នៅពេលដែលអ្នកប្រាកដថាបុរសម្នាក់នេះជាគូអនាគតអ្នកហើយ អ្នកមិនត្រូវសួរសំនួរខាងក្រោមនេះទេ។ តើមានសំនួរអ្វីខ្លះ?
1. អ្នកមិនត្រូវសួរគេពីថ្ងៃខែឆ្នាំដែលសំខាន់សម្រាប់អ្នកទាំងពីរទេ ព្រោះពេលដែលគេនៅជាមួយអ្នក គេចង់តែធ្វើឱ្យសប្បាយចិត្តតែប៉ុណ្ណោះ ហើយថ្ងៃខែទាំងនេះគឺមិនសំខាន់ឡើយ ឱ្យតែអ្នកមានសុភមង្កលគឺគ្រប់គ្រាន់ហើយ។
2. នៅពេលដែលមានស្រីស្អាតដើរកាត់ អ្នកមិនត្រូវសួរគេថានារីនោះស្អាតឬទេ ព្រោះវានឹងធ្វើឱ្យគេពិបាកឆ្លើយ ហើយអាចធ្វើឱ្យអ្នកឈ្លោះគ្នាទៀតផង។
3. អ្នកមិនត្រូវសួរគេថាតើអនាគតរបស់យើងគឺយ៉ាងណាទេ ព្រោះវាធ្វើឱ្យគេមានសម្ពាធជាខ្លាំង។
4. អ្នកមិនត្រូវសួរគេថាពេលណាទើបរៀបការទេ ព្រោះជួនកាលគេចង់រកលុយឱ្យគ្រប់គ្រាន់ដើម្បីឱ្យអ្នករស់នៅដោយសុខស្រួលសិន ទើបគេចង់រៀបការក្រោយ។ ដូចនេះ សំនួរទាំងឡាយខាងលើនេះ អ្នកគួរតែចៀសកុំសួរបុរសដែលអ្នកស្រឡាញ់ឲ្យសោះ ព្រោះអាចប៉ះពាល់ដល់មនោសញ្ចេតនាអ្នកទាំងពីរបានយ៉ាងងាយ៕