អ្នកជំងឺទឹកនោមផ្អែមទទួលទានរបបអាហារមានជាតិស្ករតិច ជាហេតុធ្វើអោយរាងកាយគ្មានកម្លាំងកំហែង។ ពួកគេភាគច្រើនតែងតែត្អូញត្អែរអំពីការឃ្លានអាហារ ព្រោះពួកគេមិនអាចញ៉ាំតាមចិត្តចង់បានឡើយ។ ផ្លែឪឡឹកអាចជាអាហារបំប៉នដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
ផ្លែឪឡឹកមានរសជាតិផ្អែម តែផ្តល់កាឡូរីទាប ដោយសារតែជិត ៩៩ ភាគរយនៃផ្លែឪឡឹកផ្សំពីចេញពីជាតិទឹក និងធ្វើអោយតែតឹងពោះប៉ុណ្ណោះ។ វីតាមីន និងជាតិរ៉ែជាច្រើនដូចជាប៉ូតាស្យូម និងម៉ាញ៉េស្យូមរបស់ឪឡឹកអាចជួយមុខងារអាំងស៊ុយលីនក្នុងរាងកាយកាន់តែល្អ ដូច្នេះ ប្រហែលជាជាតិស្ករអាចនឹងថយចុះថែមទៀតផង៕