រដូវក្តៅជិតមកដល់ហើយ ហើយវាក៏ជាពេលវេលាដែលអ្នកត្រូវចងចាំថា មានរឿងជាច្រើនដែលត្រូវធ្វើដើម្បីថែរក្សាប្រអប់ជើងឲ្យមានសុខភាពល្អជាប់ដែរ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការថែរក្សាប្រអប់ជើង៖
- មិនត្រូវដើរជើងទទេឡើយ ហើយចូរពាក់ស្បែកជើងផ្ទាត់ពេលហែលទឹក ដើរលើឆ្នេរសមុទ្រ ឬបន្ទប់ផ្លាស់សម្លៀកបំពាក់
- ចូរការពារប្រអប់ជើងជាមួយនឹងឡេការពារកម្តៅព្រះអាទិត្យ។ ចូរលាបឡេនេះឡើងវិញជាទៀងទាត់ និងក្រោយពេលហែលទឹករួច
- ចូរញ៉ាំទឹកឲ្យបានច្រើនដើម្បីជួយបន្ថយការហើមប្រអប់ជើង និងកែងជើង ពេលធ្វើដំណើរ ឧស្សាហ៍សម្រាកប្រអប់ជើង កែងជើង និងម្រាមជើង
- ចូរប្រើប្រាស់ស្បែកជើងសម្រាប់ហែលទឹកបើសិនជាអ្នកទៅលេងសមុទ្រ ឬបឹង។ ចូរដាក់ស្បែកជើងស្ងួតមួយគូរតាមខ្លួនផងដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរ
- ចូរបង្កើតជា កញ្ចប់សង្គ្រោះបឋមសម្រាប់ប្រអប់ជើងដូចជា ក្រែមផ្តល់សំណើម បង់រុំរបួស កន្ត្រៃកាត់ក្រចក និងបន្ទះរុំពងបែកលើស្បែក។ បើសិនជាអ្នកឈឺប្រអប់ជើង ចូរទៅជួបពេទ្យជំនាញខាងឆ្អឹង៕