បើសិនជាអ្នកកំពុងតែមិនអាចទទួលបានភាពជោគជ័យពីការលុបបំបាត់ស្នាមមុនលើមុខទេ អ្នកក៏មិនគួរណាអស់សង្ឃឹមក្នុងការព្យាយាមបន្តទៀតដែរ។ ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវគន្លឹះខ្លះៗក្នុងការបំបាត់មុន៖
- បើសិនជាអ្នកកំពុងតែសាកល្បងការព្យាបាលថ្មី ចូរទុកពេលវេលាឲ្យវាធ្វើការសិនមុនពេលអ្នកសាកល្បងវិធីសាស្រ្តណាផ្សេង។ អ្នកគួរតែមើលឃើញភាពធូរស្រាលក្នុងរយៈពេល ៤ ទៅ ៦សប្តាហ៍
- ចូរធ្វើទៅតាមការណែនាំទាំងឡាយណាដែលមាននៅលើថ្នាំ ឬផលិតផលថែរក្សាស្បែក
- មិនត្រូវខាត់ ឬញិចមុនលើស្បែកឡើយ។ ចូរចៀសវាងការប៉ះពាល់វាម្តងហើយម្តងទៀត
- ចូរប្រើប្រាស់ផលិតផលណាដែលសរសេរថា គ្មានជាតិប្រេង Non-comedogenic ឬ Non-acnegenic ដែលមិនអាចធ្វើឲ្យស្ទះដល់រន្ធញើស
- ចូរប្រើថ្នាំកំចាត់មុនតែនៅលើកន្លែងងាយនឹងកើតមុនបានហើយ តែមិនត្រូវធ្វើតែលើកន្លែងដែលមានមុនឡើយ
- ចូរឧស្សាហ៍បោកសម្អាតស្រោមខ្នើយ មួក និងអ្វីគ្រប់យ៉ាងដែលប៉ះពាល់លើស្បែកអ្នក៕