ខ្យល់គរ(fainting) កើតឡើងនៅពេលដែលឈាមដែលទៅចិញ្ចឹមខួរក្បាល (brain) របស់អ្នកមិនគ្រប់គ្រាន់មួយភ្លែត ដែលជាហេតុធ្វើអោយអ្នកបាត់បង់ស្មារតី ។ ការបាតបង់ស្មារតីនេះមានរយៈពេលមិនយូរនោះទេ ។
ខ្យល់គរអាចនឹងមិនលេចចេញជាសញ្ញាអ្វី ឬ បណ្តាលអោយមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ។ ដូច្នេះ, ការព្យាបាលគឺធ្វើអោយអ្នកជំងឺដឹងខ្លួនតាមក្បួនវេជ្ជសាស្ត្របន្ទាន់ (medical emergency) លុះត្រាតែរោគសញ្ញា បានធូរស្រាលគ្រាន់បើ ព្រមទាំងបានដឹងអំពីមូលហេតុរបស់វា ។
ប្រសិនបើអ្នកមានអារម្មណ៍ថាចង់ខ្យល់គរនោះ ចូរអ្នកធ្វើដូចខាងក្រោមនេះ ៖
-ទម្រេតខ្លួន ឬ អង្គុយចុះ. ដើម្បីកាត់បន្ថយគ្រោះថ្នាក់, សូមកុំប្រញាប់ក្រោកឡើងពេក ។
-ដាក់ក្បាលរបស់អ្នកចន្លោះជង្គង់ ប្រសិនបើអ្នកអង្គុយចុះ ។
ប្រសិនបើអ្នកឃើញនរណាម្នាក់ចង់គរ ចូរអ្នកអនុវត្តន៍ដូចតទៅនេះ ៖
-ដាក់អ្នករងគ្រោះអោយសំរាក. ប្រសិនបើអ្នករងគ្រោះនៅដកដង្ហើម, សាកល្បង ធ្វើអោយ ចលនាឈាមហូរទៅកាន់ខួរក្បាលឡើងវិញ (restore blood flow) ដោយការ លើកជើង របស់គាត់អោយខ្ពស់ជាងក្បាល (ប្រហែលជា ៣០ សង់ទីម៉ែត្រ), ប្រសិនបើអាច ។ បន្ធូរខ្សែក្រវ៉ាត់, ខ្សែដៃ, ខ្សែក ឬ សំលៀកបំពាក់ដែលរឹតខ្លួនអ្នករងគ្រោះខ្លាំងពេក ។ ដើម្បីកាត់បន្ថយឳកាសខ្យល់គរ, សូមកុំទាន់អោយគាត់ឆាប់ងើបឡើងពេក ។ ប្រសិនបើអ្នករងគ្រោះមិនអាចដឹងខ្លួនក្នុងរយៈពេល ១ នាទីទេ, សូមទាក់ទងទៅកាន់ភ្នាក់ងារសុខាភិបាល, មន្ទីរពេទ្យ ឬ គ្លីនិកណាមួយភ្លាម ។
-ពិនិត្យមើលខ្យល់ដកដង្ហើម ហើយប្រាកដថាតើគ្មានអ្វីរាំងស្ទះ
-ពិនិត្យមើលសញ្ញាចរន្តឈាមរត់ (signs of circulation) (ដកដង្ហើម , ក្អក ឬ ការធ្វើចលនា) ។ ប្រសិនបើគ្មានទេ, ចាប់ផ្តើមធ្វើចលនាសង្គ្រោះបន្ទាន់ CPR ។ សូមទាក់ទងទៅកាន់ភ្នាក់ងារសុខាភិបាល, មន្ទីរពេទ្យ ឬ គ្លីនិកណាមួយភ្លាម ។ បន្តការធ្វើ CPR រហូតដល់មានជំនួយមកដល់ ឬ អ្នកជំងឺដឹងខ្លួន ឬ អាចដកដង្ហើមបាន ។
ប្រសិនបើអ្នកជំងឺទទួលរងគ្រោះដោយការធ្លាក់ពីលើទីខ្ពស់ណាមួយ ព្រមជាមួយនឹងការបាត់បង់ស្មារតី, ចូរពិនិត្យមើលកន្លែងប៉ះទង្គិច, ស្នាមជាំ ឬ ការដាច់រហែកណាមួយ ។ គ្រប់គ្រងកុំអោយមានការហូរឈាម (control bleeding) ។