បញ្ហាសន្លាក់ហ្គោដ (Gout) គឺជាបញ្ហានៃស្ថានភាពសុខភាពមួយដែលបណ្ដាលមកពីការកើនឡើងនូវជាតិអាស៊ីតអ៊ុយរិកច្រើនលើសក្នុងឈាម ហើយមានទំនាក់ទំនងទៅនឹងការរលាកសន្លាក់ឆ្អឹងខ្ចី។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) ជាតិអាស៊ីតអ៊ុយរិកច្រើនហួសអាចបង្កើតគ្រីស្តាល់ដូចម្ជុលនៅក្នុងសន្លាក់ដែលបង្កឱ្យមានការហើម,ឡើងក្រហម និងឈឺចាប់ក្នុងសន្លាក់។ របបអាហារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាល និងទប់ស្កាត់បញ្ហានៃជំងឺរលាកសន្លាក់ហ្គោដ (gout) ដែលជាទម្រង់មួយនៃជំងឺរលាកសន្លាក់ឆ្អឹង។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារមួយចំនួនដែលអ្នកគួរផ្អាក ឬឈប់ទទួលទាន ប្រសិនបើអ្នកមានជំងឺសន្លាក់ហោ្គដ ដើម្បីជៀសវាងស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរឡើយ ៖
១. ស្រាបៀរ
អ្នកជំងឺរលាកសន្លាក់ហ្គោដគួរជៀសវាងការទទួលទានស្រាបៀរ ក៏ព្រោះស្រាបៀរនឹងបង្កើនកម្រិតនៃជាតិអាស៊ីតអ៊ុយរិក ហើយថែមទាំងធ្វើឲ្យរាងកាយពិបាកក្នុងការសម្អាតសារធាតុនេះចេញពីប្រព័ន្ធរាងកាយផងដែរ។ ក្នុងកំឡុងពេលទទួលរងបញ្ហាសុខភាពមួយនេះ វេជ្ជបណ្ឌិតជាច្រើនណែនាំឲ្យអ្នកជំងឺបញ្ឈប់ការទទួលទានគ្រឿងស្រវឹង។
២. អាហារផ្សំឡើងពីទឹកដោះគោ
អ្នកជំងឺរលាកសន្លាក់ហ្គោដ ក៏គួរជៀសវាងនូវប្រភេទនៃអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ទឹកដោះគោខ្ពស់ដូចជា ការ៉ែម និងទឹកដោះគោសុទ្ធផងដែរ។ ប៉ុន្តែក៏មានការសិក្សាស្រាវជាច្រើនបានបង្ហាញថា ការទទួលទានយ៉ាអួរ, ឈីស និងការ៉េម អាចជួយកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ហ្គោដបាន។ ដូច្នេះដើម្បីជាការប្រសើរត្រូវជ្រើសរើសនូវប្រភេទអាហារផ្សំឡើងពីទឹកដោះគោ ប៉ុន្តែមានផ្ទុកជាតិខ្លាញ់តិច ឬគ្មានតែម្ដង។
៣. សាច់ក្រហម
សាច់គោ ជាប្រភេទនៃអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិ purine ដែលអ្នកជំងឺរលាកសន្លាក់គួរជៀសវាងទទួលទាន រួមបញ្ចូលទាំងសាច់ចៀម, សាច់ជ្រូក, គ្រឿងក្នុងសត្វដូចជា ខួរ និងក្រលៀនផងដែរ។ ដើម្បីកាត់បន្ថយអាការៈ ក៏ដូចជាទប់ស្កាត់បញ្ហានៃជំងឺមិនឲ្យកាន់តែធ្ងន់ធ្ងរឡើង ចូរកុំទទួលទានអាហារដែលមានផ្ទុកជាតិ purine ខ្ពស់។
៤. អាហារសមុទ្រ
អាហារសមុទ្រខ្លះមានផ្ទុកជាតិ purine ខ្ពស់ជាងផ្សេងទៀត។ ប្រភេទនៃអាហារសមុទ្រដែលអ្នកជំងឺរលាកសន្លាក់ហ្គោដគួរជៀសឲ្យផុតនោះមានដូចជា ត្រី codfish, ត្រី anchovies, ត្រី herring, ត្រីសាឌីន, ពងត្រី, ត្រី trout។ អ្នកជំងឺរលាកសន្លាក់ហ្គោដអាចទទួលទានអាហារសមុទ្រដូចជា ក្ដាម, អយស្ទ័រ, បង្កង, បង្គា បាន ប៉ុន្តែមានកម្រិតមិនគួរទទួលទានច្រើនពេកទេ ក៏ព្រោះអាហារទាំងនេះក៏មានផ្ទុកជាតិ purine ដែរគ្រាន់តែតិច។
៥. ភេសជ្ជៈមានជាតិស្ករ
ជៀសវាងទទួលទានភេសជ្ជៈណាដែលផ្អែមខ្លាំង ហើយមានផ្ទុកសម្បូរទៅដោយជាតិស្ករ fructose ខ្ពស់ ក៏ព្រោះភេសជ្ជៈប្រភេទនេះនឹងជម្រុញឲ្យរាងកាយផលិតអាស៊ីតអ៊ុយរិកកាន់តែច្រើនឡើង៕