ការ៉ុតសម្បូរទៅដោយវីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការបរិភោគការ៉ុតរៀងរាល់ថ្ងៃនឹងជួយពង្រឹងសុខភាពសក់, ឆ្អឹង, ក្រចកដៃ, និងភ្នែក។ ការសិក្សាមួយចំនួនក៏បានណែនាំថា ការ៉ុតអាចកាត់បន្ថយគ្រោះថ្នាក់ជំងឺគាំងបេះដូងនិងជំងឺមហារីកមួយចំនួន។ មិនត្រឹមតែប៉ុណ្ណោះ ការ៉ុតក៏អាចប្រើជាឱសថធម្មជាតិព្យាបាលមុននិងជំរុញការលូតលាស់នៃកោសិកាស្បែកថ្មីផងដែរ។
ដើម្បីបង្កើតម៉ាស្សបិតមុខផ្សំពីការ៉ុត អ្នកត្រូវការការ៉ុត ២ ទៅ ៣មើម និងទឹកឃ្មុំ ៣ស្លាបព្រាបាយ។ ចាប់ផ្តើមដោយការចិតសំបកវាចេញបន្ទាប់មកហាន់វាឱ្យទៅជាដុំតូចៗ។
កម្តៅការ៉ុតនោះរហូតទាល់តែវាទន់ ប៉ុន្តែមិនត្រូវកម្តៅរហូតពុះនោះទេ ព្រោះវាអាចធ្វើឱ្យបាត់បង់សារធាតុសំខាន់សម្រាប់សុខភាព។ បន្ទាប់មកទៀតកិនការ៉ុតក្នុងម៉ាស៊ីនក្រឡុកឱ្យម៉ដ្ឋ ហើយលាយទឹកឃ្មុំចូល។
លាយវាឱ្យសព្វ ហើយយកវាមកលាបលើមុខរបស់អ្នកនិងទុកវារយៈពេល ១៥នាទី។ ពេលគ្រប់ចំនួននាទីហើយ អ្នកត្រូវលាងមុខរបស់អ្នកឱ្យស្អាតដោយប្រើទឹកក្តៅឧណ្ហៗ។