ប្រសិនបើអ្នករកឃើញរោគសញ្ញានៃជំងឺទឹកនោមផ្អែមទាន់ពេលវេលា នោះ អ្នកអាចកម្ចាត់ចេញនូវផលវិបាកធ្ងន់ធ្ងរបាន។
រោគសញ្ញាគម្រាមកំហែងទូទៅនៃជំងឺទឹកនោមផ្អែមរួមមាន ៖
- ស្រេកទឹកខ្លាំង និងនោមច្រើនលើសធម្មតា
- ឃ្លានខ្លាំង ទោះបីជាញ៉ាំហើយក៏ដោយ
- អស់កម្លាំងខ្លាំង
- ព្រិលភ្នែក
- មុខរបួសក្រជាសះស្បើយ
- ស្រកទម្ងន់ទោះបីជាអ្នកញ៉ាំច្រើនជាងធម្មតាក៏ដោយ
- ស្ពឹក ឈឺ ឬឈឺចាប់ឆៀបៗនៅជើង ឬដៃ៕