ជំងឺរលាកថ្លើមប្រភេទ Cគឺជាការឆ្លងមេរោគដែលត្រូវបានបង្ក ឡើងដោយវីរុស ដែល វាយ ប្រហារទៅលើថ្លើម និងនាំអោយមានការរលាក។ មនុស្សភាគច្រើនដែលត្រូវបាន ឆ្លង មេរោគថ្លើមប្រភេទ Cនេះគឺគ្មានរោគសញ្ញាអ្វីទាំងអស់។ ជាការពិតណាស់, មនុស្សភាគ ច្រើនមិនដឹងថាពួកគេចមានការរលាកថ្លើមប្រភេទ Cនោះទេរហូតដល់ការខូចខាត ថ្លើម លេចចេញឡើងនូវរយៈពេលក្រោយអំឡុងពេលមើលតេស្តជាទៀងទាត់។
ជំងឺរលាកថ្លើមប្រភេទ Cគឺវីរុសថ្លើម ត្រូវបានគេចាត់ទុកជា ទូទៅទៅនឹងចំនោមវីរុសដែល ធ្ងន់ធ្ងរខ្លាំងបំផុត។ ជំងឺរលាកថ្លើមប្រភេទ Cត្រូវបានចំលងតាមរយៈការប៉ះពាល់ ទៅនឹង ឈាម, ភាគច្រើនគឺប៉ះតាមម្ជុលដែលប្រើរួមគ្នាក្នុងការចាក់ថ្នាំញៀន។
រោគសញ្ញា
ជំងឺរលាកថ្លើមប្រភេទ Cជាធម្មតាគ្មានរោគសញ្ញាក្នុងករណីដំណាក់កាលដែលទើបតែចាប់ផ្តើមនោះទេ។ នៅពេលដែលរោគសញ្ញាលេចឡើង, ជាធម្មតាវាមានកំរិតមួយទាប និងដូចជាជំងឺផ្តាសាយធំដែលរួមមានៈ
-អស់កំលាំង
-គ្រុនក្តៅ
-ចង្អោរ ឬអត់ចង់ញុំាអី
-ឈឺសាច់ដុំ និងសន្លាក់
-ស្រគៀរត្រង់តំបន់ថ្លើម
នៅពេលណាដែលទៅជួបនឹងគ្រូពេទ្យ
សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាដែលធ្វើអោយព្រួយបារម្ភដល់អ្នក។
មូលហេតុ
ជំងឺរលាកថ្លើមប្រភេទ Cត្រូវបានបង្កឡើងដោយមេរោគវីរុសថ្លើមប្រភេទ C(HCV)។ មេរោគវីរុសថ្លើមប្រភេទ Cនេះត្រូវបានរាលដាលនៅពេលដែលអ្នកប៉ះ ពាល់ជាមួយឈាម ដែលត្រូវបានចំលងរួច។
ឧទាហរណ៍ថាមេរោគវីរុសថ្លើមប្រភេទ Cអាចត្រូវបានរាលដាលយ៉ាងដូចមេ្តចៈ
-បញ្ចូលឈាម
-ការប្រើម្ជុលរួមគ្នាៈ មេរោគវីរុសថ្លើម Cអាចត្រូវបានរាលដាលតាមរយៈ ការប្រើប្រាស់ ម្ជុលរួមដែលម្ជុលនោះត្រូវបានឆ្លងមេរោគរួចហើយ។
-ការសំរាលកូនៈ មួយចំនួនតូចនៃទារកដែលទើបនឹងកើតជាមួយ ម្តាយដែលមាន ជំងឺរលាកថ្លើមប្រភេទ Cនេះ ទទួលរងនូវការឆ្លងមេរោគនេះអំឡុងពេលកើត។
-ការរួមភេទៈ ក្នុងករណីកម្រ, មេរោគថ្លើមប្រភេទ Cត្រូវបានចំលងតាមការរួមភេទ។
កត្តាហានិភ័យ
ហានិភ័យនៃការឆ្លងមេរោគថ្លើមប្រភេទ Cត្រូវបានកើនឡើងប្រសិនបើអ្នកៈ
-ធ្វើការនៅកន្លែងមើលថែអ្នកជំងឺដែលត្រូវប៉ះពាល់ជាមួយឈាម
-ធ្លាប់ចាក់ថ្នាំញៀន
-មានមេរោគអេដស៍
-សាក់ខ្លួន: និងចោះ(ក្រវិល)ក្នុងបរិស្ថានមួយមិនស្អាតដោយ ការប្រើប្រាស់នូវ សំភារៈមិនស្អាត
-ទទួលការបញ្ចូលឈាម
-ទទួលការព្យាបាលដោយការលាងឈាមក្នុងរយៈពេលមួយដ៏យូរ
-កើតជាមួយម្តាយដែលមានជំងឺរលាកថ្លើមប្រភេទ Cនេះ
ផលវិបាក
ជំងឺរលាកថ្លើមប្រភេទ Cដែលបន្តជាច្រើនឆ្នាំអាចបណ្តាលអោយ មានផលវិបាកមួយ ចំនួន ដូចជាៈ
-ជំងឺក្រិនថ្លើមៈ បន្ទាប់ពីមានជំងឺរលាកថ្លើមប្រភេទ Cនេះ២០ ទៅ៣០ឆ្នាំ, ជំងឺក្រិនថ្លើម អាចកើតមានឡើង។ ជំងឺក្រិនថ្លើមអាចធ្វើអោយមានភាពលំបាកសំរាប់ ថ្លើមក្នុង ការបំ ពេញ មុខងាររបស់វា។
-មហារីកថ្លើមៈ មួយចំនួនតូចនៃអ្នកកើតជំងឺរលាកថ្លើមប្រភេទ Cនេះអាចវិវត្ត ជាជំងឺ មហារីកថ្លើម។
-ជំងឺខ្សោយថ្លើមៈ ថ្លើមដែលត្រូវបានខូតខាតទាំងស្រុងដោយជំងឺរលាកថ្លើមប្រភេទ Cនេះមិនអាចបំពេញមុខងារបានទេ។
ការការពារ
ការពារខ្លួនអ្នកពីការរលាកថ្លើមប្រភេទ Cនេះដោយធ្វើតាមការប្រុងប្រយ័ត្នដូចខាងក្រោមៈ
-ឈប់ប្រើប្រាស់ថ្នាំញៀនៈ ប្រសិនបើអ្នកប្រើប្រាស់ថ្នាំញៀន, សូមស្វែងរកជំនួយ។ ប្រសិនបើអ្នកមិនអាចបញ្ឈប់ទេនោះ, កុំប្រើម្ជុលរួមគ្នាអោយសោះ
-ប្រយ័ត្នអំពីការសាក់ និងចោះ(ក្រវិល): ប្រសិនបើអ្នកជ្រើសរើសក្នុងការចោះ ឬសាក់នោះ, សូមមើលទៅហាងណាដែលទុកចិត្តបាន។ សូមសួរសំនួរជាមុនអំពីសំភារៈសំរាប់សាក់ ឬចោះនោះស្អាតឬយ៉ាងណា។ សូមប្រាកដថាបុគ្គលិកសាក់ ឬចោះនោះប្រើនូវសំភារៈ ដែលស្អាត។ ប្រសិនបើបុគ្គលិកមិនឆ្លើយនូវសំនួររបស់អ្នកទេ, សូមរកមើលហាងផ្សេង។
-សូមអនុវត្តនូវការរួមភេទដោយមានសុវត្ថិភាពៈ កុំប្រថុយក្នុងការរួមភេទដោយ មិនបាន ការពារជាមួយដៃគូរច្រើន ឬជាមួយដៃគូរដែលមានស្ថានភាពសុខភាពមិនប្រាកដ។ ការចំលងតាមការរួមភេទរវាងប្តី និងប្រពន្ធក៏អាចកើតមានដែរ ប៉ុន្តែហានិភ័យគឺទាប។