ដុំសាច់ក្នុងស្បូនគឺជាដុំមួយប្រភេទដែលមិនមែនជាមហារីកហើយលូតលាស់
នៅក្នុងស្បូន និងច្រើនតែ កើតមានក្នុងវ័យមានផ្ទៃពោះ។ ដុំសាច់ក្នុងស្បូនអាចហៅបានជា Fibromyomas, Leomyomas ឬ Myomas។
សូមបញ្ជាក់ថាដុំសាច់ក្នុងស្បូនមិនមានទំនាក់ទំនងជាមួយការប្រឈមនឹងជំងឺ
មហារីកស្បូនទេ ហើយ ភាគ ច្រើនក៏មិនដែលវិវត្តន៍ទៅជាមហារីកដែរ។
មនុស្សស្រីបីនាក់ក្នុងចំនោមបួនហើយមានដុំសាច់ក្នុងស្បូនប៉ុន្តែភាគច្រើនពួក
គេមិនដែលដឹងថាមាន ដុំ នេះនោះទេ ព្រោះដុំសាច់នេះមិនបង្កជារោគសញ្ញាអ្វីឡើយគ្រូពេទ្យប្រហែល ជារកឃើញដុំសាច់នេះ ដោយ ចៃដន្យទេក្នុងពេលពិនិត្យនៅក្នុងអាងត្រគៀក ឬការថតអេកូមុនពេលសម្រាលកូន។
ជាទូទៅ ដុំសាច់ក្នុងស្បូនកម្រទាមទារអោយមានការវះកាត់ ការព្យាបាលដោយ ថ្នាំ និងវះកាត់ អាច ជួយធ្វើអោយស្វិត ឬដកដុំសាច់នោះចេញបាន ប្រសិន បើអ្នក មានអារម្មណ៍ថាមិនស្រួល ឬមានរោគ សញ្ញារំខាន។ អ្វីដែលកម្រគឺថា ដុំសាច់ក្នុងស្បូននេះអាចទាមទារអោយមានការព្យាបាលបន្ទាន់ប្រសិន បើ វាកើតឡើងភ្លាមៗ ឈឺអាងត្រគៀកស្រួចស្រាវ ឬអោយហូរឈាមរដូវច្រើនខ្លាំង។
រោគសញ្ញា
មនុស្សស្រីដែលមានរោគសញ្ញារបស់ដុំសាច់ក្នុងស្បួនភាគច្រើនគឺ៖
· ហូរឈាមរដូវច្រើន
· មករដូវយូរ ៧ថ្ងៃ ឬហូរឈាមច្រើន
· មានសម្ពាធក្នុងអាងត្រគៀក ឬឈឺក្នុងអាងត្រគៀក
· ឧស្សាហ៍នោម
· ពិបាកនោមអោយអស់
· ទល់លាមក
· ឈឺខ្នង ឬឈឺជើង
អ្វីដែលកម្រគឺថាដុំសាច់ក្នុងស្បូនអាចបង្កជាការឈឺចាប់ស្រួចស្រាវនៅពេលវា
មានដុះចេញជាសរសៃ ឈាមទៅចិញ្ចឹមខ្លួនវា។ នៅពេលកង្វះសារធាតុចិញ្ចឹម ដុំសាច់ក្នុងស្បូន ចាប់ ផ្តើមស្លាប់។ ជាលិការ បន្ទាប់ បន្សំពីការខូចខាតដុំសាច់ក្នុងស្បូនអាចជ្រាប ចូលទៅក្នុងជាលិការជុំវិញ និងធ្វើអោយឈឺចាប់ និងក្តៅ ខ្លួន បាន។
ដុំសាច់ក្នុងស្បូនដែលមានទងនៅខាងក្នុង ឬខាងក្រៅស្បូន អាចបង្កអោយ ឈឺ ចាប់បានដោយសារ តែការរមួល និងអត់មានឈាមទៅចិញ្ចឹម។
ទីតាំងរបស់ដុំសាច់ក្នុងស្បូនដែលបង្កជារោគសញ្ញា៖
· Submucosal Fibroid៖ ដុំសាច់ក្នុងស្បូនដែលដុះនៅក្នុងប្រហោងខាងក្នុងរបស់ស្បូន ដែលបង្កជា រោគសញ្ញា មករដូវយូរៗ ហូរឈាមរដូវច្រើន និងជាបញ្ហាមួយសម្រាប់ស្ត្រីដែលចង់មានផ្ទៃពោះ។
· Subserosal Fibroid៖ ដុំសាច់ក្នុងស្បូនដែលលយចេញទៅខាងក្រៅស្បូនអាចពេលខ្លះទៅសង្កត់ នឹងផ្លោកនោម ដែលជាហេតុធ្វើអោយអ្នកមានបញ្ហាខាងតម្រងនោម។ ប្រសិនបើដុំនោះសង្កត់ទៅ ខាងក្រោយវិញប៉ះនឹងថ្នក់ផ្ទុកលាមក វានឹងធ្វើអោយមានការទល់លាមក ឬបើប៉ះនឹងសរសៃ ប្រសាទឆ្អឹងខ្នង នឹងធ្វើអោយឈឺចង្កេះ។
ពេលដែលជួបគ្រូពេទ្យ
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖
· ឈឺត្រគៀកដែលមិនចេះបាត់សោះ
· មករដូវច្រើនខ្លាំង ឬឈឺចាប់ខ្លាំង
· ហូរឈាមនៅចន្លោះពេលមករដូវ
· ឈឺចាប់ពេលរួមភេទ
· ពិបាកនោមអោយអស់ពីផ្លោកនោម
· ពិបាកបត់ជើងធំ
មូលហេតុ
ដុំសាច់ក្នុងស្បូនកើតឡើងពីជាលិកាសាច់ដុំរលោងរបស់ស្បូន។ កោសិការមួយ បង្កើតច្រើនដង ព្រមទាំង ទៅជាស្លេក រឹង និងដូចជាដុំកៅស៊ូដែលប្លែក ពី ជាលិកាជិតខាង។ ទម្រង់នៃការលូតលាស់ដុំសាច់ក្នុង ស្បូនមិនទៀងទាត់ទេ
ដុំ សាច់ខ្លះប្រហែលជាបន្តលូតលាស់យ៉ាងយឺត ហើយខ្លះទៀតប្រហែលជារក្សា បាននូវទំហំដដែល ឬស្វិតទៅដោយខ្លួនឯង។
ពន្លករបស់ដុំសាច់នេះមិនអាចរកឃើញដោយភ្នែកមនុស្សបានទេ រហូតដល់វា ទៅជាដុំមួយដ៏ធំដែលអាច រមួលបាន និងធ្វើអោយស្បូននោះរីកធំ។ ដុំនេះអាច មានតែមួយ ឬច្រើន សម្រាប់ករណីធ្ងន់ធ្ងរ ស្បូនរីក ធំខ្លាំងពេល រហូតដល់ប៉ះ នឹងឆ្អឹងជំនីរ។
គ្រូពេទ្យមិនអាចដឹងពីមូលហេតុនៃដុំសាច់ក្នុងស្បូនទេ ប៉ុន្តែការស្រាវជ្រាវ និងបទពិសោធន៍រោគសញ្ញា បានចង្អុលទៅលើកត្តាដូចជា៖
· ការផ្លាស់ប្តូរហ្សែន៖ ដុំសាច់ជាច្រើនផទាក់ទងទៅដោយការប្រែប្រួលរបស់ហ្សែន ដែលមានលក្ខណៈ ខុសគ្នាពីកោសិការសាច់ដុំស្បូនធម្មតា។
· អ័រម៉ូន៖ អ័រម៉ូន Estrogen និង Progesterone ទាំងពីរនេះដែលភ្ញោចទៅលើការលូតលាស់របស់ ភ្នាសកម្រាលរបស់ស្បូនក្នុងពេលមករដូវម្តងៗដើម្បីត្រៀមខ្លួនសម្រាប់ការមាន
ផ្ទៃពោះ អាចនាំ អោយមានការលូតលាស់របស់ដុំសាច់នេះដែរ។ ដុំសាច់នេះផ្ទុកទៅដោយកន្លែងទទួល អ័រម៉ូន Estrogen និង Progesterone ច្រើនជាងកោសិការស្បូនធម្មតាទៅទៀត។
· សារធាតុគីមីផ្សេងៗ៖ សារធាតុដែលជួយការលូតលាស់ដូចជា Insulin-like growth factor ប្រហែលជាប៉ះពាល់ទៅដល់ការលូតលាស់នៃដុំក្នុងសាច់ស្បូន។
កតា្តប្រឈមមុខ
មានការប្រឈមមុខនឹងដុំសាច់ក្នុងស្បូនមួយចំនួនតូចដែលវាច្រើនជាងវ័យ
បន្តពូជរបស់ស្ត្រីទៅទៀត។ កត្តាផ្សេងៗដែលអាចមានការប៉ះពាល់នឹងការលូតលាស់ក្នុងស្បូនមានដូចជា៖
· តំណពូជ៖ ប្រសិនបើម្តាយ ឬបងប្អូនស្រីរបស់អ្នកមានដុំសាច់ក្នុងស្បូន អ្នកនឹងប្រឈមកាន់តែ ខ្លាំងនឹងការកើតវាដែរ។
· ពូជសាសន៍៖ មនុស្សស្រីដែលមានសម្បុរខ្មៅទំនងជាមានដុំសាច់ក្នុងស្បូនច្រើនជាងមនុស្ស ស្រី សម្បុរផ្សេងៗទៀត។ លើសពីនេះទៅទៀត មនុស្សស្រីសម្បុរខ្មៅវ័យក្មេង ពួកគេក៏ទំនងជា មានដុំសាច់ក្នុងស្បូនច្រើន ឬធំៗ។
· មានផ្ទៃពោះ៖ ការមានផ្ទៃពោះហាក់បីដូចជាមានប្រសិទ្ធភាពការពារ និង ប្រហែលជាអាចកាត់ បន្ថយការប្រឈមនឹងការកើតមានដុំសាច់ក្នុងស្បូនដែរ។
ការស្រាវជ្រាវនឹងបន្តធ្វើទៅលើមនុស្សដូចខាងក្រោមនេះ៖
· ធាត់ហួស៖ ការសិក្សាមួយចំនួនបានបញ្ជាក់អោយដឹងថា ស្ត្រីដែលធាត់ហួសមានការ ប្រឈមនឹង ដុំសាច់ក្នុងស្បូនខ្ពស់ ប៉ុន្តែការសិក្សាផ្សេងទៀតក៏មិនបានបង្ហាញអំពីទំនាក់ទំនងអ្វីឡើយ។
· ការប្រើថ្នាំពន្យាកំណើត៖ ទិន្នន័យបានបង្ហាញថា មនុស្សស្រីដែលប្រើថ្នាំពន្យាកំណើត មានការប្រឈមតិចតួចនឹងដុំសាច់ក្នុងស្បូន។ អំណះអំណាងមួយចំនួនក៏បង្ហាញអោយដឹងថា ថ្នាំពន្យាកំណើតដែលមានតែ Progestin តែ មួយគត់នោះប្រហែលជាអាចកាត់បន្ថយការប្រឈមមុខបាន។
ផលវិបាក
ទោះបីជាដុំសាច់ក្នុងស្បូនតែងតែមិនមានគ្រោះថ្នាក់ក៏ដោយ ក៏វាអាចធ្វើអោយ មិនមានផាសុខភាព និង បង្កជាផលវិបាកជាច្រើនដូចជា ជំងឺស្លេកស្លាំង ដោយ សារតែហូរឈាមរដូវច្រើនៗ។ អ្វីដែលកម្រនោះគឺថា ដុំសាច់ក្នុងស្បូនអាចដុះ លូនចេញទៅខាងក្រៅស្បូនដោយសារតែមានទងរបស់វា។ ប្រសិនបើដុំសាច់នោះ រមួល អ្នកប្រហែលជាមានការឈឺចាប់ធ្ងន់ ធ្ងរ និង ស្រួចស្រាវនៅក្នុងពោះផ្នែកខាងក្រោម។ ប្រសិនបើ ដូច្នេះមែន ចូរស្វែងរក ការព្យាបាលអោយបានត្រឹមត្រូវ។ អ្នកប្រហែលជាត្រូវការការវះកាត់ហើយ។
ស្ត្រីមានផ្ទៃពោះ និងដុំសាច់ក្នុងស្បូន
ដុំសាច់ក្នុងស្បូនតែងតែមិនមានការរំខាងជាមួយនឹងការមានផ្ទៃពោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ដុំសាច់នោះអាចរមួល ឬទៅស្ទះនឹងបំពង់ដៃស្បូន ឬរំខានជាមួយនឹងការធ្វើដំណើររបស់មេជីវិតឈ្មោល ពីមាត់ស្បូន ចូលទៅក្នុង បំពង់ដៃស្បូន។ Submucosal Fibroid ប្រហែលជាមិនអាចអោយកូនកាច់ សម្បុក បានទេ ហើយករណីនេះ គ្រូពេទ្យច្រើនតែណែនាំអោយកាត់ដុំសាច់ នោះចេញមុនពេលចង់មានផ្ទៃពោះ។
ករណីខ្លះទៀត ការព្យាបាលសម្រាប់ដុំសាច់ក្នុងស្បូនក្នុងពេលមានផ្ទៃពោះមិន មានអ្វីដែលសំខាន់ទេ។ ផលវិបាកដែលច្រើនតែកើតមានជាញឹកញាប់របស់ដុំ សាច់ក្នុងស្បូនក្នុងពេលមានផ្ទៃពោះគឺឈឺនៅនឹង កន្លែង ជាធម្មតាគឺនៅ ចន្លោះត្រីមាសទីមួយ និងទីពីរ។
រឿងនេះតែងតែងាយស្រួលព្យាបាលជាមួយនឹង ថ្នាំបំបាត់ការឈឺចាប់។ ប៉ុន្តែប្រសិនបើអ្នកមានដុំសាច់ក្នុងស្បូន ហើយធ្លាប់រលូតកូនម្តង ហើយម្តង ទៀត គ្រូពេទ្យប្រហែលជាណែនាំអោយកាត់ដុំសាច់នោះចោល ដើម្បីពង្រឹង ដល់ឱកាសនៃការមានផ្ទៃពោះវិញ ជាពិសេសប្រសិនបើគ្មាន មូលហេតុដែល ធ្វើអោយរលូតកូន។
ការធ្វើតេស្ត និងរោគវិនិច្ឆ័យ
ដុំសាច់ក្នុងស្បូនច្រើនតែរកឃើញដោយចៃដន្យក្នុងពេលពិនិត្យក្នុងអាងត្រគៀក។ គ្រូពេទ្យប្រហែលជា មានអារម្មណ៍ថារូបរាងរបស់ស្បូនមិនធម្មតា ដែលបញ្ជាក់ ថា ជាវត្តមានរបស់ដុំសាច់ក្នុងស្បូន។
ការថតអេកូ
ប្រសិនបើត្រូវការបញ្ជាក់ គ្រូពេទ្យប្រហែលជាត្រូវការថតអេកូ (ជាការពិនិត្យ ដោយគ្មានការឈឺចាប់ដែល ប្រើប្រាស់រលកសម្លេងដើម្បី បង្កើតជារូបភាព របស់ស្បូន) ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ និងវាស់ពីទំហំ របស់ ដុំសាច់ក្នុង ស្បូននោះគ្រូពេទ្យ ឬអ្នកថតអេកូថតអេកូនៅលើពោះ ឬដាក់បញ្ជូល ទៅក្នុងទ្វារមាស។
ការថតអេកូតាមទ្វារមាសផ្តល់នូវព័ត៌មានកាន់តែច្រើនព្រោះរបស់សម្រាប់ថត
នោះនៅជិតនឹងស្បូន។ ការថតអេកូនៅលើពោះអាចមើលឃើញរូបរាងស្បូនដ៏ធំ។ ពេលខ្លះ ដុំសាច់ក្នុង ស្បូនត្រូវបានរកឃើញ ក្នុង ពេលថតអេកូដូចជាក្នុងពេលពិនិត្យ អេកូមុន ពេលសម្រាកកូន។
ការថតរូបភាពផ្សេងៗ
ប្រសិនបើការថតអេកូមិនផ្តល់ព័ត៌មានគ្រប់គ្រានទេ គ្រូពេទ្យប្រហែលជាអោយថតរូបភាពផ្សេងៗទៀត ដូចជា៖
· Hysterosonography៖ នេះជាការថតអេកូមួយប្រភេទដោយប្រើទឹកគ្មានមេរោគដើម្បីពង្រីក ប្រហោង របស់ស្បូន ដើម្បីអោយកាន់តែងាយស្រួលក្នុងការមើលរូបភាពនៅខាង ក្នុងស្បូន។ តេស្ត នេះប្រហែលជាមានប្រយោជន៍ប្រសិនបើអ្នកហូរឈាម រដូវច្រើន។
· Hysterosalpingography៖ តិចនិចមួយនេះគឺប្រើការបំពាក់ពណ៌ទៅលើប្រហោងស្បូន និង បំពង់ ដៃស្បូន ដោយមើលឃើញតាមរយៈកាំរស្មីអ៊ិច។ គ្រូពេទ្យប្រហែលជាណែនាំ អោយធ្វើ ដូច្នេះប្រ សិនបើមានការបារម្ភពីការអត់កូន។ លើសពីនេះទៅទៀត ដើម្បីរក អោយឃើញដុំសាច់ក្នុងស្បូន វាអាចជួយអោយគ្រូពេទ្យកំណត់ដឹងប្រសិន បើដៃស្បូនបើកធំ។
· Hysteroscopy៖ គ្រូពេទ្យដាក់បញ្ចូលឧបករណ៍កាំមេរ៉ាដែលមានភ្លឺនៅខាងចុងចូលទៅក្នុងមាត់ ស្បូន ហើយទៅដល់ស្បូន។ គ្រូពេទ្យចាក់បញ្ចូលទឹកដើម្បីពង្រីកប្រហោង ស្បូន និងអោយគ្រូពេ ទ្យពិនិត្យលើជញ្ជាំងស្បូនរបស់អ្នកបាន ព្រមទាំងបំពង់ ដៃស្បូនដែរ។ Hysteroscopy អាចធ្វើឡើង នៅក្នុងការិយាល័យរប ស់គ្រូ ពេទ្យបាន។
ការថតរូបវេជ្ជសាស្ត្រដែលមានសារៈសំខាន់ម្តងម្កាលរួមមាន Computerized Tomography (CT) និង Magnetic Resonance Imaging (MRI)។
តេស្តផ្សេងៗទៀត
ប្រសិនបើអ្នកធ្លាប់មានការហូរឈាមតាមទ្វារមាសមិនធម្មតា គ្រូពេទ្យប្រហែល ជាចង់យកឈាមនោះទៅ វិភាគរកមូលហេតុ។ គ្រូពេទ្យប្រហែលជាត្រូវ ធ្វើតេស្តដោយរាប់គ្រាប់ឈាម (CBC) ដើម្បីកំណត់ថា តើអ្នកមាន បញ្ហាកង្វះ ជាតិដែកដោយសារតែបាត់បង់ឈាមរ៉ាំរ៉ៃឬក៏អត់។ គ្រូពេទ្យក៏ប្រហែលជាធ្វើ តេស្ត ឈាមដើម្បីទាត់ចោលជំងឺហូរឈាមមិនធម្មតា និងកំណត់រកកម្រិត អ័រម៉ូនបន្តពូជដែលផលិតចេញពី ក្រ ពេញអូវ៉ែរបស់អ្នក។
ការព្យាបាល
គ្មានមធ្យោបាយដ៏ល្អបំផុតណាមួយសម្រាប់ព្យាបាលដុំសាច់ក្នុងស្បូនឡើយ។ ជម្រើសនៃការព្យាបាល ជាច្រើនមានដូចជា៖
រង់ចាំ
មនុស្សស្រីជាច្រើនដែលមានដុំសាច់ក្នុងស្បូនមិនធ្លាប់មានរោគសញ្ញាអ្វីទាំងអស់។ ប្រសិនបើរឿងនោះកើត ឡើងចំពោះអ្នក ការរចាំអាចជាជម្រើសដ៏ល្អបំផុត។ ដុំសាច់ក្នុងស្បូនមិនមែនជាមហារីកនោះទេ។ វាកម្រ នឹងប៉ះពាល់ដល់ការមានផ្ទៃពោះណាស់។ វាតែងតែលូតលាស់យ៉ាងយឺត និងស្វិតទៅវិញក្រោយពេល រាំង រដូវព្រោះជាពេលដែលអ័រម៉ូនបន្តពូជឈប់ផលិត។
ការប្រើប្រាស់ថ្នាំ
ការប្រើថ្នាំសម្រាប់ដុំសាច់ក្នុងស្បូនគោលដៅគឺកែសម្រួលដល់ការមករដូវ និងព្យាបាលរោគសញ្ញាដូចជា ការហូរឈាមរដូវច្រើនៗ និងមានសម្ពាធក្នុងអាងត្រគៀក។ ការធ្វើដូច្នេះមិនអាចបំបាត់ដុំសាច់បានទេ ប៉ុន្តែវាប្រហែលជាជួយអោយសាច់នោះរួញស្វិតទៅវិញ។ ថ្នាំដែលប្រើមាន៖
· Gonadotropin-releasing Hormone (GnRH) Agonis៖ ថ្នាំដែលឈ្មោះថា GnRH Agonist (Lupron, Synarel) សម្រាប់ព្យាបាលដុំសាច់ក្នុងស្បូនបានតាមរយៈកាត់បន្ថយអ័រម៉ូន Estrogen និង Progesterone ពីធម្មជាតិរបស់អ្នក និងអាចអោយមានការរាំងរដូវជាបណ្តោះអាសន្ន។ ជាលទ្ធផល ការឈប់មករដូវ ដុំសាច់ក្នុងស្បូននឹងស្វិត ហើយការស្លេកស្លាំងច្រើនតែធូស្រាល។ គ្រូពេទ្យ ប្រហែលជាចេញវេជ្ជបញ្ជា GnRH Agonist ដើម្បីអោយដុំសាច់ក្នុងស្បូនរួចស្វិតមុនពេលធ្វើការ វះ កាត់។ មនុស្សស្រីជាច្រើនគឺមានការក្រហមស្បែកនៅពេលប្រើថ្នាំនេះ។
· Progestin-releasing Intrauterine Device (IUD)៖ ឧបករណ៍មួយនេះអាចបំបាត់ការហូរឈាមរដូវ ច្រើនៗ និងការឈឺចាប់ដោយសារតែដុំសាច់ក្នុងស្បូនបាន។ IUD ផ្តល់នូវការលុបបំបាត់រោគ សញ្ញាតែមួយគត់ប៉ុណ្ណោះ តែមិនធ្វើអោយដុំសាច់នោះរួមស្វិត ឬរលុបបាត់ទេ។
· Androgen៖ ថ្នាំ Danazol មានសភាពដូចជាអ័រម៉ូន Testosterone ដែរ ដែលប្រហែលជាមាន ប្រសិទ្ធ ភាពបញ្ឈប់ការមករដូវ ព្យាបាលការស្លេកស្លាំង និងអោយដុំសាច់ក្នុងស្បូនស្វិត ព្រមទាំងកាត់ បន្ថយទំហំរបស់ស្បូន។ ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំនេះកម្រប្រើសម្រាប់ព្យាបាលដុំសាច់ក្នុង ស្បូនណាស់។ ផលរំខានដែលមិនចង់បានមាន ឡើងទម្ងន់ ថប់អារម្មណ៍ កើតមុន ឈឺក្បាល ដុះ រោមខុសកន្លែង និងបែកសម្លេង ដែលជាហេតុធ្វើអោយមនុស្សស្រីមានការស្ទាក់ស្ទើរនឹងប្រើ ប្រាស់វា។
· ថ្នាំផ្សេងៗទៀត៖ ថ្នាំពន្យាកំណើត អាចជួយគ្រប់គ្រងការហូរឈាមរដូវបាន ប៉ុន្តែវាមិនអាចកាត់ បន្ថយទំហំរបស់ដុំសាច់ក្នុងស្បូនបានទេ។ ថ្នាំ Nonsteroid Anti-inflammatory Drugs (NSAIDs) ប្រហែលជាមានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់ដោយសារតែដុំសាច់ក្នុងស្បូន ប៉ុន្តែវាមិន អាច កាត់បន្ថយការហូរឈាមដោយសារតែដុំសាច់នេះបានទេ។
ការកាត់ស្បូនចោល
ជម្រើសវះកាត់បែបនេះនៅតែជាដំណោះស្រាយតែមួយគត់សម្រាប់ដុំសាច់នៅ
ក្នុងស្បូន។ ប៉ុន្តែការកាត់ ស្បូនចោលគឺជាការវះកាត់ដ៏សំខាន់មួយ។ វាគឺជាការសម្រេចចិត្តដែលអ្នកនឹងលែងផ្ទៃពោះជារៀងរហូត ហើយប្រសិនបើអ្នកក៏ជ្រើសរើសកាត់ក្រពេញអូវ៉ែរចោលដែរនោះ វានឹងធ្វើអោយអ្នករាំងរដូវ ព្រមទាំ ង មានសំណួរថាត្រូវប្រើថ្នាំជំនួសអ័រម៉ូនឬក៏អត់។ ស្ត្រីភាគច្រើនដែលមានដុំសាច់ក្នុងស្បូនអាចជ្រើសរើស រក្សាក្រពេញអូវ៉ែរបស់ពួកគេបាន។
ការវះកាត់ដុំសាច់ក្នុងស្បូនចោល
ការវះកាត់បែបនេះគឺធ្វើទៅលើដុំសាច់ក្នុងស្បូនទេ តែស្បូនមិនត្រូវបានកាត់ចោលឡើយ។ ជាមួយនឹង ការ វះកាត់បែបនេះ វានឹងមានការប្រឈមនឹងការកើតមានដុំសាច់ក្នុងស្បូននោះម្តងទៀត។
ជម្រើសក្នុងការវះកាត់ដុំសាច់ក្នុងស្បូនមាន៖
· Abdominal Myomectomy៖ ប្រសិនបើអ្នកមានដុំសាច់ក្នុងស្បូនច្រើន ធំៗ ឬនៅជ្រៅៗ គ្រូពេទ្យប្រហែលជាប្រើការវះកាត់តាមពោះដើម្បីវះយកដុំសាច់នោះចេញ។
· Laparoscopic or Robotic Myomectomy៖ ប្រសិនបើដុំសាច់ក្នុងស្បូនវាតូច ហើយមានចំនួនតិច អ្នកអាចធ្វើការវះកាត់ដោយវិធីនេះបាន ដោយប្រើឧបករណ៍សូកបញ្ចូលក្នុងរន្ធដ៏តូចក្នុងពោះរបស់ អ្នក ដើម្បីកាត់ដុំសាច់ចេញពីស្បូននោះ។ គ្រូពេទ្យនឹងមើលឃើញពោះរបស់អ្នកតាមរយៈអេក្រង់ ទូរទស្សន៍ដោយសារមានកាំមេរ៉ាជាប់នឹងចុងរបស់ឧបករណ៍ដែលបានសូកបញ្ចូលនោះ។ ឥឡូវ ការវះកាត់បែបនេះអាចកាត់យកដុំសាច់ក្នុងស្បូនដែលធំៗ និងច្រើនបាន។
· Hysteroscopic Myomectomy៖ ដំណើរការមួយនេះប្រហែលជាជម្រើសមួយប្រសិនបើដុំសាច់ក្នុង ស្បូនស្ថិតក្នុងប្រហោងរបស់ស្បូន។ ដោយប្រើជាមួយនឹងឧបករណ៍សម្រាប់ចោះចូលតាមទ្វារមាស មាត់ស្បូន និងស្បូន។ គ្រូពេទ្យអាចមើលឃើញដុំសាច់ក្នុងស្បូនតាមរយៈឧបករណ៍ដែលសូក បញ្ចូលនោះ។ ដំណើរការនេះត្រូវបានធ្វើឡើងយ៉ាងល្អបំផុតដោយសារស្នាដៃគ្រូពេទ្យដ៏មាន បទ ពិសោធន៍។
ការបង្ការ
ថ្វីបើអ្នកស្រាវជ្រាវនៅតែបន្តសិក្សារកមូលហេតុរបស់ដុំសាច់ក្នុងស្បូនទៀត
ក៏ដោយ ក៏មានអំណះអំណាង បែបវិទ្យាសាស្ត្រតិចតួចប៉ុណ្ណោះសម្រាប់បង្ហាញពីរបៀបការពារវា។ ការបង្ការដុំសាច់ក្នុងស្បូនប្រហែល ជា មិនអាចធ្វើបានទេ ប៉ុន្តែវាមានភាគរយតិចតួចប៉ុណ្ណោះដែលត្រូវការព្យាបាល។