ចំណង់ធម្មជាតិនៃការរួមភេទរស់ស្ត្រីមានការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ ។ ជាធម្មតា, ទាប ឬ ខ្ពស់គឺវាដើរព្រមគ្នាជាមួយនឹងការចាប់ផ្តើម ឬ ចុងបញ្ចប់នៃទំនាក់ទំនង, ការផ្លាស់ប្តូរនៃដំណើរជីវិត ដូចជា ការមានផ្ទៃពោះ (pregnancy), ការអស់រដូវ (menopause) និង ជំងឺ (illness) ជាដើម ។ ទោះបីជាយ៉ាងណាក៏ដោយ, ប្រសិនបើអ្នកត្រូវបានរំខានដោយសារចំណង់ផ្លូវភេទមានកំរិតទាប (low sex drive) ឬ ចំណង់ផ្លូវភេទមានការធ្លាក់ចុះ (decreased sex drive), នោះគឺវាអាចបណ្តាលមកពីការផ្លាស់ប្តូររបៀបរបបនៃការរស់នៅ (lifestyle changes) និង បច្ចេកទេសក្នុងការរួមភេទ (sex techniques) ។ ការប្រើប្រាស់ថ្នាំសង្កូវមួយចំនួនក៏អាចជះឥទ្ធិពលដល់បញ្ហានេះផងដែរ ។
ដូច្នេះ, តើចំណង់ផ្លូវភេទមានកំរិតទាប (low sex drive) ចំពោះមនុស្សស្រីគឺជាអ្វី? តាមវេជ្ជសាស្ត្រ, អ្នកអាចនឹងមានបញ្ហា ដែលក្នុងនោះការចង់ធ្វើការរួមភេទរបស់អ្នកមិនសូវសកម្ម (បានន័យថា ហាក់ដូចជាមិនសូវចង់ ឬ មិនចាប់អារម្មណ៍ក្នុងការរួមភេទជាមួយដៃគូ) ជាហេតុធ្វើអោយអ្នកមានអារម្មណ៍សោកសៅ ទុក្ខព្រួយ ។ ប៉ុន្តែ, នេះមិនមែនបានន័យថា អ្នកស្ថិតក្នុងស្ថានភាពបែបនេះ ត្រូវទៅជួបគ្រូពេទ្យនោះទេ ។
ប្រសិនបើអ្នកមិនចង់ធ្វើការរួមភេទ នៅពេលដែលអ្នកគួរតែធ្វើការរួមភេទនោះ, សូមប្រញាប់ពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ។
រោគសញ្ញា
ជាការពិតណាស់, រោគសញ្ញាចម្បងនៃបញ្ហាចំណង់ផ្លូវភេទមានកំរិតទាបនោះគឺ ការមិនសូវចង់ ឬ មិនចង់ធ្វើការរួមភេទ ។ យោងទៅតាមការសិក្សាមួយចំនួនបានអោយដឹងថា ស្ត្រីចំនួន ៤០ ភាគរយ បានត្អួញត្អែរអំពីបញ្ហានេះក្នុងមួយឆាកជីវិតរបស់ពួកគេ ។
នៅពេលណាអ្នកគួរទៅជួបវេជ្ជបណ្ឌិត?
ពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬ អ្នកឯកទេស ប្រសិនបើអ្នកត្រូវបានរំខានដោយបញ្ហានេះ, ទោះបីជាអ្នកពិតជាបានធ្វើការរួមភេទយូរម្តង ឬ បីបួនដងក្នុងមួយអាទិត្យក៏ដោយ ។
មូលហេតុ
ស្ត្រីចង់ធ្វើការរួមភេទគឺអាស្រ័យទៅលើសកម្មភាពទាក់ទងគ្នាទៅវិញទៅមកដែលមានឥទ្ធិពលទៅលើភាពស្និទ្ឋស្នាល ដូចជា កត្តារាងកាយមានសុខភាពល្អ, អារម្មណ៍ល្អ, បទពិសោធន៍ក្នុងការរួមភេទ, ការជឿជាក់, របៀបរបបនៃការរស់នៅ និង ទំនាក់ទំនងក្នុងពេលបច្ចុប្បន្ននេះ ។ ប្រសិនបើអ្នកកំពុងមានបញ្ហានៃស្ថានភាពខាងលើនេះ, នោះគឺវាអាចជះឥទ្ធិពលអាក្រក់ចំពោះចំណង់ការនៃរួមភេទរបស់អ្នក ។ ម្យ៉ាងវិញទៀត, មានកត្តា និង មូលហេតុផ្សេងៗទៀតជាច្រើនដែលធ្វើអោយអ្នកមិនចាប់អារម្មណ៍ក្នុងការរួមភេទ ៖
កត្តារាងកាយ
ជំងឺ, ការផ្លាស់ប្តូររាងកាយ និង ការប្រើប្រាស់ថ្នាំមួយចំនួនអាចធ្វើស្ត្រីជួបប្រទះបញ្ហានេះ ដូចជា ៖
• បញ្ហាជីវិតសិច. ប្រសិនបើអ្នកមានការឈឺនៅពេលរួមភេទ (dyspareunia) ឬ មិនអាចឈានដល់ចំនុចកំពូល (anorgasmia), វាអាចធ្វើអោយរំខានដល់អារម្មណ៍នៃចំណង់រួមភេទរបស់អ្នក
• ជំងឺ. ជំងឺជាច្រើនអាចធ្វើអោយស្ត្រីប្រឈមមុខនឹងបញ្ហាផ្លូវភេទនេះ ដូចជា ជំងឺរលាកសន្លាក់ (arthritis), ជំងឺមហារីក (cancer), ជំងឺទឹកនោមផ្អែម (diabetes), ជំងឺលើសឈាម (high blood pressure), ជំងឺសរសៃឈាមបេះដូង (coronary artery disease) និង ជំងឺសរសៃប្រសាទ (neurological diseases) ។ ភាពគ្មានកូន (infertility) ក៏បានចូលរួមចំណែកធ្វើអោយស្ត្រីមិនសូវចង់រួមភេទផងដែរ, ទោះបីជាបានទទួលការព្យាបាលហើយក៏ដោយ ។
• ការប្រើប្រាស់ថ្នាំព្យាបាល. ការទទួលទានថ្នាំក្រោមវេជ្ជបញ្ជាមួយចំនួន ដូចជា ថ្នាំប្រឆាំងរោគធ្លាក់ចិត្ត (antidepressants), ថ្នាំបញ្ចុះសំពាធឈាម (blood pressure medications) និង ថ្នាំគីមី (chemotherapy drugs) គឺជាពពួកថ្នាំដែលគេដឹងថាអាចសំលាប់តម្រេកតណ្ហាបាន ។ ថ្នាំប្រឆាំងអ៊ីស្តាមីន (antihistamines) ក៏បានចូលរួមចំណែកធ្វើអោយស្ត្រីមានបញ្ហានេះផងដែរ ។
• ជាតិអាល់កុល និង ថ្នាំ. ស្រាតែមួយកែវធ្វើអោយអ្នកមានអារម្មណ៍, ប៉ុន្តែបើទទួលទានវាក្នុងបរិមាណច្រើនពេកនោះ អាចធ្វើអោយចំណង់នៃការរួមភេទរបស់អ្នកមានបញ្ហា ។ ថ្នាំខុសច្បាប់ជាច្រើនទៀតក៏ដូចគ្នា ។
• ការវះកាត់. ការវះកាត់ដែលមានការទាក់ទងទៅនឹងដោះ (breasts) ឬ បំពង់ប្រដាប់បន្តពូជ (genital tract) អាចជះឥទ្ធិពលដល់រូបរាងកាយ, តួនាទី និង ចំណង់ក្នុងការរួមភេទ ។
• ការអស់កំលាំង. ការអស់កំលាំងបន្ទាប់ពីការមើលថែរក្សាឪពុកម្តាយចាស់ជរា ឬ កូនតូចៗអាចធ្វើអោយស្ត្រីមិនសូវចង់រួមភេទ ។
ការផ្លាស់ប្តូរអ័រម៉ូន
ការផ្លាស់ប្តូរនៃកំរិតរបស់អ័រម៉ូនអាចធ្វើអោយមានការផ្លាស់ប្តូរដល់តម្រេកតណ្ហារបស់មនុស្សស្រីក្នុងការចង់រួមភេទ ៖
• ក្រោយអស់រដូវ (menopause). អ័រម៉ូន estrogen ជួយរក្សាសុខភាពនៅតាមជាលិកានៃប្រដាប់ភេទនារី (vaginal tissues) និង ការចាប់អារម្មណ៍ទៅលើសិច ។ ប៉ុន្តែ, កំរិតអ័រម៉ូន estrogen ត្រូវបានធ្លាក់ចុះ ក្នុងអំឡុងពេលការឆ្លងទៅរកភាពអស់រដូវរបាស់នារី (menopause)។ ការធ្លាក់ចុះអ័រម៉ូននេះកាត់បន្ថយចំណាប់អារម្មណ៍ទៅលើសិច និង ធ្វើអោយជាលិកាប្រដាប់ភេទរបស់នារីមានលក្ខណៈស្ងួត ដែលបណ្តាលអោយមានការឈឺចុកចាប់ ឬ មិនសូវសុខស្រួលនៅពេលរួមភេទ ។ ជាមួយគ្នានេះផងដែរ, ស្ត្រីអាចធ្វើអោយមានការធ្លាក់ចុះនៃកំរិតអ័រម៉ូន testosterone, ដែលជំរុញចំណង់ការរួមភេទរបស់ស្ត្រី ។ ទោះបីជាយ៉ាងណាក៏ដោយ, ស្ត្រីជាច្រើនបន្តការពេញចិត្តនឹងជីវិតសិចរបស់ពួកគេអំឡុងពេលអស់រដូវ និងក្រោយពីនោះ , ស្ត្រីមួយចំនួនទៀតមានអារម្មណ៍ថា ហាក់ដូចជាមានអ្វីរារាំងដល់តម្រេកតណ្ហារបស់ពួកគេ អំឡុងពេលមានការផ្លាស់ប្តូរអ័រម៉ូននេះ ។
• ការមានផ្ទៃពោះ និង ការបំបៅដោះកូន. ការផ្លាស់ប្តូរអ័រម៉ូននៅពេលស្ត្រីមានផ្ទៃពោះ, ទើបតែសំរាលបុត្ររួច និង អំឡុងពេលបំបៅដោះកូនអាចកាត់បន្ថយ ចំណង់ក្នុងការរួមភេទ ។ ជាការពិតណាស់, អ័រម៉ូនមិនមែនត្រឹមតែជាកត្តានៃការធ្វើអោយមានភាពស្និទ្ឋស្នាលអំឡុងពេលនេះទេ ។ ការអស់កំលាំង, ការផ្លាស់ប្តូររូបរាងកាយ និង សម្ពាធទៅលើការពរពោះក៏ធ្វើអោយស្ត្រីមានបញ្ហានេះផងដែរ ។
មូលហេតុចិត្តសាស្ត្រ
បញ្ហារបស់អ្នកមិនគ្រាន់តែមកពីបញ្ហាសុខភាពរាងកាយ ឬ ជីវសាស្ត្រអោយពិតប្រាកដនោះទេ ។ មានមូលហេតុចិត្តសាស្ត្រជាច្រើនទៀត ដែលបណ្តាលអោយចំណង់ផ្លូវភេទរបស់ស្ត្រីចុះខ្សោយ ដូចជា ៖
• បញ្ហាសុខភាពផ្លូវចិត្ត ដូចជា ការថប់អារម្មណ៍ ឬ ការធ្លាក់ទឹកចិត្ត
• ស្ត្រេស ដូចជា ការស្ត្រេសនឹងបញ្ហាថវិការក្នុងគ្រួសារ ឬ នៅកន្លែងការងារជាដើម
• រូបរាងរបស់ខ្លួនឯងមិនស្អាត ឬ សង្ហារ
• គ្មានទំនុកចិត្ត ឬ ការគោរពលើខ្លួនឯង
• ធ្លាប់មានប្រវត្តិត្រូវគេរំលោភបំពានលើផ្លូវកាយ ឬ ផ្លូវភេទ ។
បញ្ហាទំនាក់ទំនងមានការរង្គោះរង្គើរ
សំរាប់ស្ត្រីជាច្រើន, ភាពស្និទ្ឋស្នាលផ្នែកអារម្មណ៍គឺជាការចាប់ផ្តើមមួយដ៏សំខាន់ក្នុងការធ្វើអោយជីវិតសិចមានភាពស្និទ្ឋស្នាល និង ចង់រួមភេទ ។ ដូច្នេះ, ប្រសិនបើទំនាក់ទំនងស្នេហារវាងអ្នក និង ដៃគូរបស់អ្នកមានបញ្ហារង្គោះរង្គើរគឺជាកត្តាចំបងមួយដែលធ្វើអោយអ្នកមិនសូវចង់ធ្វើការរួមភេទ ។ ចំណង់ផ្លូវភេទចុះខ្សោយអាច
បណ្តាលមកពីបញ្ហាដែលអ្នកកំពុងជួបប្រទះ ដូចជា ៖
• ខ្វះទំនាក់ទំនង ឬ ភាពស្និទ្ឋស្នាលជាមួយដៃគូរបស់អ្នក
• ជំលោះទាស់ទែងគ្នាមិនទាន់បានដោះស្រាយរួចស្រេច
• ការប្រាស្រ័យទាក់ទងរឿងផ្លូវភេទមិនសូវល្អ និង ហាក់ដូចជាមិនសូវត្រូវការ
• ដំណើរផិតក្បត់ ឬ ការទុកចិត្តលើគ្នាត្រូវបានប្រេះស្រាំ ។