ភាពស្លេកស្លាំងគឺជាលក្ខខ័ណ្ឌមួយដែលអ្នកមិនមានកោសិកាគ្រាប់ឈាមក្រហមគ្រប់គ្រាន់ដែលមានសមត្ថភាពក្នុងការចាប់យកអុកស៊ីសែនគ្រប់គ្រាន់ទៅកាន់ជាលិការបស់អ្នក។ មានការស្លេកស្លាំងអាចធ្វើអោយអ្នកមានអារម្មណ៍អស់កម្លាំង។

មានទំរង់ច្រើននៃភាពស្លេកស្លាំង, ប្រភេទនីមួយៗគឺមានមូលហេតុផ្ទាល់របស់វា។ ភាពស្លេកស្លាំងអាចមានមួយរយៈ ឬមានយូរ និងវាអាចមានពីតិចតួចទៅធ្ងន់ធ្ងរ។វាអាចគ្រាន់តែកើតមានបណ្តោះអាសន្នឬយូរទៅមុខទៀត។វាអាចស្រាលឬធ្ងន់ធ្ងរផងដែរ។
សូមជួបគ្រូពេទ្យប្រសិនបើអ្នកសង្ស័យថាអ្នកមានភាពស្លេកស្លាំងពីព្រោះភាពស្លេកស្លាំងអាចជារោគសញ្ញានៃជំងឺធ្ងន់ៗមួយចំនួន។ អ្នកអាចបង្ការភាពស្លេកស្លាំងដោយការបរិភោគអាហារផ្សេងៗដែលល្អសម្រាប់សុខភាព។
រោគសញ្ញា
រោគសញ្ញាផ្សេងគ្នាអាស្រ័យទៅនឹងមូលហេតុនៃភាពស្លេកស្លាំង, ប៉ុន្តែវាអាចរួមមានៈ
-អស់កម្លាំង
-ស្បែកស្លេក
-បេះដូងលោតញាប់ ឬមិនទៀងទាត់
-ដកដង្ហើមញាប់ៗ
-ឈឺទ្រូង
-ធីងធោង
-បញ្ហាលើការយល់ដឹង
-ត្រជាក់ចុងដៃ និងចុងជើង
-ឈឺក្បាល
ជាដំបូង, ភាពស្លេកស្លាំងអាចជារឿងតូចតាចដែលវាមិនត្រូវបានគេចាប់អារម្មណ៍។ ប៉ុន្តែរោគសញ្ញានឹងកើនឡើងទៅតាមភាពស្លេកស្លាំងដែលធ្ងន់ទៅៗ។ នៅពេលណាដែលទៅជួបនឹងគ្រូពេទ្យសូមធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យប្រសិនបើអ្នកមានអារម្មណ៍ថាអស់កម្លាំងដោយមិនមានមូលហេតុ។ ភាពស្លេកស្លាំងមួយចំនួន ដូចជាស្លេកស្លាំងដោយសារខ្វះជាតិដែក គឺជារឿងទូទៅបំផុត។ ការអស់កម្លាំងមានមូលហេតុជាច្រើនក្រៅពីភាពស្លេកស្លាំង, ដូចនេះកុំសន្មត់ជាមុនថាប្រសិនបើអ្នកអស់កម្លាំង, គឺត្រូវជាការស្លេកស្លាំងអោយសោះ។
មនុស្សមួយចំនួនបានសិក្សាថាអេម៉ូក្លូប៊ីនរបស់ពួកគេទាបដែលបង្ហាញថាជាភាពស្លេកស្លាំង, នៅពេលដែលពួកគេទៅបរិច្ចាកឈាម។ អេម៉ូក្លូប៊ីនទាបអាចជាបញ្ហាបណ្តោះអាសន្តមួយដែលអាចកែតម្រូវវិញដោយការញុំាអាហារដែលសំបូរដោយជាតិដែកបន្ថែម ឬលេបប្រភេទវីតាមីនជាច្រើនដែលផ្សំឡើងដោយជាតិដែក។ ទោះជាយ៉ាងណាក៏ដោយ, វាអាចជារោគសញ្ញានៃការគំរាមកំហែងនៃការបាត់បង់ឈាមនៅក្នុងខ្លួនរបស់អ្នកដែលអាចបណ្តាលអោយអ្នកកង្វះនូវជាតិដែក។ ប្រសិនបើអ្នកត្រូវបានគេប្រាប់ថា អ្នកមិនបានបរិច្ចាកឈាមទេដោយសារតែអេម៉ូក្លូប៊ីនទាប, សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យ។
មូលហេតុ
ភាពស្លេកស្លាំងកើតមានឡើងនៅពេលដែលឈាមរបស់អ្នកមានកោសិកាឈាមក្រហាមគ្រប់គ្រាន់។ នេះអាចជាលទ្ធផលប្រសិនបើៈ
-ខ្លួនរបស់អ្នកមិនបានបង្កើតនូវកោសិកាគ្រាប់ឈាមក្រហមគ្រប់គ្រាន់
-ការហូរឈាមបណ្តាលអោយអ្នកបាត់បង់នូវគ្រាប់ឈាមក្រហមហួសពីសមត្ថភាពរាងកាយផលិតជំនួសវិញ
-ខ្លួនរបស់អ្នកបំផ្លាញគ្រាប់ឈាមក្រហម
តើកោសិកាគ្រាប់ឈាមក្រហមធ្វើអ្វី0x017d7
ខ្លួនរបស់អ្នកបង្កើតប្រភេទបីនៃគ្រាប់ឈាម គឺកោសិកាគ្រាប់ឈាម សដើម្បី ប្រឆាំង នឹង ការឆ្លងរបស់មេរោគ, ប្លាកែត(platelets)ដើម្បីជួយអោយឈាមកក និងកោសិកា គ្រាប់ ឈាមក្រហមដើម្បីចាប់យកអុកស៊ីសែនទៅក្នុងខ្លួនរបស់អ្នក។
កោសិកាគ្រាប់ឈាមក្រហមផ្សំឡើងដោយអេម៉ូក្លូប៊ីន គឺពណ៌ក្រហម, ជាប្រូតេអ៊ីន សំបូរ ដោយជាតិដែកដែលផ្តល់អោយឈាមមានពណ៌ក្រហម។ អេម៉ូក្លូប៊ីនជំរុញអោយ កោសិកា គ្រាប់ឈាមក្រហមចាប់យកអុកស៊ីសែនពីសួតរបស់អ្នកទៅគ្រប់ផ្នែកទាំងអស់នៃខ្លួនរបស់អ្នក និងចាប់យកឧស្ម័នកាបូនីចពីផ្នែកដទៃទៀតនៃខ្លួនរបស់អ្នកទៅសួតដែល វា អាច ត្រូវ បានដកដង្ហើមចេញ។
កោសិកាឈាមភាគច្រើនរួមមានកោសិកាគ្រាប់ឈាមក្រហម ត្រូវបានផលិតជាទៀង ទាត់នៅក្នុងខួរឆ្អឹងខ្នង។ ដើម្បីផលិតនូវអេម៉ូក្លូប៊ីន និងកោសិកាគ្រាប់ឈាមក្រហម, ខ្លួន របស់អ្នកត្រូវការដែក, វីតាមីន B-12, folate និងសារធាតុចិញ្ចឹមដទៃទៀតពីអាហារដែលអ្នកបរិភោគ។
មូលហេតុនៃប្រភេទទូទៅនៃភាពស្លេកស្លាំង
ប្រភេទទូទៅនៃភាពស្លេកស្លាំង និងមូលហេតុរួមមានៈ
-ស្លេកស្លាំងដោយសារខ្វះជាតិដែកៈ ស្លេកស្លាំងដោយសារខ្វះ ជាតិដែក ត្រូវបានបង្ក ឡើង ដោយសារកង្វះនៃកត្តាជាតិដែកនៅក្នុងខ្លួនរបស់អ្នក។ ខួរឆ្អឹងខ្នងរបស់អ្នកត្រូវការដែក ដើម្បីបង្កើតអេម៉ូក្លូប៊ីន។ គ្មានជាតិដែកគ្រប់គ្រាន់, ខ្លួនរបស់អ្នកមិនអាចផលិតអេម៉ូក្លូប៊ីន បានគ្រប់គ្រាន់សំរាប់កោសិកាគ្រាប់ឈាមក្រហមបានគ្រប់គ្រាន់នោះទេ។
-ស្លេកស្លាំងដោយសារខ្វះវីតាមីនៈ បន្ថែមពីលើដែក, ខ្លួនរបស់អ្នកត្រូវការវីតាមីន folate និងវីតាមីន B-12ដើម្បីផលិតគ្រប់គ្រាន់នៃចំនួននៃគ្រាប់ឈាមក្រហមដែលមានសុខភាព។ ចំណីអាហារដែលខ្វះនូវវីតាមីនទាំងនេះ និងសារធាតុចិញ្ចឹមសំខាន់ដទៃទៀតអាចបណ្តាលអោយថយចុះការផលិតកោសិកាគ្រាប់ឈាមក្រហម។ បន្ថែមពីលើនេះទៅទៀត, មនុស្សមួយចំនួនអាចទទួលវីតាមីន B-12បានគ្រប់គ្រាន់ ប៉ុន្តែខ្លួនរបស់ពួកគេមិនអោយវីតាមីនមានដំនើរការបាន។ នេះក៏អាចនាំអោយមានភាពស្លេកស្លាំងដោយសារខ្វះវីតាមីនផងដែរ។
-ស្លេកស្លាំងនៃជំងឺរុំារ៉ៃៈ ជំងឺរុំារ៉ៃមួយចំនួន ដូចជាជំងឺមហារីក, ជំងឺអេដស៍, ជំងឺរលាកសន្លាក់, ជំងឺ Crohn និងជំងឺរលាករុំារ៉ៃដទៃទៀត អាចបង្អាក់នូវការផលិតនៃកោសិកាគ្រាប់ឈាមក្រហមដែលលទ្ធផលអោយជាស្លេកស្លាំងរុំារ៉ៃ។ ជំងឺខ្សោយតម្រងនោមអាចនាំអោយស្លេកស្លាំងផងដែរ។
-ស្លេកស្លាំងបណ្តាលមកពីខួរឆ្អឹង (aplastic anemia): នេះជារឿងកម្រនឹងមានណាស់, ជាការស្លេក ស្លាំងដែលគំរាម កំហែងដល់ អាយុ ជីវិត។វាត្រូវបានបង្កឡើងដោយសារការថយចុះនូវសមត្ថភាពនៃខួរឆ្អឹងខ្នងដើម្បីផលិតនៃកោសិកាគ្រាប់ឈាមក្រហម។ មូលហេតុនៃការស្លេកស្លាំងនេះរួមមាន ការឆ្លង មេរោគ, ថ្នាំ និងជំងឺអូតូអ៊ុយម៊ីន។
-ស្លេកស្លាំងដែលត្រូវបានទាក់ទងនឹងជំងឺនៃខួរឆ្អឹងខ្នងៈ ជំងឺមួយចំនួនដូច ជាជំងឺ មហារីកឈាម(leukemia)អាចបណ្តាលអោយមានភាពស្លេកស្លាំងដោយសារការប៉ះពាល់ទៅនឹងការផលិតឈាមនៅក្នុងខួរឆ្អឹងខ្នងរបស់អ្នក។
-ស្លេកស្លាំងដោយសារការបែកគ្រាប់ឈាមៈ ការស្លេកស្លាំងទាំងនេះកើតមាននៅពេលដែលកោសិកាគ្រាប់ឈាមក្រហមត្រូវបានបំផ្លាញលឿនជាងខួរឆ្អឹងខ្នងផលិតដើម្បីបំពេញ។ ជំងឺគ្រាប់ឈាមមួយចំនួនអាចបណ្តាលអោយមានការកើនឡើងនៃការបំផ្លាញកោសិកាគ្រាប់ឈាមក្រហម។ ស្លេកស្លាំងដោយសារការបែកគ្រាប់ឈាមអាចត្រូវបានតពូជ ឬអ្នកអាចវិវត្តភាពស្លេកស្លាំងនេះទៅថ្ងៃក្រោយនៃជីវិតរបស់អ្នក។
-ស្លេកស្លាំងផ្សេងទៀតប៉ុន្តែកម្រមាន
កត្តាហានិភ័យ
កត្តាទាំងនេះនាំអោយអ្នកកើនឡើងនៃហានិភ័យនៃភាពស្លេកស្លាំងៈ
-ចំណីអាហារដែលខ្វះនូវវីតាមីនៈ ជ្រើសរើសអាហារដែលថយចុះនៃជាតិដែក, វីតាមីន B-12 និង វីតាមីនfolateបង្កើននូវហានិភ័យនៃភាពស្លេកស្លាំង។
-ជំងឺពោះវៀនៈ មានជំងឺពោះវៀនដែលប៉ះពាល់ទៅនឹងការស្រូប នៃសារធាតុចិញ្ចឹមក្នុង ពោះវៀនតូច ដូចជាជំងឺ Crohn និងជំងឺ celiac នាំអោយអ្នកមានហានិភ័យ នៃការស្លេក ស្លាំង។ ការវះកាត់ចោលផ្នែកណាមួយនៃពោះវៀនតូចដែលសារជាតិចិញ្ចឹម ត្រូវបាន ស្រូបអាចនាំកង្វះនូវសារជាតិចិញ្ចឹម និងនាំអោយស្លេកស្លាំង។
-ការមករដូវៈ ជាទូទៅ, ចំពោះស្ត្រីដែលមិនទាន់អស់រដូវមានហានិភ័យខ្ពស់ក្នុង ការកើតមានភាពស្លេកស្លាំងទៅនឹងការខ្វះជាតិដែកជាងបុរស និងស្ត្រីដែលក្រោយ អស់រដូវ។ នេះដោយសារតែការមករដូវបណ្តាលអោយបាត់បង់នូវកោសិកាគ្រាប់ ឈាមក្រហម។
-មានផ្ទៃពោះ: ប្រសិនបើអ្នកមានផ្ទៃពោះ, អ្នកមានការកើនឡើងហានិភ័យ នៃការស្លេក ស្លាំងដោយសារខ្វះជាតិដែកដោយសារខ្លួនអ្នកមានការប្រើប្រាស់ជាតិដែកកាន់តែច្រើនដើម្បីផលិតឈាមម្តាយផងនិងកូនផង។
-ជំងឺរុំារ៉ៃៈ ឧទាហរណ៍ ប្រសិនបើអ្នកមានជំងឺមហារីក, ខ្សោយតម្រងនោម ឬថ្លើម ឬជំងឺរុំារ៉ៃដទៃទៀត, អ្នកអាចជួបនឹងគ្រោះថ្នាក់ដែលត្រូវ បានគេហៅថា ការស្លេកស្លាំងនៃ ជំងឺរុំារ៉ៃ។ លក្ខខ័ណ្ឌទាំងនេះអាចនាំងអោយខ្វះនូវកោសិកាគ្រាប់ឈាមក្រហម។ ការបាត់បង់ឈាមយឺតៗ និងរុំារ៉ៃពីដំបៅឬប្រភពផ្សេងទៀតនៃខ្លួនរបស់អ្នកអាចបន្ថយនូវការស្តុកទុកជាតិដែកនៅក្នុងខ្លួនរបស់អ្នក ដែលនាំអោយមានការស្លេកស្លាំងដោយសារខ្វះជាតិដែក។
-ប្រវត្តិគ្រួសារៈ ប្រសិនបើគ្រួសាររបស់អ្នកមានប្រវត្តិវៃការសេ្លកស្លាំងជាតំនរពូជដូចជាស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងកណ្តៀវ, អ្នកអាចមានហានិភ័យខ្ពស់។
-កត្តាដទៃទៀតៈ ប្រវត្តិនៃជំងឺឆ្លងមួយចំនួន, ជំងឺឈាម និងជំងឺអូតូអ៊ុយម៊ីន, សំដែងជាសារ ជាតិគីមីដែលពុល និងការប្រើប្រាស់នៃថ្នាំមួយចំនួនអាចប៉ះពាល់ ដល់ការផលិត នៃ កោសិកាគ្រាប់ឈាមក្រហម និងនាំអោយមានភាពស្លេកស្លាំង។
ផលលំបាក
បើមិនបានព្យាបាល, ភាពស្លេកស្លាំងអាចនាំអោយមានផលលំបាកជាច្រើនដូចជាៈ
-អស់កម្លាំងខ្លាំង: នៅពេលដែលភាពស្លេកស្លាំងគឺធ្ងន់ធ្ងរខ្លាំង, អ្នកអាចអស់កម្លាំង ដែល អ្នកមិនអាចបំពេញការងារប្រចាំថ្ងៃបាន។ អ្នកអាចមានការអស់កម្លាំងខ្លាំងក្នុងការធ្វើការ ឬលេងអ្វី។
-ជំងឺបេះដូងៈ ភាពស្លេកស្លាំងអាចនាំអោយបេះដូងលោតញាប់ និងមិនប្រក្រតី គឺចង្វាក់ បេះដូងមិនប្រក្រតី(arrhythmia)។ បេះដូងរបស់អ្នកត្រូវតែច្របាច់ឈាមបន្ថែមដើម្បីបំពេញ សំរាប់ការខ្វះអុកស៊ីសែននៅក្នុងឈាមនៅពេលដែលមានភាពស្លេកស្លាំង។ នេះអាចនាំ មានការខ្សោយបេះដូងដែលបន្សល់ឈាមច្រើន។
-ស្លាប់ៈ ការស្លេកស្លាំងដោយសារតំនរពូជមួយចំនួន ដូចជាការស្លេកស្លាំងដោយសារកោសិការាងកណ្តៀវ អាចធ្ងន់ធ្ងរ និងនាំអោយមានផលលំបាកដល់គំរាមកំហែងដល់អាយុជីវិត។ ការបាត់បង់ឈាមច្រើនលឿនលទ្ធផលជាការស្លេកស្លាំងភ្លាមៗ និងធ្ងន់ និងនាំអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។