តើអ្នកចង់បានសាច់មុខដ៏ស្រស់ស្អាតដែរឬទេ? អ្នកអាចសាកល្បងនូវវិធីសាស្ត្រដ៏ងាយស្រួលនិងចំណាយដើមទុនតិចដូចខាងក្រោម ដើម្បីកែប្រែមុខមាត់របស់អ្នកឱ្យកាន់តែប្រសើរឡើង។
ម៉ាស្សមុខប្រភេទនេះនឹងជួយរក្សាស្បែកមុខរបស់អ្នកឱ្យស្រស់ស្រាយនិងភ្លឺចែងចាំង។ វាមានប្រសិទ្ធភាពបំផុតចំពោះអ្នកមានស្បែកមុខសម្បូខ្លាញ់ដែលមានបញ្ហារឿងកើតមុន។
គ្រឿងផ្សំរបស់វាគឺក្រូចឆ្មារនិងផ្លែប៉េងប៉ោះ។ ភាពជូរនឹងជួយជាពន្លឺសម្រាប់ស្បែករបស់អ្នក ចំណែកឯវីតាមីន A, E, និង C ផ្តល់ឱ្យអ្នកនូវស្បែកមុខដ៏ស្រស់ផូរផង់។
ប្រើម៉ាស៊ីនកិនផ្លែឈើកិនផ្លែប៉េងប៉ោះមួយផ្លែជាមួយនឹងទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេ រហូតទាល់តែម៉ដ្ឋល្អ។
បន្ទាប់មកលាបវាលើមុខរបស់អ្នក ក្រោយពេលបាន ១៥នាទី អ្នកគ្រាន់តែជាលាងមុខរបស់អ្នកឱ្យស្អាតជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។