ជំងឺរលាកថ្លើមប្រភេទ Aជាជាការឆ្លងមេរោគទៅថ្លើមខ្ពស់ដែលត្រូវ បានបង្កឡើង ដោយវី រុសរលាកថ្លើម A។ វីរុសជំងឺរលាកថ្លើមប្រភេទ Aជាប្រភេទនៃមេរោគថ្លើមមួយដែលបណ្តាលអោយមានការរលាក ដែលប៉ះពាល់ទៅលើមុខងារសមត្ថភាពនៃថ្លើម។
អ្នកអាចមានការកើតជំងឺរលាកថ្លើមប្រភេទ Aនេះពីអាហារ ឬទឹកដែលមិនស្អាត ឬមានការជិតស្និទ្ធជាមួយនរណាម្នាក់ដែលបានឆ្លងមេរោគថ្លើមប្រភេទនេះរួចហើយ។ ក្នុងករណីស្រាលនៃជំងឺរលាកថ្លើមប្រភេទ Aមិនតម្រូវអោយមានការព្យាបាល និងមនុស្សភាគច្រើនដែលត្រូវបានឆ្លងគឺអាចជាសះស្បើយវិញដោយគ្មានការខូចខាតថ្លើមនោះទេ។
ការអនុវត្តនូវអនាម័យដែលស្អាតរួមមានការសំអាតដៃជាញឹកញាប់គឺជាមធ្យោបាយមួយដែលល្អបំផុតដើម្បីការពារប្រឆាំងទៅនឹងការរលាកថ្លើមប្រភេទ Aនេះ។ វ៉ាក់សាំងដែលមានប្រសិទ្ធភាពគឺមានហើយចំពោះអ្នកដែលមានហានិភ័យខ្ពស់។
រោគសញ្ញា
រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ Aដែលជាក់លាក់មិនចេញនោះទេរហូតដល់អ្នកមានវីរុសនោះជាច្រើនខែ។ រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ Aនេះរួមមានៈ
-អស់កម្លាំង
-ចង្អោរ និងក្អួត
-ឈឺពោះ ឬពោះមិនស្រួល ជាពិសេសនៅតំបន់ថ្លើមគឺផ្នែកខាងស្តាំ ខាងក្រោមឆ្អឹងជំនី
-អត់ចង់ញុំាអី
-គ្រុនក្តៅតិចតួច
-ទឹកនោមក្រម៉ៅ
-ឈឺសាច់ដុំ
-រមាស់
-លឿងស្បែក និងភ្នែក
រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ Aជាធម្មតាមានរយៈពេលយ៉ាងឆាប់២ខែ ប៉ុន្តែយ៉ាង យូរបំផុត៦ខែ។ មិនសុទ្ធតែគ្រប់គ្នាដែលមានជំងឺរលាកថ្លើមប្រភេទ Aនេះវិវត្តនូវរោគ សញ្ញានោះទេ។
នៅពេលណាដែលទៅជួបនឹងគ្រូពេទ្យ
សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យប្រសិបើអ្នកមានរោគសញ្ញាដែលធ្វើអោយអ្នកព្រួយបារម្ភ។ ប្រសិនបើអ្នកដឹងខ្លួនថាប្រឈមនឹងមជ្ឈដ្ឋានមានជំងឺរលាកថ្លើមប្រភេទ Aហើយ, អ្នកអាចបង្ការការឆ្លងនេះដោយការចាក់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ A ឬការព្យាបាលដោយimmunoglobinក្នុងរយៈពេល២សប្តាហ៍។ សូមសួរទៅគ្រូពេទ្យ ឬផ្នែក សុខភាព ប្រចាំតំបន់អំពីការទទួលការចាក់វ៉ាក់សាំងជំងឺថ្លើមប្រភេទ Aនេះប្រសិនបើៈ
-ភោជនីយដ្ឋានដែលអ្នកបានទៅញុំថ្មីៗបានធ្វើរបាយការណ៍ថាមានផ្ទុះនូវ ជំងឺ រលាក ថ្លើមប្រភេទ Aនេះ
-អ្នកដែលជិតស្និទ្ធជាមួយអ្នកដូចជាអ្នករស់នៅជាមួយអ្នក ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកថ្លើមប្រភេទ A
-អ្នកបានរួមភេទថ្មីៗនេះជាមួយអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ A
-អ្នកបានចែករំលែកថ្នាំចាក់ជាមួយអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ A
មូលហេតុ
ជំងឺរលាកថ្លើមប្រភេទ Aត្រូវបានបង្កឡើងដោយការឆ្លងមេរោគវីរុសថ្លើមប្រភេទ Aនេះ។ វីរុសនេះជាធម្មតាត្រូវបានរាលដាលនៅពេលដែលមនុស្សម្នាក់បានទទួលទាននូវអាហារដែលមានបញ្ហា។ វីរុសថ្លើម Aនេះឆ្លងទៅកោសិកាថ្លើម និងធ្វើអោយរលាក។ ការរលាកអាចធ្វើអោយមុខងាររបស់ថ្លើមខ្សោយ និបណ្តាលអោយមានរោគសញ្ញាផ្សេងៗនៃជំងឺរលាកថ្លើមប្រភេទ Aនេះ។
វីរុសថ្លើមប្រភេទ Aនេះអាចត្រូវបានចម្លងតាមមធ្យោបាយជាច្រើនដូចជាៈ
-នៅពេលដែលអ្នកញុំអាហារដោយមិនបានប្រុងប្រយ័ត្នក្នុងការលាង ដៃបន្ទាប់ ពីចូលបន្ទប់ទឹក
-ផឹកទឹកដែលមិនស្អាត
-ញុំត្រីឆៅពីទឹកដែលគគ្រេចដោយសារទឹកលូរ
-មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលត្រូវបានឆ្លងសូម្បីតែអ្នកនោះមិនមាន រោគសញ្ញាក៏ដោយ
-រួមភេទជាមួយអ្នកដែលមានវីរុស A
-ទទួលការបញ្ចូលឈាមជាមួយឈាមដែលឆ្លងមេរោគ, នេះជាករណីកម្រ។
កត្តាហានិភ័យ
អ្នកនឹងកើនឡើងនូវហានិភ័យនៃជំងឺរលាកថ្លើមប្រភេទ Aនេះប្រសិន បើអ្នកៈ
-ធ្វើដំនើរ កំសាន្ត ឬធ្វើការក្នុងតំបន់ដែលមានអត្រានៃជំងឺរលាកថ្លើមប្រភេទ Aនេះខ្ពស់
-បុរសដែលរួមភេទជាមួយបុរស
-ប្រើគ្រឿងញៀនដោយចាក់ឬក៏ដោយមិនចាក់
-រស់នៅជាមួយអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ A
-ធ្វើការនៅកន្លែងដែលអ្នកអាចត្រូវបានដឹងទៅនឹងវីរុស
ផលវិបាក
-បន្តមានរោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ
មួយចំនួនតូចនៃអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ Aនឹងបន្តមានរោគសញ្ញានៃការឆ្លង មេរោគនេះរយៈពេលជាច្រើនសប្តាហ៍។ ចំពោះអ្នកទាំងអស់នោះ, រោគសញ្ញានៃជំងឺរលាក ថ្លើមប្រភេទ Aអាចបាត់ទៅវិញ និងបន្ទាប់មកមានឡើងវិញនូវប៉ុន្មានសប្តាហ៍ក្រោយ។ ដូចនេះហើយរោគសញ្ញានៃជំងឺនេះកើតមានឡើងក្នុងរយៈពេលមួយយូរ, ទំរង់នៃជំងឺរលាក ថ្លើមប្រភេទ Aនេះគឺមិនធ្ងន់ធ្ងរជាងជំងឺរលាកថ្លើមប្រភេទ Aដែលបណ្តាលអោយ មានរោគ សញ្ញាធម្មតា។
-ជំងឺខ្សោយថ្លើមស្រួចស្រាល
ក្នុងករណីកម្រ, ជំងឺរលាកថ្លើមប្រភេទ Aបណ្តាលអោយមានការខ្សោយថ្លើមស្រួច ស្រាលដែលជាការបាត់បង់នូវមុខងារនៃថ្លើមដែលកើតមាន ឡើងភ្លាមៗ។ អ្នកដែលមានហានិភ័យខ្ពស់បំផុតនៃផលវិបាកនេះរួមមានអ្នកដែលមានជំងឺថ្លើមរុំារ៉ៃ និងអ្នកមានវ័យចំណាស់។ ជំងឺខ្សោយថ្លើមស្រួចស្រាលតម្រូវអោយសំរាក នូវមន្ទីរ ពេទ្យសំរាប់ធ្វើការតាមដាន និងព្យាបាល។ ក្នុងករណីមួយចំនួន, អ្នកដែល មាន ការខ្សោយថ្លើមស្រួចស្រាលតម្រូវអោយមានការប្តូរថ្លើម។
ការបង្ការ
សូមពិចារណាក្នុងការចាក់វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទ Aវ៉ាក់សាំងការពារជំងឺថ្លើមប្រភេទ Aអាចការពារការឆ្លងពីវីរុសបាន។ វ៉ាក់សាំងនេះត្រូវបានអោយក្នុង២កម្រិតយ៉ាងជាក់លាក់ ជាមួយនឹងកំរិតថ្នាំដែលផ្តល់អោយ៦ខែបន្ទាប់ពីបានទទួលវ៉ាក់សាំងនៅលើកដំបូង។ មជ្ឈមណ្ឌលសំរាប់ការពារ និងពិនិត្យជំងឺបានណែនាំអោយបុគ្គលទទួលបានការចាក់វ៉ាក់សាំងនេះ:
-គ្រប់កុមារទាំងអស់ដែលមានអាយុ១ឆ្នាំ ឬក្មេងដែលមានអាយុលើសជាង នឹងដែលមិន ទាន់បានទទួលនូវការចាក់វ៉ាក់សាំងនេះនៅអាយុ១ឆ្នាំ
-អ្នកធ្វើការនៅមន្ទីរពិសោធន៍ដែឡអាចប៉ះពាល់ទៅនឹងអ្នកដែលកើតជំងឺរលាកថ្លើមប្រភេទ Aនេះ
-បុរសដែលរួមភេទជាមួយបុរស
-អ្នកដែលមានគំរោងទៅធ្វើដំនើរកំសាន្តនៅតំបន់ដែលមានអត្រាខ្ពស់នៃ ជំងឺរ លាកថ្លើម ប្រភេទ A
-អ្នកដែលប្រើប្រាស់ថ្នាំមិនស្របច្បាប់រួមមានទាំងអ្នកបានចាក់ ឬមិនបានចាក់ថ្នាំក៏ដោយ
-អ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ
ប្រសិនបើអ្នកព្រួយបារម្ភអំពីហានិភ័យនៃជំងឺរលាកថ្លើមប្រភេទAរបស់អ្នក, សូមសួរទៅ គ្រូពេទ្យថាតើវ៉ាក់សាំងគឺត្រឹមត្រូវសំរាប់អ្នកឬយ៉ាងណា។
ធ្វើតាមបំរាមដែលនាំអោយមានសុវត្ថិភាពនៅពេលដែលធ្វើដំនើរកំសាន្ត
ប្រសិនបើអ្នកធ្វើដំនើរកំសាន្តទៅតំបន់ដែលជំងឺរលាកថ្លើមប្រភេទAផ្ទុះឡើង, អ្នកអាចជួយ នង្ការការឆ្លងដោយចិតសំបក ឬលាងនូវផ្លែឈើ និងបន្លែស្រស់ៗដោយខ្លួនអ្នក និងដោយចៀសវាងសាច់ ឬត្រីមិនឆ្អិន។
អនុវត្តនូវអនាម័យល្អ
លាងដៃរបស់អ្នកអោយបានស្អាតជារឿយៗដើម្បីជួយការពារខ្លួនអ្នកពីការឆ្លងមេរោគ។ សូមលាងបន្ទាប់ពីចេញពីបន្ទប់ទឹក, មុនរៀបចំ ឬញុំអាហារ និងបន្ទាប់ពីប្តូរកន្ទបកូនក្នេង។ ដូចគ្នាដែរ, កុំប្រើរួមគ្នានូវកន្សែង, ប្រដាប់ប្រដាញ៉ាំនិងច្រាសដុសធ្មេញ។