មនុស្សជាច្រើនដែលមានកង្វល់ចំពោះបញ្ហាមុខមុន ជាពិសេសគឺមនុស្សស្រី ចុះចំណែកអ្នកវិញ? ប៉ុន្តែអ្នកមិនចាំបាច់បារម្ភទៀតនោះទេ ការណែនាំខាងក្រោមនឹងជួយអ្នកបំបាត់នូវកង្វល់ទាំងនេះ។
- ជៀសវាងបរិភោគអាហាររសជាតិផ្អែមនិងអាហារកញ្ចប់ដែលចំរាញ់ពីសារធាតុកាបូនអ៊ីដ្រាត ព្រោះពពួកអាហារទាំងនេះធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង ដែលបង្ករឱ្យមានការប្រែប្រួលអ័រម៉ូនដែលអាចបង្ករឱ្យមានការរលាកនិងកើតមុន។
- រកមុខសញ្ញាអាហារដែលអ្នកអាឡែហ្ស៊ីជាមួយ។ ប្រសិនបើអ្នកអាឡែហ្ស៊ីឬមានប្រតិកម្មជាមួយអាហារមួយចំនួន អ្នកគួរជៀសវាងបរិភោគអាហារទាំងនោះ ព្រោះវាបង្ករឱ្យមានការរលាក។ អ្នកត្រូវចងចាំថា អ្នកក៏អាចនឹងមានប្រតិកម្មជាមួយផលិតផលស្បែកមួយចំនួនដូចជា ឡេការពារកម្តៅថ្ងៃ ឬផលិតផលគ្រឿងសម្អាងផ្សេងៗ។
- អ្នកត្រូវបរិភោគអាហារដែលសម្បូរជាតិសរសៃ ដែលមានដូចជាបន្លែនិងផ្លែឈើ, បន្លែអន្លក់, និងនំបុ័ង។ សារធាតុចិញ្ចឹមក្នុងអាហារធម្មជាតិមានប្រយោជន៍ខ្លាំងណាស់ចំពោះស្បែក បន្ថែមពីលើនេះទៅទៀត អាហារទាំងនេះមិនបង្ករឱ្យមានការរលាកនោះទេ។
- បន្ថែមអាស៊ីតខ្លាញ់អូមេហ្គា ៣ ទៅក្នុងររបបអាហាររបស់អ្នក ជួយប្រឆាំងនឹងការរលាក។ មុនអាចកើតឡើងដោយសារការបរិភោគជាតិខ្លាញ់អូមេហ្គា ៣ ដែលទាក់ទងនឹងជាតិខ្លាញ់អូមេហ្គា ៦ តិចពេក។ ភាពគ្មានលំនឹងនេះអាចបង្ករឱ្យមានការរលាក ដែលនាំឱ្យស្ទះរន្ធញើស ជាហេតុបង្ករឱ្យមានការផលិតជាតិខ្លាញ់លើស។
- បរិភោគអាហារដែលមានប្រភេទវីតាមីនការ៉ូទីន (beta-carotene) ឱ្យបានច្រើន។ រាង្គកាយនឹងបំលែងប្រភេទវីតាមីនការ៉ូទីនឱ្យទៅជាវីតាមីន A ដែលមានសារសំខាន់យ៉ាងពិសេសចំពោះស្បែក។
- បរិភោគអាហារដែលមានជាតិស័ង្កសីឱ្យបានច្រើន។ សារធាតុនេះមានគុណភាពក្នុងការប្រឆាំងនឹងការរលាក និងមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការប្រឆាំងនឹងការកើតមុន។ អាហារដែលសម្បូរជាតិនេះមានដូចជា ងាវ, ក្តាម, មាន់ទួរគី, តៅហ៊ូ, គ្រាប់ស្វាយចន្ទី និងគ្រាប់ល្ពៅ។
- ទទួលទានទឹកឱ្យបានច្រើន ដើម្បីជួយរាង្គកាយរបស់អ្នកបញ្ចេញជាតិពុលដែលអាចប៉ះពាល់ដល់ស្បែករបស់អ្នក។
សម្គាល់៖ ថ្នាំសម្រាប់ព្យាបាលមុនមានដូចជា Accutane (isotretinoin) និង Retin-A (tretinoin)។ វាត្រូវបានចំរាញ់ចេញពីវីតាមីន A ប៉ុន្តែស្ត្រីមានគភ៌ឬមានបំណងចង់មានគភ៌ មិនអាចប្រើថ្នាំទាំងនេះបានទេ ព្រោះចំនួនវីតាមីន A ច្រើនពេក អាចបង្ករឱ្យប៉ះពាល់ដល់ទារក។