នៅប្រទេសកម្ពុជា ទំពាំងបារាំង មិនសូវជាសម្បូរណាស់ណាទេ ដោយសារវាជាប្រភេទនៃដំណាំថ្មីមួយ។ ទំពាំងបារាំង ជាប្រភេទនៃបន្លែដែលអាចយកទៅច្នៃធ្វើជាម្ហូបបានច្រើនមុខ ហើយកំពុងទទួលបានការពេញនិយមគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាធ្លាប់ទទួលទាន ប៉ុន្តែអ្នកដែលចាប់អារម្មណ៍ដឹងអំពីអត្ថប្រយោជន៍របស់បន្លែនេះចំពោះសុខភាពឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីមូលហេតុគួរឲ្យភ្ញាក់ផ្អើលដែលអ្នកគួរចាប់ផ្ដើមទទួលទានទំពាំងបារាំង ៖
១. ជួយទប់ស្កាត់ជំងឺពុកឆ្អឹង
ទំពាំងបារាំង ជាប្រភពដ៏ប្រសើរនៃវីតាមីន K ដែលមានប្រសិទ្ធិភាពជួយរក្សាសុខភាពឆ្អឹងរឹងមាំ និងថែមទាំងបង្កើនការស្រូបយកនូវជាតិកាល់ស្យូមទៀតផង។ ដូច្នេះទំពាំងបារាំង គឺជាជម្រើសនៃអាហារដ៏ប្រសើរ ដើម្បីទប់ស្កាត់បញ្ហានៃជំងឺពុកឆ្អឹង។
២. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ
តាមរយៈបរិមាណនៃជាតិសសៃដែលមានផ្ទុក ការទទួលទានទំពាំងបារាំងជាប្រចាំ គឺប្រសើរណាស់ក្នុងការជួយគ្រប់គ្រងចលនានៃពោះវៀន និងកម្ចាត់ទប់ស្កាត់បញ្ហាទល់លាមក។ ជាតិសសៃក៏ជួយលើកកម្ពស់ការរំលាយអាហារត្រឹមត្រូវ ក៏ដូចជារក្សា និងបង្កើនបាក់តេីល្អៗក្នុងពោះវៀន។ អ្នកជំនាញជាច្រើនបានឲ្យដឹងថា របបអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
៣. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ការទទួលទានទំពាំងបារាំងជាប្រចាំ ក៏មានប្រសិទ្ធិភាពអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកដ៏សាហាវបានផងដែរ។ នោះក៏ព្រោះតែបន្លែនេះមានសារធាតុស៊ុលផួរិចដែលជួយទប់ស្កាត់ជាតិពុលដែលបង្កជំងឺមហារីក និងទប់ស្កាត់ការរលាកផ្សេងៗដែលផ្សារភ្ជាប់ទៅនឹងការវិវត្តនៃជំងឺមហារីក។
៤. ទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃការសម្រាលកូនមុនកំណត់
ស្ត្រីមានផ្ទៃពោះ គួរដាក់បញ្ចូលទំពាំងបារាំងក្នុងរបបអាហារ។ បន្លែនេះមានផ្ទុកសម្បូរទៅដោយជាតិ folate ដែលជាសារធាតុចិញ្ចឹមជួយទប់ស្កាត់ការសម្រាលកូនមុនកំណត់។ លើសពីនេះទៅទៀត ការរួមបញ្ចូលទំពាំងបារាំង ក៏ជួយទប់ស្កាត់អាការៈទល់លាមកដែលជាបញ្ហាមួយងាយនឹងកើតឡើងចំពោះស្ត្រីមានផ្ទៃពោះផងដែរ។
៥. បង្កើនសុខភាពភ្នែក
វីតាមីន A នៅក្នុងទំពាំងបារាំង គឺជាសារធាតុអុកស៊ីតកម្មមួយដែលមានអត្ថប្រយោជន៍ណាស់សម្រាប់សុខភាពភ្នែក។ វីតាមីន A មានប្រសិទ្ធិភាពជួយទប់ស្កាត់ការបំផ្លាញដល់រ៉េទីនភ្នែក ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺភ្នែកផ្សេងៗផងដែរ៕