សមាគមន៍ជំងឺបេះដូងអាមេរិកបានណែនាំឲ្យធ្វើការហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ។ ការដើរគឺជាវិធីសាស្រ្តដ៏ងាយស្រួឡបំផុតក្នុងការពង្រឹងដល់សុខភាពបេះដូង ប៉ុន្តែមានវិធីសាស្រ្តច្រើនផ្សេងទៀតដែលអាចធ្វើឲ្យអ្នកទទួលបានភាពសមសួនដែរ ដោយមិនបាច់ទៅក្លិបហាត់ប្រាណឡើយ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តខ្លះៗដែលអ្នកអាចធ្វើបាន៖
- ចូរធ្វើការងារក្នុងផ្ទះដោយខ្លួនឯងចៀសជាងការជួលអ្នកផ្សេងមកធ្វើជំនួស
- ចូរមានទម្លាប់ថែរក្សាសួនច្បារ ឬកាប់ឆ្កាស្មៅនៅជុំវិញផ្ទះ
- ចូរធ្វើការដើររយៈពេលខ្លីសិនមុននឹងញ៉ាំអាហារពេលព្រឹក ឬក្រោយពីអាហារពេលយប់រួច។ ចូរដើរឲ្យបានយ៉ាងហោចណាស់ ៣០នាទីអីបានហើយ
- ចូរដើរ ឬជិះកង់ពេលចង់ទៅផ្សាទិញឥវ៉ាន ចៀសជាងការជិះឡាន
- នៅពេលមើលទូរទស្សន៍ ចូរអង្គុយចៀសជាងការគេងមើល។ អ្វីដែលកាន់តែល្អនោះ គួរតែប្រើពេលវេលាជិះកង់ឲ្យបានច្រើនវិញ
- ចូរក្រោកឈរខណៈពេលដែលនិយាយទូរស័ព្ទ
- ចូរដើរលេងជាមួយឆ្កែ
- ចូរចតឡានឲ្យឆ្ងាយពីផ្សាបន្តិចដើម្បីអ្នកអាចមានពេលដើរបានច្រើនបន្តិច
- ចូរហាត់ប្រាណជាទៀងទាត់៕