ទោះបីជាមុនគឺជាបញ្ហាដែលជាទូទៅទាក់ទងទៅនឹងបំរែបំរួលអរម៉ូននៃភាពពេញវ័យ ប៉ុន្តែមនុស្សគ្រប់វ័យអាចប្រឈមមុខនឹងបញ្ហានេះ។ មុនកើតឡើងដោយសារការផលិតជាតិខ្លាញ់ហួសកំនត់ដែលបង្ករអោយកកស្ទះនៅក្នុងស្បែកដោយសារក្រពេញរំអិល (sebaceous glands) ដែលនៅក្នុងស្បែកស្រទាប់ខាងក្នុង។ ដំណើរគាំងស្ទះនេះមិនត្រឹមតែកើតឡើងដោយសារបំរែបំរួលកម្រិតអរម៉ូនតែបុណ្ណោះទេ វាក៏អាចបង្ករមកពីកង្វះអនាម័យ ឬមានភាពតានតឹងផ្លូវចិត្តខ្លាំង។
ចំនុចសំខាន់ក្នុងការប្រឆាំងនឹងការកើតមុន គឺកាត់បន្ថយការផលិតជាតិខ្លាញ់។ ប៉ុន្តែដោយសារផលិតផលដែលរកទិញបានដោយគ្មានវេជ្ជបញ្ជាកំពុងពេញនិយម ហើយមិនអាចមានឥទ្ធិពលលើអរម៉ូន ពួកគេត្រូវដោះស្រាយបញ្ហានេះតាមវិធីសាស្ត្រផ្សេង។ ត្រូវដឹងថា មិនថាអ្នកប្រើប្រាស់ផលិតផលអ្វីនោះទេ ការធ្វើឱ្យស្បែកស្ងួតខ្លាំងពេកនឹងធ្វើអោយមុនកាន់តែមានសភាពធ្ងន់ធ្ងរ។ រាងកាយរបស់អ្នកនឹងមានអារម្មណ៍ថាខ្វះជាតិខ្លាញ់ ហើយផលិតវាកាន់តែច្រើន។ ហេតុដូច្នេះ វាជាការសំខាន់ក្នុងការប្រើទៅតាមកម្រិតណែនាំ ដើម្បីប្រាកដថាអ្នកនឹងទទួលបានលទ្ធផលដ៏ប្រសើរ។ អាចនិយាយបានថាការប្រើប្រាស់ផលិតផលទ្វេរដង មិនអាចធ្វើឱ្យមុនរបស់អ្នកថយចុះនោះទេ។ ក្រៅពីការប្រើប្រាស់ផលិតផលដែលអាចរកទិញបានដោយគ្មានវេជ្ជបញ្ជា (ទឹកលាងសម្អាត, ផលិតផលជម្រះកោសិកាងាប់ (exfoliant), ផលិតផលសម្លាប់មេរោគ (disinfectant)) អ្នកក៏អាចសាកល្បងផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដែលអាចមានប្រសិទ្ធភាព ដូចជា ការកាត់បន្ថយភាពតានតឹង, គេងឱ្យបានគ្រប់គ្រាន់, ផ្តល់សំណើមដល់ស្បែកឱ្យបានគ្រប់គ្រាន់ ដែលកត្តាទាំងនេះអាចកាត់បន្ថយការកើតមុន។
ដោយសារមុនកើតឡើងដោយសារការគាំងស្ទះជាតិខ្លាញ់នៅស្រទាប់ស្បែកខាងក្នុង (ដែលធ្វើឱ្យកន្លែងនោះរលាក) ការជម្រុះកោសិកាងាប់ខាងលើគឺជាដំណាក់កាលសំខាន់ ក្នុងការការពារនិងព្យាបាលការកើតមុន។ ផលិតផលលាងជម្រះកោសិកាងាប់ដែលមានប្រសិទ្ធភាព គឺ salicylic acid ព្រោះវាបានកំចាត់ចោលនូវ sebum និងជ្រាបចូលទៅក្នុងរន្ធញើស ដើម្បីបំបែកសារធាតុខ្លាញ់។ ដោយសារ salicylic acid គឺជាសារធាតុបន្ថយការរលាក វាក៏មានប្រសិទ្ធិភាពបន្ថយការរលាក និង ព្យាបាលបានកាន់តែលឿន។ បន្ទាប់ពីលាងសម្អាត និងជម្រុះកោសិកាងាប់ អ្នកអាចធ្វើការសម្លាប់មេរោគដោយប្រើ topical treatment ដូចជាbenzoyl peroxide។