ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថារបបអាហារសម្បូរជាតិដែកចាំបាច់យ៉ាងណាចំពោះសុខភាព។ កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរព្យាយាមរួមបញ្ចូលអាហារសម្បូរជាតិដែកក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហមដោយកង្វះជាតិដែក
នេះក៏ព្រោះតែជាតិដែកទទួលទានខុសត្រូវចំពោះការផលិតអេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមួយក្នុងកោសិកាឈាមក្រហមដើម្បីដឹកនាំអុកស៊ីសែនទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ប្រសិនបើអ្នកមិនអើពើ បញ្ហានៃកង្វះជាតិដែកអាចនឹងប្រែជាជំងឺខ្វះគ្រាប់ឈាម ហើយបង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភ។
២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
អត្ថប្រយោជន៍ដ៏ប្រសើរមួយទៀតនៃជាតិដែក គឺសមត្ថភាពរបស់វាក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ជាតិដែកមានឥទ្ធិពលលើមុខងារប្រព័ន្ធភាពស៊ាំមួយចំនួនដូចជា ភាពប្រែប្រួល និងការរីកសាយនៃ T lymphocytes ព្រមទាំងការផលិតប្រភេទអុកស៊ីហ្សែនដែលប្រឆាំងនឹងមេរោគបង្កជំងឺ។
៣. ធ្វើឱ្យស្បែកភ្លឺរលោងមានសុខភាពល្អ
ស្បែកស្លេកស្លាំង និងស្នាមរង្វង់ខ្មៅជុំវិញភ្នែក គឺជារោគសញ្ញាទូទៅបំផុតនៃជំងឺខ្វះគ្រាប់ឈាមក្រហមដែលបង្កឡើងដោយកង្វះជាតិដែក។ ការថយចុះនៃលំហូរអុកស៊ីសែនដោយសារជំងឺខ្វះគ្រាប់ឈាមក្រហមអាចធ្វើឱ្យស្បែកបាត់បង់នូវពណ៌ធម្មជាតិមើលទៅស្លេក និងគ្មានសុខភាពល្អ។ ដូច្នេះហើយទើបការរួមបញ្ចូលអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែកក្នុងរបបអាហារប្រចាំថ្ងៃ គឺចាំបាច់សម្រាប់សុខភាពស្បែក។
៤. ពន្លឿនភាពជាសះស្បើយនៃរបួស
ជាតិដែកក៏ដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងការពន្លឿនភាពជាសះស្បើយនៃរបួសផងដែរ។ វាជួយក្នុងការបង្កើតនូវកោសិកាគ្រាប់ឈាមក្រហមដែលដឹកជញ្ជូនអុកស៊ីហ្សែនពេញក្នុងរាងកាយ។ បើគ្មានការផ្គត់ផ្គង់ផ្ដល់នូវអុកស៊ីសែនគ្រប់គ្រាន់ទេនោះ របួសមិនងាយនឹងជាសះស្បើយឡើយ។
៥. ធ្វើឱ្យអ្នកមានអារម្មណ៍ថាមានថាមពល
នោះក៏ព្រោះតែរាងកាយខ្វះជាតិដែកក្នុងការផលិតប្រូតេអ៊ីនអេម៉ូក្លូប៊ីនក្នុងកោសិកាឈាមក្រហមដែលទទួលខុសត្រូវលើការដឹកនាំអុកស៊ីសែនពីសួតទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ហើយនៅពេលរាងកាយខ្វះអេម៉ូក្លូប៊ីនវានឹងមិនអាចបញ្ជូនអុកស៊ីសែនគ្រប់គ្រាន់ទៅកាន់សាច់ដុំនិងជាលិកាដែលជាហេតុនាំអោយអ្នកអស់កម្លាំងល្ហិតល្ហៃខុសធម្មតា។
៦. ជួយសម្រួលមុខងារសាច់ដុំ
ជាតិដែកក៏ចាំបាច់ណាស់ដែរសម្រាប់ធ្វើឱ្យសុខភាពសាច់ដុំកាន់តែមានភាពប្រសើរឡើយ។ វាជួយក្នុងការផលិតប្រូតេអ៊ីនសាច់ដុំមួយប្រភេទហៅថា myoglobin ដែលដឹកនាំអុកស៊ីហ្សែនពីអេម៉ូក្លូប៊ីននិងរក្សាទុកវានៅក្នុងកោសិកាសាច់ដុំ។ វាក៏ជួយដល់ការកន្ត្រាក់នៃសាច់ដុំផងដែរ។
៧. ជម្រុញការលូតលាសនៃខួរក្បាល
ក្មេងៗគួរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែកដើម្បីជាជំនួយដល់ការលូតលាស់និងការអភិវឌ្ឍន៍នៃខួរក្បាល។ ដូច្នេះឪពុកម្ដាយ ឬអាណាព្យាបាលគួរធ្វើយ៉ាងណារួមបញ្ចូលអាហារសម្បូរជាតិដែកក្នុងរបបអាហារប្រចាំថ្ងៃរបស់កុមារ។
៨. ជួយបង្កើនភាពមានកូនបាន
ការរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយជាតិដែកក្នុងរបបអាហារប្រចាំថ្ងៃអាចជួយបង្កើននិងរក្សាសុខភាពស៊ុតបង្កកំណើតរបស់ស្ត្រីដែលបង្កើនអត្រានៃភាពមានកូនបាន ឬមានផ្ទៃពោះគួរឱ្យកត់សម្គាល់។ បន្ថែមពីនេះអាហារសម្បូរជាតិដែកជួយរក្សាបរិមាណនៃកោសិកាគ្រាប់ឈាមក្រហម ខណៈដែលកង្វះគ្រាប់ឈាមក្រហមជះផលប៉ះពាល់ដល់ភាពមានកូនបាន។
ចុចអានអត្ថប្រយោជន៍នេះដើម្បីស្វែងយល់ពីអាហារដែលប្រភពដ៏ប្រសើរនៃជាតិដែក https://www.health.com.kh/archives/321881
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕