ការថែទាំសុខភាពរាងកាយរបស់អ្នកនិង ការហាត់រៀនមើលពីខ្លួនឯងតាមផ្លូវវិជ្ជមានគឺជាការធ្វើអ្វីឲ្យកាន់តែប្រសើរបំផុតដែលអ្នកអាច។មនុស្សភាគច្រើនត្រូវការ ផ្លាស់ប្ដូរឥរិយាបថប្រសិនបើពួកគេចង់យកចិត្តទុកដាក់ទៅលើការថែរទាំសុខភាពទាំង ផ្លូវចិត្ត និង ផ្លូវកាយ។នេះគឺជាការណែនាំមួយដែលទាក់ទងតាំងពីសក់រហូតដល់ចុងជើងរបស់អ្នក។
ការថែទាំសក់
ការបង្កើតនូវផលិតផលថែរក្សាសក់គឺជាឧស្សាហកម្មមួយដែលទទួលបានប្រាក់ចំណូលរាប់លានដុល្លា ប៉ុន្តែឥឡូវនេះ យើងអាចថែទាំសក់ជារៀងរាល់ថ្ងៃ។ ការថែទាំសក់ឲ្យមានសុខភាពល្អចូរសាកល្បងនូវការណែនាំទាំងនេះដើម្បីថែទាំសុខភាពសក់អ្នកឲ្យបានប្រសើរបំផុតៈ
កក់សក់ជាប្រចាំ កក់សក់ជាមួយសាប៊ូ និង ប្រើក្រែមបន្ទន់សក់ជាប្រចាំនឹងធ្វើឲ្យសក់អ្នកមើលទៅនិងមានអារម្មណ៍ថាមានសុខភាពល្អ ។ ការមានធូលីច្រើននៅជាប់សក់ ក៏ដូចជាធូលីដែលមាននៅលើស្បែកដែរ ដូច្នេះចូរកក់សក់ឲ្យបានញឹកញាប់។ ទោះបីជាយ៉ាងណាក៏ដោយ ជៀសវាងការប្រើប្រាស់នូវផលិផលថែសក់ណាដែលមានជាតិគីមីច្រើន ដូចជា parabens sodium lauryl sulphate នៅពេលដែលវាដើរតួរជា សាប៊ូរ ហើយធ្វើឲ្យសក់របស់អ្នកអស់ជាតិប្រេងដែលមានពីធម្មជាតិ។ សិតសក់សិនជាមួយក្រាស់ដែលមានធ្មេញធំៗ។ ដាក់ទឹកក្ដៅឧុនៗផ្សើមតិចៗមុនដាក់សាប៊ូ ។ចាក់សាប៊ូចូលទៅក្នុងបាត់ដៃបន្ទាប់មកញីឲ្យសព្វបន្ទាប់មកលាបទៅលើស្បែកក្បាល។ចំណាយពេលប្រហែលជា៣០វិនាទីញីសក់នឹងសាប៊ូ។ លាងសំអាតឲ្យបានពីរដងរហូតដល់អ្នកគិតថាអ្នកគួរតែ──សក់មិនរលោងជាលទ្ធផលមកពីការលាងសំអាតមិនសព្វ។
ប្រសិនបើសក់អ្នកមានអង្គែ ប្រើសាប៊ូកំចាត់អង្គែជាប្រចាំ។អង្គែគឺមិនមែនកើតឡើងដោយសារស្បែកក្បាលស្ងួតទេ ការពិតគឺដោយសារស្បែកក្បាលមានជាតិប្រេងច្រើនពេក។
បន្ទន់សក់ជារៀងរាល់ពេលដែលអ្នកកក់សក់ លាបក្រែមបន្ទន់សក់ពីគល់សក់រហូតដល់ចុងសក់ មិនមែនស្បែកក្បាលទេ។
ប្រើប្រាស់ផលិតផលដែលត្រូវនឹងប្រភេទសក់អ្នក ប្រសិនបើអ្នកមិនច្បាស់ថាសក់អ្នកស្អាត មធ្យម គគ្រើម ចូរសាកសួរជាងធ្វើសក់។
យល់ដឹងពីការធ្វើឲ្យសក់ត្រូវកំដៅជ្រុលពេក បែកចែកការប្រើឧបករណ៍ផ្លុំសក់ ឬម៉ាស៊ីនកៀបសក់។ ប្រើកន្សែងដើម្បីសំងួតសក់ដោយជូតស្រាលៗ ហើយប្រើក្រាស់ធ្មេញធំៗ។ ប្រសិនបើអ្នកប្រើម៉ាស៊ីនផ្លុំសក់ ចូរជ្រើសរើសម៉ាស៊ីន ដែលមានក្បាលធំ ហើយប្រើនៅចំងាយ ១៥សង់ទីមែត្រ ពីសក់ ។ឧបករណ៍ផ្លុំសក់បានធ្វើឲ្យសក់ស្ងួតរួចទៅហើយ ហើយវានឹងបំផ្លាញសក់ ការប្រើម៉ាស៊ីនគាបសក់ដ៏ដូចគ្នា។
កុំជក់បារី សក់ស្កូវត្រូវបានកំណត់ដោយសែន ប៉ុន្តែការជក់បារីនឹងធ្វើឲ្យអ្នកប្រឈមមុខនឹងសក់ស្កូវមុនអាយុ។ ឥរិយាបទនៃការឈរ អង្គុយ ឥរិយាបទនៃការឈរអង្គុយពិតជាសំខាន់ណាស់សំរាប់ ដំណើរការកោសិកានៃសាច់ដុំ និងសន្លាក់ឆ្អឹង។ ទំលាប់មិនល្អក្នុងការឈរអង្គុយ អាចនាំឲ្យអ្នកឈឺក ឈឺស្មា ឈឺក្បាល និង ឈឺខ្នង។
កាថែទាំស្បែក
វាពិតជាមានតំលៃណាស់ ក្នុងការដែលអ្នកមានទំលាប់ថែទាំស្បែក ឥឡូវនេះស្បែកអ្នកនឹងភ្លឺថ្លា និងមានសុខភាពល្អថែមទៀត។
ការថែទាំស្បែក
ចៀសឲ្យផុតពីស្ត្រេសនិង ស្បែកខ្វះជាតិទឹក ដោយធ្វើតាមលំណែនាំខាងក្រោម៖
ការពារស្បែកមិនឲ្យត្រូវកំដៅថ្ងៃ ការធ្វើឲ្យស្បែកប៉ះទៅនឹងកំដៅថ្ងៃនឹងបំផ្លាញស្បែកអ្នកដោយមិនអាចធ្វើឲ្យស្បែកត្រឡប់មករកសភាពដើមបានឡើយ។ ការការពារស្បែកពីកាំរស្មី Ultravioletរបស់កំដៅថ្ងៃដែលធ្វើឲ្យស្បែកខូច គឺជាវិធីមួយដ៏ល្អបំផុតដែលធ្វើឲ្យស្បែកអ្នកមើលទៅនៅតែក្មេងបានយូរ។
កុំជក់បារី ការជក់បារីអាចឲ្យស្បែកអ្នកចាស់មុនអាយុ ដោយសារវាកាត់បន្ថយនូវលំហូរឈាមមកកាន់ស្បែក បំផ្លាញអុកស៊ីសែន និង អាហារបំរុងរាងកាយ។ វាបំផ្លាញសរសៃប្រូតេអ៊ីន elastin and collagen នៅក្នុងស្បែក។ លើសពីនេះទៅទៀត ចលនាស្បែកមុខផ្ទួនៗនៅពេលដែលស្រូបយកផ្សែកបារី ពីបារីបង្កឲ្យ មានសរសៃមុខ ជាពិសេសនៅត្រង់បបរមាត់ខាងលើ និង រង្វង់ភ្នែក។ ថ្នាំជក់ក៏មានផ្ទុកនូវ ជាតិពុលជាច្រើន ដែលទៅបំផ្លាញស្បែកអ្នក និងប៉ះទង្គិចដល់សមត្ថភាពក្នុងការជួសជុលសារជាថ្មី។
ព្យាបាលស្បែកដោយថ្មមៗ ការចំណាយពេលយូរងូតទឹកក្ដៅ អាចធ្វើឲ្យបាត់បង់ជាតិខ្លាញ់ដែលមានពីធម្មជាតិស្រាប់ ដូច្នេះចូរកំណត់ពេលនៃការងូតទឹក ហើយ ហើយបន្ថយសីតុណ្ហភាពឲ្យកាន់តែត្រជាក់ជាងនេះ ។ ម្យ៉ាងវិញទៀតវាអាចធ្វើឲ្យស្បែកអ្នកស្ងួត រោលក្រហាយ ដោយសារសាប៊ូ និង គ្រឿងផ្សំរបស់ផលិតផលទាំងនោះ ដូច្នេះចូរជៀសវាងនូវករណីទាំងនេះ។ការទះស្បែកស្រាលៗដើម្បីឲ្យស្បែកមានសំណើមល្អជាងការដុស។ បន្ទាប់មកទៀតលាបក្រែមដែលផ្ដល់ឲ្យស្បែកមានសំណើម។
លាបក្រែមឲ្យស្បែកមានសំណើមជាប្រចាំ លាបក្រែមលើស្បែកដោយលាបឲ្យសព្វ អាចគ្របដណ្ដបស្បែក និង ការពារស្បែកមិនឲ្យបាត់បង់ជាតិទឹក។ ជាពិសេស ក្រែមសំណើមស្បែកដែលអ្នកប្រើគួរតែមានSPF15 ឬក៏ខ្ពស់ជាងនេះ ។
ត្រចៀក
មិនដូចជាការធ្វើតេស្តភ្នែកនោះទេ អ្នកមិនចាំបាច់ធ្វ់តេស្តត្រចៀកជាប្រចាំទេ លុះត្រាតែអ្នកគិតថាអ្នកមានបញ្ហាត្រចៀកយ៉ាងពិតប្រាកដ។ ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើគ្រួសារអ្នករអ៊ូរថាអ្នក អ្នកមិនឆ្លើយនឹងគេនៅពេលគេសួរ ឬ ថា អ្នកបើកទូរទស្សន៍លឺៗពេក អ្នកគួរតែទៅធ្វើតេស្តពិនិត្យមើល។
ការថែទាំត្រចៀក
ក៏ដូចជាភ្នែកដែរ គឺត្រូវការការមើលថែទាំដោយខ្លួនឯង ប៉ុន្តែពេលខ្លះអ្នកក៏អាចមានបញ្ហាផងដែរៈ
ភាពថ្លង់ដោយសារអាចម៍ត្រចៀក
បញ្ហាដ៏សាមញ្ញនោះគឺអាចម៍ត្រចៀកដែលមានឥទ្ធិពលដល់មនុស្សម្នាក់ក្នុងចំនោមមនុស្សបីនាក់ដែលមានអាយុលើសពី៥០ឆ្នាំ ។ អាចម៍ត្រចៀកកើតឡើងដោយសារកោសិកាងាប់និង សារធាតុមួយចំនួនដែលគេហៅថា អាចម៍ត្រចៀកដែលផលិតដោយក្រពេញនៅក្នុង ក្រដាសត្រចៀក។ កុំព្យាយាមយកដុំសំឡីតូចៗដើម្បីយកអាចម៍ត្រចៀកចេញឲ្យសោះ វាអាចបង្កឲ្យឈឺក្រដាស់ត្រចៀក(lining of the ear canal) ហើយធ្វើឲ្យរលាកត្រចៀកហើយនឹងមានអាចន៍ត្រចៀកកាន់តែច្រើនថែមទៀត។ អ្នកអាចបន្តក់ថ្នាំត្រចៀកឲ្យបានប្រាំថ្ងៃ។អ្នកនឹងបានជាសះស្បើយ ហើយថ្នាំបន្តក់ត្រចៀកនេះមានលក់នៅឱសថស្ថាន។ ថ្នាំនេះនឹងជួយបន្ទន់អាចន៍ត្រចៀកនិងដោះស្រាយបាននូវបញ្ហានេះ បាន ប៉ុន្តែប្រសិនបើអាចម៍ត្រចៀកនោះនៅតែមានទៀតនោះ ទៅជួបគ្រូពេទ្យ និង សាកសួរអំពីការចាក់ថ្នាំ។
ការថែទាំភ្នែក
ភ្នែកភាគច្រើនបានធ្វើការសំអាតដោយខ្លួនវា ក៏ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នផងដែរ ដើម្បីធានាថាក្រសែភ្នែកយើងមើលទៅឃើញច្បាស់៖
ត្រូវធ្វើតេស្តជាប្រចាំ
ការធ្វើតេស្តភ្នែកជាប្រចាំ ទោះបីជាអ្នកគិតថាអ្នកមើលឃើញក៏ដោយ ។ ចូរធ្វើការណាត់ដើម្បីធ្វើតេស្តភ្នែកជារៀងរាល់២ឆ្នាំម្ដង ហើយត្រូវពិនិត្យឲ្យញឹកញាប់កប្រសិនបើភ្នែកមានបញ្ហា។
កុំជក់បារី
ផ្សេងបារីរបស់ថ្នាំជក់ផ្ទុកទៅដោយជាតិគីមី៤០០០ប្រភេទ ហើយភាគច្រើនអាចបំពុលភ្នែក។ ផ្សែងបារី អាចបង្កឲ្យភ្នែកមានបញ្ហាជាច្រើនករណី រួមមានភ្នែកឡើងបាយ ភ្នែកក្លាយទៅជាស្រវាំងដែលពាក់ព័ន្ធទៅនឹងអាយុ។
ការការពារភ្នែកពីកំដៅថ្ងៃ
ពន្លឺUltraviolet អាចបង្កឲ្យភ្នែកឡើងបាយ បំផ្លាញកញ្ចក់ភ្នែក និងធ្វើឲ្យភ្នែកស្រវាំង ដែលជាបញ្ហាមួយធ្វើឲ្យភ្នែកងងឹត។ ការពាក់មួកដែលមានជាយធំៗ និងការជ្រើសរើសវ៉ែនតាការពារកំដៅថ្ងៃ អាចកាត់បន្ថយកាំរស្មីUltraviolet បាន៥០ភាគរយ ។
ការទទួលទានអាហារដែលធ្វើឲ្យភ្នែកមានសុខភាពល្អ
វីតាមីន A វីតាមីន C និង វីតាមីនEពិតជាមានសារៈសំខាន់ចំពោះសុខភាពភ្នែក ហើយអាហារដែលសំបូរទៅដោយជាតិប្រឆាំងនឹងអុកស៊ីតកម្ម និង ជាតិពណ៌លឿងនៅក្នុងស៊ុត ផ្លែឈើ និង បន្លែ អាចការពារភ្នែកអ្នកបាន។
ធ្មេញ អញ្ចាញ និង មាត់
កង្វះអនាម័យមាត់ធ្មេញធ្វើឲ្យធ្មេញអ្នកខូចពណ៌និង មានក្លិនមិនល្អ ដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការប្រឹងប្រែងតិចតួចដែលអ្នកអាចធ្វើទៅបាន ក៏អាចធ្វើឲ្យធ្មេញអ្នកមានសុខភាពល្អបានដែរ។
អនាម័យមាត់ធ្មេញល្អ
មានទំលាប់សាមញ្ញៗ ប៉ុន្តែសំខាន់ចំពោះជីវិត អ្នកអាចអនុវត្តតាម ប្រសិនបើអ្នកចង់ឲ្យ ធ្មេញ អញ្ចាញ និង មាត់ មានសុខភាពល្អ៖
ចូរពិនិត្យធ្មេញឲ្យបានទៀងទាត់ គ្រូពេទ្យភាគច្រើនបានឲ្យដំបូន្មានថាត្រូវពិនិត្យធ្មេញជារៀងរាល់ប្រាំមួយខែម្ដង និង មកជួបគ្រូពេទ្យឲ្យបានទៀងទាត់ដើម្បីឲ្យអ្នកក្លាយទៅជាអ្នកដែលមានអនាម័យមាត់ធ្មេញម្នាក់។ ដុសធ្មេញឲ្យបានស្អាតជាមួយនឹងថ្នាំដុសធ្មេញ។ដុសធ្មេញឲ្យក្នុងរយៈខ្លី ដុសថ្នមៗ យ៉ាងហោចណាស់ឲ្យបានពីរដងក្នុងមួយថ្ងៃបន្ទាប់ពីញ៉ាំអាហារហើយពី ២ទៅ៣នាទី។
ប្រើខ្សែសំរាប់សំអាតធ្មេញជាប្រចាំ
ប្រើខ្សែសំអាតធ្មេញដែលមានប្រវែង៤សង់ទីម៉ែត្រ ចងនឹងម្រាមដៃកណ្ដាលនៃដៃទាំងសងខាង។ កាន់ឲ្យជាប់នៅចន្លោះម្រាមដៃកណ្ដាល និង មេដៃ ហើយទាញខ្សែនោះចុះឡើងៗនៅចន្លោះធ្មេញនីមួយៗ។
ពិនិត្យមើលការញ៉ាំអាហាររបស់អ្នក ជាតិស្ករបង្កឲ្យមានបាក់តេរី នៅក្នុងមាត់ដើម្បីផលិតជាតិអាស៊ីត ដែលវាយប្រហារសាច់រឹងរបស់ធ្មេញ ហើយបង្កឲ្យធ្មេញពុកផុត។ កាត់បន្ថយជាតិស្ករដែលមាននៅក្នុងអាហារ ហើយប្រសិនបើអ្នកចង់ញ៉ាំបង្អែម ញ៉ាំវាតែម្ដង បានហើយ កាត់បន្ថយវានៅពេលផ្សេងៗទៀតដើម្បីកុំឲ្យវាវាយប្រហារធ្មេញរបស់អ្នក។ ទំពារស្ករកៅស៊ូរដែលគ្មានជាតិស្ករបន្ទាប់ពីញ៉ាំអាហារនឹងធ្វើឲ្យក្រពេញទឹកមាត់ផលិតទឹកមាត់កាន់តែច្រើនដើម្បីបន្សាបជាតិអាស៊ីតនៅក្នុងមាត់។
កុំជក់បារី
អ្នកជក់បារីជួបទៅនឹងបញ្ហាគ្រោះថ្នាក់កាន់តែកើនឡើង ដែលធ្វើឲ្យធ្មេញមានពណ៌មិនល្អ និង មានជំងឺនៅអញ្ចាញធ្មេញ។
ការថែទាំម្រាមដៃ និង ម្រាមជើង
កុំភ្លេចថែទាំម្រាមដៃ និង ម្រាមជើងផង ក្រៅពីថែស្បែកមុខ ព្រោះវាអាចប៉ះទង្គិចទៅនឹងផ្នែកមួយនៃរាងកាយមួយផងដែរ ហើយវាជាអ្វីៗដែលប្រាប់ពីអាថ៌កំបាំងនៃអាយុ និង សុខភាពផងដែរ។
ការថែទាំប្រអប់ដៃ និង ប្រអប់ជើង
ចូរថែទាំប្រអប់ដៃ និង ប្រអប់ជើងជាប្រចាំ៖ប្រើក្រែមដែលធ្វើឲ្យស្បែកមានសំណើមដែលមានគុណាភាពល្អ ឬ ក្រែមការពារកំដៅថ្ងៃលាបលើប្រអប់ដៃ ជាពិសេសនៅរដូវរងារឬ បន្ទាប់ពីងូតទឹកហើយ ។
អ្នកអាចលាបវានៅលើប្រអប់ជើងនៅរដូវក្ដៅដើម្បីការពារកែងជើងកុំឲ្យប្រេះឬស្ងួត។ដុសខាត់យកស្បែកគ្រើមដែលនៅជុំវិញបាតជើងដើម្បីឲ្យវារលោង។
ពិនិត្យមើលក្រចកដៃដើម្បីឲ្យដឹងថាអ្នកខ្វះជាតិដែកឬអត់។ តើស្បែករបស់អ្នករបកឬអត់ ដែលអាចកើតមាននូវជំងឺនៅក្រពេញទីរ៉ូអ៊ីត នឹងរោគស្បែកម្យ៉ាង ឬដោយសារការចំលងនៃផ្សិត។ ក្រចកដែលមានសុខភាពល្អជាធម្មតាដុះប្រហែលជា០,១មលក្នុងមួយថ្ងៃ ប៉ុន្តែឈប់ដុះនៅពេលដែលអ្នកមានជំងឺធ្ងន់ធ្ងរ។
តែងតែកាត់ក្រចកជើងជានិច្ច
លាជើងឲ្យត្រង់ហើយកុំចង់ឲ្យរូបរាងនៃម្រាមជើងឲ្យដូចទៅនឹងម្រាមដៃពីព្រោះវាអាចធ្វើឲ្យក្រចកជើងអ្នករីកធំ។ចូរយកចិត្តទុកដាក់ក្រចកជើងដូចក្រចកដៃរបស់អ្នក។