងូររហ៊ឹះ ។