ការខ្សោះជាតិទឹក គឺជាការបាត់បង់ជាតិក្នុងខ្លួនយ៉ាងគ្រោះថ្នាក់មួយ ដែលវាគួរតែជារឿងដែលអ្នកត្រូវតែចងចាំជានិច្ច ជាពិសេសក្នុងពេលដែលស្ថិតក្រោមអាកាសធាតុក្តៅខ្លាំងបំផុត។ អ្នកដែលកំពុងតែហាត់ប្រាណ ឬលេងកីឡាក្រោមកម្តៅថ្ងៃបែបនេះសុទ្ធតែប្រឈមខ្ពស់បំផុតហើយ។ មធ្យោបាយដ៏ល្អបំផុតដើម្បីបង្ការការខ្សោះជាតិទឹកគឺត្រូវញ៉ាំទឹកជាញឹកញាប់ពេញមួយថ្ងៃ ជាពិសេសមុនពេលចេញទៅខាងក្រៅផ្ទះតែម្តង។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗក្នុងការបង្ការការខ្សោះជាតិទឹកក្នុងខ្លួន៖
- ចូរញ៉ាំទឹកយ៉ាងហោចណាស់ ៥០០មីលីលីត្ររយៈពេលពីរម៉ោងមុនពេលចាប់ផ្តើមហាត់ប្រាណ
- ចូរញ៉ាំទឹកយ៉ាងហោចណាស់ ២០៧មីលីលីត្រជារៀងរាល់ ១០ ទៅ ២០នាទីក្នុងពេលហាត់ប្រាណ
- ចូរញ៉ាំទឹកយ៉ាងហោចណាស់ ៤៧០មីលីលីត្រ សម្រាប់ការស្រកទម្ងន់ជារៀងរាល់ កន្លះគីឡូក្រាម ក្រោយពីហាត់ប្រាណរួច
សញ្ញានៃការខ្សោះជាតិទឹកក្នុងខ្លួនមានដូចជា៖
- អស់កម្លាំង
- មិនឃ្លានអាហារ
- ស្បែកឡើងក្រហម ឬក្តៅ
- មិនអាចស៊ូទ្រាំនឹងភាពក្តៅបានទៀត
- ធីងធោង
- ទឹកនោមពណ៌ខាប់
- ក្អកស្ងួត៕