ពេលដែលយើងឡើងទម្ងន់ កន្លែងដែលខ្លាំងជាងហាក់ដូចជាក្បាលពោះ។ យើងនឹងមានក្បាលពោះដ៏ធំដែលមើលទៅដូចជាមិនអាចបំបាត់បាន។ ខាងក្រោមនេះជាវិធីសាស្ត្រងាយៗដើម្បីប្រយុទ្ធនឹងខ្លាញ់ក្បាលពោះ ដើម្បីទទួលបានរូបរាងដែលអ្នកចង់បាន។
១. កាត់បន្ថយកាឡូរី
អ្នកមិនអាចកំចាត់ខ្លាញ់ពោះបានដោយការហាត់ប្រាណបេះដូងនិងក្បាលពោះតែម្យ៉ាងនោះទេ។ ដើម្បីបន្ថយជាតិខ្លាញ់ អ្នកត្រូវកាត់បន្ថយអ្វីដែលអ្នកទទួលទាន។ កុំបង្អត់អាហារខ្លួនឯង អ្នកគ្រាន់តែត្រូវដឹងថាអ្វីដែលអ្នកបរិភោគហើយវាមានកាឡូរីប៉ុន្មាន។
២. ហាត់ប្រាណក្បាលពោះ
អ្នកអាចស្វែងរកកាសែតវីដេអូល្អមួយដែលបង្ហាញពីការហាត់ប្រាណក្បាលពោះ។ អ្នកគួរចំណាយពេល ១៥ ទៅ ២០នាទី និង ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ ទៅលើលំហាត់ប្រាណនេះ។ ការហាត់ប្រាណរបៀបនេះតែម្យ៉ាងមិនអាចកំចាត់ខ្លាញ់ពោះរបស់អ្នកបានទេ អ្នកត្រូវធ្វើលំហាត់ប្រាណបេះដូងនិងកាត់បន្ថយកាឡូរីផងដែរដើម្បីទទួលបានប្រសិទ្ធភាព។
៣. ហាត់ប្រាណបេះដូង
អ្នកគួរហាត់ប្រាណបេះដូង ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍។ អ្នកអាចដើរដោយល្បឿនលឿន, រត់, ជិះកង់ឡើងនិងចុះចំណោត, និងហែលទឹក ជាដើម។ ចំណុចសំខាន់គឺអ្នកត្រូវហាត់ប្រាណបញ្ចេញញើស។
៤. ទឹក
អ្នកត្រូវប្រាកដថាអ្នកទទួលទានទឹកបានគ្រប់គ្រាន់។ អ្នកគួរទទួលទានទឹកយ៉ាងតិច ៦ ទៅ ៨កែវក្នុងមួយថ្ងៃ។