ការប៉ះពាល់ផ្សែងបារីគឺជាកត្តាហានិភ័យមួយសំរាប់ការគាំងបេះដូង។ វាត្រូវបានគេគិតថា សារធាតុគីមីនៅក្នុងផ្សែងបារីអាចប៉ះពាល់ទៅលើស្រទាប់នៃសរសៃឈាមអារទែ, ដែលនេះបណ្តាលអោយសរសៃឈាមអារទែរលាក។ ការរលាកនេះអាចធ្វើអោយសរសៃឈាមអារទែត្បៀត, បង្កើននូវហានិភ័យនៃការមានការគាំងបេះដូង។

ការដកដង្ហើមដែលស្រូបយកផ្សែងបារីអាចបណ្តាលអោយកោសិកាឈាមដែលទទួលខុសត្រូវនៃកំនកឈាម(ប្ល៉ាកែត)បង្កើននូវចំនួន, ដែលអាចធ្វើអោយឈាមឆាប់កកផងដែរ។ ប្ល៉ាកែតច្រើនអាចបណ្តាលអោយឈាមកកដែលអាចបង្អាក់នូវលំហូរឈាមក្នុងសរសៃឈាមអារទែ, ដែលបណ្តាលអោយមានការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
វាក៏លេចឡើងផងដែរថា អត្រានៃការគាំងបេះដូងនឹងថយចុះនៅតំបន់មួយចំនួនបន្ទាប់ពីតំបន់ទាំងនោះដាក់ចេញបំរាម”គ្មានផ្សែងបារី”។ ប្រសិនបើអ្នកជក់បារី, មធ្យោបាយដែលល្អបំផុតដើម្បីបន្ថយនូវហានិភ័យនៃការគាំងបេះដូងគឺឈប់ជក់វាតែម្តង។ ប្រសិនបើអ្នកនៅជិតអ្នកជក់បារីជាប្រចាំ, សូមលើកទឹកចិត្តពួកគេអោយពួកគេឈប់ជក់ ឬជក់នៅកន្លែងដែលបន្ថយនូវផ្សែងបារីទៅអ្នកដែលបានដកដង្ហើមចូល។ ជាពិសេស នេះជារឿងសំខាន់ថាតើអ្នកធ្លាប់មានការគាំងបេះដូងពីមុន ឬធ្លាប់ត្រូវបានគេធ្វើរោគវិនិច្ឆ័យដោយមានជំងឺបេះដូងដែរឬទេ។