សម្រាប់អ្នកចង់សម្រកទម្ងន់តែងតែជ្រើសរើសញ៉ាំផ្លែឈើ ឬបន្លែ ព្រោះវាមានកូឡេស្តេរ៉ូលទាបជាងសាច់ និងបាយ ។ ប៉ុន្តែមានផ្លែឈើមួយចំនួនដែលញាំហើយអាចឡើងគីឡូលើសដើម ។ ផ្លែឈើអ្វីដែលអ្នកហូបហើយអាចឡើងគីឡូ ឬលើសទម្ងន់នោះគឺមាន៖
១ -ផ្លែដូង ដូង មានផ្ទុកនូវសារធាតុចិញ្ចឹមដែលមានសុខភាពល្អជាច្រើន ដូចជា អាស៊ីតអាមីណូ, ម៉ាញ៉េស្យូម, ផូស្វ័រ, កាល់ស្យូម,ទង់ដែង, ដែក និង ម៉ង់ហ្គាណែស។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាផ្លែឈើត្រឹមត្រូវសម្រាប់អ្នកដែលចង់សម្រកទម្ងន់ឡើយ ។ ដូង មានកាឡូរីខ្ពស់ណាស់ (ដូង ១០០ ក្រាម មាន ២៣១ កាឡូរី ច្រើនជាងអង្ករទ្វេដង)។ ក្រៅពីនេះ ខ្លាញ់នៅក្នុងសាច់ដូងក៏ច្រើនដែរ ។
២- ផ្លែទុរេន ទុរេនសម្បូរទៅដោយសារធាតុចិញ្ចឹម ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិសរសៃ វីតាមីន C …។ ប៉ុន្តែទុរេនក៏សំបូរទៅដោយកាឡូរីផងដែរ ដោយទុរេន ១០០ ក្រាមមានផ្ទុក ១៤៧ កាឡូរី ស្មើនឹងបាយ ១,៣ ចាន ហើយជាតិខ្លាញ់ក៏ខ្ពស់ណាស់ដែរ ។ បើអ្នកញ៉ាំទុរេនច្រើន អ្នកនឹងឡើងគីឡូ ។
៣ -ផ្លែបឺរ ផ្លែបឺរ ត្រូវបានគេប្រើជាញឹកញាប់នៅក្នុងសាឡាត់ សម្រាប់អ្នកចង់សម្រកទម្ងន់ ។ ទោះជាយ៉ាងណា ផ្លែឈើនេះពិតជាមានកាឡូរីខ្ពស់ (ផ្លែប័រ ១០០ ក្រាម មានផ្ទុក ១៦០ កាឡូរី)។ ប្រសិនបើប្រើផ្លែបឺរជាអាហារជំនួសអាហារធំៗ ឬញ៉ាំដោយមិនប្រុងប្រយ័ត្ន វាអាចបណ្តាលឲ្យអ្នកឡើងទម្ងន់បាន ។
៤-ផ្លែចេក កាឡូរីនៃចេកមិនខ្ពស់ខ្លាំងទេ (ចេក ១០០ ក្រាម មានប្រហែល ៨៩ កាឡូរី)។ ទោះជាយ៉ាងណាក៏ដោយ ផ្លែឈើនេះផ្ទុកជាតិស្ករច្រើន (ប្រហែល ២២ ក្រាម) ដូច្នេះប្រសិនបើអ្នកញ៉ាំច្រើន អ្នកក៏អាចនឹងឡើងទម្ងន់បានដែរ ។ ចេក គឺជាផ្លែឈើដែលអ្នកលេងកីឡាចូលចិត្ត ជាពិសេសនៅពេលហាត់ប្រាណ ដោយសារតែផ្លែឈើនេះមានផ្ទុកប៉ូតាស្យូមច្រើន (ប៉ូតាស្យូម ២៦០ មីលីក្រាម ក្នុងចេក ១០០ ក្រាម ខ្ពស់ជាងភេសជ្ជៈប៉ូវកម្លាំង ១០ ដង) ។
៥ -ផ្លែពុទ្រា ពុទ្រាស្រស់ ផ្តល់នូវបរិមាណកាឡូរីយ៉ាងច្រើន (១២៥ កាឡូរីក្នុង ១០០ ក្រាម) ។ ផ្លែឈើនេះមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ជាពិសេស វីតាមីនដែលជួយបំប៉នស្បែក ។ លើសពីនេះទៅទៀត ពុទ្ធ្រាមានផ្ទុកជាតិទឹកច្រើន សូម្បីតែពេលស្ងួតហួតហែងក៏ដោយ ក៏កាឡូរី និងស្ករនៅក្នុងពុទ្រានៅតែខ្ពស់ដដែល ។ ពុទ្រា ១០០ ក្រាម អាចផ្ទុកជាតិស្ករ រហូតដល់ ៣០,៥ក្រាម ៕