ជំងឺស្លេកស្លាំង ជាអាការៈដែលអ្នក មិនមានគ្រាប់ឈាមក្រហមគ្រប់គ្រាន់ ដើម្បីដឹកជញ្ជូនអុកស៊ីសែន ទៅកាន់កោសិកាបាន។ ជំងឺស្លេកស្លាំង ធ្វើឲ្យអ្នកឧស្សាហ៍អស់កម្លាំង។
ជំងឺស្លេកស្លាំង មានច្រើនសណ្ឋាន ហើយក៏មានមូលហេតុច្រើនផងដែរ។ ជំងឺស្លេកស្លាំង អាចកើតឡើងភ្លាមៗ ឬមានជាយូរមកហើយ។ អ្នកក៏អាចដឹងថា ខ្លួនឯងមានជំងឺខ្វះគ្រាប់ឈាមក្រហម ឬស្លេកស្លាំងនេះ តាមរយៈរោគសញ្ញាដូចខាងក្រោមនេះ ៖
• អស់កម្លាំង
• ខ្សោយ
• ស្បែកឡើងស្លេក ស ឬលឿង
• បេះដូងលោតខុសធម្មតា
• ពិបាកដកដង្ហើម
• វិលមុខ ឬស្រាលក្បាល
• ឈឺក្នុងដើមទ្រូង
• ត្រជាក់ដៃត្រជាក់ជើង
• ឈឺក្បាល។
ជំងឺនេះអាចមានសភាព ពីស្រាលទៅធ្ងន់ធ្ងរ ដូច្នេះ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើអ្នក សម្គាល់ឃើញនូវរោគសញ្ញា ដូចបានរៀបរាប់ខាងលើនេះ ដើម្បីការពារ កុំឲ្យធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ៕